ផលិតផលកសិកម្មវៀតណាមរាប់លានតោន កំពុងជាប់គាំង

ផលិតផលកសិកម្មវៀតណាមរាប់លានតោន កំពុងជាប់គាំងដោយសារតែវិធានការទប់ស្កាត់កូវីដ-១៩


ចាប់តាំងពីវៀតណាមបានដាក់ចេញវិធានការរឹតបន្ដឹងវិធានការគម្លាតសង្គម ដើម្បីទប់ស្កាត់កូវីដ១៩មក បានបង្កជាផលរំខានជាច្រើនទៅលើវិស័យដឹកជញ្ជូន មិនត្រឹមតែការនាំចេញពីប្រទេសនានាចូលទៅវៀតណាមជួបបញ្ហារាំងស្ទះនោះទេ ប៉ុន្ដែ ផលិតផលកសិកម្មនៅក្នុងស្រុករបស់វៀតណាម ក៏កំពុងជួបប្រទះបញ្ហាជាប់គាំងដូចគ្នាដែរ។
ផលិតផលកសិកម្មវៀតណាមជាប់គាំង

ជាក់ស្ដែង តាម​ការ​រាយការណ៍ ដោយសារ​ព័ត៌មាន​វៀតណាម VN Express បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន មាន​ផលិតផល​កសិកម្ម​របស់​វៀតណាម​រាប់​លាន​តោន រួម​ទាំង​ស្រូវ​អង្ករ បន្លែ​ផ្លែ​ឈើ ពងមាន់​ពង​ទា កំពុង​កកស្ទះ​នៅ​ក្នុង​ខេត្ត​ចំនួន​២៦​ភាគ​ខាងត្បូង​នៃ​ប្រទេស​វៀតណាម ដោយសារ​តែ​មាន​វិធានការ​រឹត​ត្បឹ​ត​វិធានការ​គម្លាត​សង្គម Social Distancing ពី​សំណាក់​អាជ្ញាធរ​។

រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម លោក ង្វៀ​ន ហុង ឌៀ​ន (Nguyen Hong Dien) បាន​លើក​ឡើង​ថ្មី​ៗ​នេះ​ថា កសិផល​ដែល​កំពុង​កកស្ទះ​នៅ​ក្នុង​ខេត្ត​ភាគ​ខាងត្បូង​នៃ​ប្រទេស​វៀតណាម​ទាំងនោះ រួម​មាន ស្រូវ​៥​លាន​តោន​, បន្លែ​ផ្លែ​ឈើ​៤​លាន​តោន​, ពងមាន់​ពង​ទា ៤០០​លាន​ពង​, មាន់​៦០​ម៉ឺន​តោន​, គ្រឿង​សមុទ្រ​១២​ម៉ឺន​តោន និង​សាច់​ជ្រូក ៨​ម៉ឺន​តោន​។

ការ​ប្រមូលផ្ដុំ គឺ​ត្រូវ​បាន​រឹតត្បិត ហើយ​វា​ប៉ះពាល់​ដល់​ការ​ដឹក​ជញ្ជូន​នានា នៅ​ក្នុង​តំបន់​ភាគ​ខាងត្បូង​នៃ​ប្រទេស​វៀតណាម ដែល​កំពុង​មានការ​ឆ្លង​រីក​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​នោះ ក៏​រួម​មាន​ទីក្រុង​ហូ​ជី​មិ​ញ​ដែរ ដែល​វា​ជាទី​ក្រុង​មួយ​មានការ​ប្រើប្រាស់​ទំនិញ​ច្រើន​ជា​គេង​របស់​វៀតណាម​។

បើ​ទោះបីជា​រដ្ឋាភិបាល​វៀតណាម ណែនាំ​អាជ្ញាធរ​ឲ្យ​ផ្ដល់​អាទិភាព​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ​សំខាន់​ៗ​ក៏​ដោយ ប៉ុន្ដែ មិន​មានការ​ស្របគ្នា​ទៅ​តាម​បទ​ប្បញ្ញត្តិ​នោះ​ទេ ហើយ​វា​នៅ​តែ​រារាំង​ដល់​លំហូរ​ទំនិញ​ក្នុង​តំបន់​ដែល​មានការ​រឹតត្បិត​ទាំងនោះ​។

ទន្ទឹង​ម​នឹង​នោះ ការ​បិទ​ផ្សារ​នានា ក៏​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​លក់​ផលិតផល​កសិកម្ម​នៅ​ក្នុង​តំបន់​ទាំងនោះ​ផង​ដែរ ខណៈ​ដែល​ក្រុមហ៊ុន​ក៏​កំពុង​ជួប​បញ្ហា​ក្នុង​ការ​នាំ​ចេញ​។ ប្រធាន​ក្រុមហ៊ុននាំចេញ​ផ្លែ​ឈើ Vina T&T បាន​និយាយ​ថា បញ្ហា​កង្វះ​ទូ​កុ​តឺ​ន័​រ​កំពុង​ធ្វើ​ឲ្យ​ផលិតផល​ស្ទះ​កកកុញ​នៅ​តាម​កំពង់​ផែ ខណៈ​ដែល​តម្លៃ​ដឹក​ជញ្ជូន​តាម​ទូ​កុងតឺន័រ បាន​ហក់​ឡើង​ខ្ពស់​ដល់​ទៅ ១០​ដង​។ ជាមួយ​គ្នា​នេះ បទបញ្ជា​ឲ្យ​រោងចក្រ​នៅ​តំបន់​មួយ​ចំនួន បើក​ដំណើរការ​ត្រឹម​ចន្លោះ​ពី​ម៉ោង ៦​ព្រឹក ដល់​៦​ល្ងាច ក៏​បាន​ធ្វើ​ឲ្យ​ទិន្នផល​ផលិត​មានការ​ថយ​ចុះ​ដល់ ២០ ទៅ​៣០​ភាគរយ​ដែរ ខណៈ​ដែល​ពី​មុន​រោងចក្រ​អាច​បើក​ដំណើរការ​ចាប់ពី​ម៉ោង​៣​ព្រឹក ដល់​ម៉ោង​១០​យប់​។

សូម​បញ្ជាក់​ថា បើ​តាម​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​មាន​គោលបំណង​នឹង​ទិញ​ស្រូវ​ប្រហែល​៤​លាន​តោន ដែល​ស្មើនឹង​២​លាន​៥​សែន​តោន​អង្ករ ដើម្បី​ស្តុក​ទុក ដោយសារ​តែ​មើលឃើញ​ថា ពិភពលោក​នៅ​ក្រោយ​កូ​វី​ដ​-១៩ ច្បាស់​ជា​មាន​តម្រូវការ​ស្បៀងអាហារ​ខ្លាំង​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កំពូលមេដឹកនាំចិនប្រាប់ទៅកាន់ពិភពលោកថា នឹងបរិច្ចាគវ៉ាក់សាំងកូវីដ-១៩ ចំនួន ២ពាន់លានដូសទៀតទៅឲ្យប្រទេសក្រីក្រ

ព័ត៌មាន
បុរសរដ្ឋខ្លាំងរបស់ចិន លោកស៊ី ជីនពីង បានអះអាងក្ដែងៗនាពេលថ្មីៗនេះថា ប្រទេសចិននឹងពុះពារធ្វើយ៉ាងណាជំរុញការបរិច្ចាគវ៉ាក់សាំងកូវីដ១៩ ឲ្យបា…

កម្ពុជាទទួលបានជំនួយបន្ទាន់៤លានដុល្លារពីសហរដ្ឋអាមេរិក

ព័ត៌មាន
កម្ពុជាទទួលបានជំនួយបន្ទាន់ពីសហរដ្ឋអាមេរិកចំនួន ៤លានដុល្លារនៅក្នុងការប្រយុទ្ធប្រឆាំងនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាដែលកំពុងតែជួបការឆ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ