ការចិញ្ចឹមសត្វ

កសិករចិញ្ចឹមជ្រូកមួយចំនួនក្ស័យធន ខណៈអ្នកចិញ្ចឹមគោមួយចំនួនចាប់ផ្តើមបោះបង់ចោល


ការចរាចរសាច់បង្កកគ្មានប្រភពពីខាងក្រៅចូលមកកម្ពុជា នៅតែជាបញ្ហាចាក់ស្រេះរបស់ប្រជាកសិករចិញ្ចឹមសត្វនៅកម្ពុជា ដ្បិតកន្លងមកកសិករចិញ្ចឹមជ្រូកមួយចំនួនធំបានក្ស័យធន ដោយសារតម្លៃជ្រូករស់ក្នុងស្រុកធ្លាក់ថ្លៃខ្លាំង ដែលបណ្តាលមកពីការហូរចូលនូវសាច់បង្កកគ្មានប្រភពពីខាងក្រៅ ដែលមានតម្លៃទាបជាងជ្រូកក្នុងស្រុកចូលមកកម្ពុជាច្រើនហួសប្រមាណ។
3
ដោយ

លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានគូសបញ្ជាក់ថា ការចរាចរសាច់បង្កកគ្មានស្តង់​ដា និងប្រភពពីខាងក្រៅចូលមកកម្ពុជា មិនត្រឹមតែប៉ះពាល់ដល់ប្រជាកសិករដែលចិញ្ចឹមជ្រូកនោះទេ វាក៏បានធ្វើឱ្យប៉ះពាល់ដល់របរចិញ្ចឹមគោនៅក្នុងស្រុកផងដែរ ដោយមានកសិករចិញ្ចឹមគោមួយចំនួនបានបោះបង់ការចិញ្ចឹមគោរបស់ខ្លួន។ តាមការអះអាងរបស់ប្រធានសមាគមរូបនេះ មូលហេតុចម្បងដែលធ្វើឱ្យកសិករចិញ្ចឹមគោបោះបង់ការចិញ្ចឹម ក៏ដោយសារនៅលើទីផ្សារមានការចរាចរសាច់បង្កកគ្មានប្រភពច្បាស់លាស់ គ្មានស្តង់ដា និងមានតម្លៃទាបជាងសាច់គោចិញ្ចឹមក្នុងស្រុក ដែលវាបានប៉ះពាល់ដល់ទីផ្សារសាច់គោក្នុងស្រុក និងបានទាញទម្លាក់តម្លៃសាច់គោក្នុងស្រុកឱ្យធ្លាក់ចុះ ដែលធ្វើឱ្យកសិករខាត់បង់ក្នុងការចិញ្ចឹម។ ថ្លៃដើមផលិតខ្ពស់ ហើយការលក់បានតម្លៃទាប ក៏ជាមូលហេតុមួយធ្វើឱ្យកសិករបោះបង់ការចិញ្ចឹមរបស់ខ្លួនផងដែរ។ ជាក់ស្តែងបើតាម លោក ស៊្រុន ពៅ សាច់គោបង្កកគ្មានស្តង់ដានាំចូលមកកម្ពុជាមានតម្លៃទាបជាងសាច់គោក្នុងស្រុកពាក់កណ្តាលឯណោះ ដោយគោបង្កកនាំចូលមានតម្លៃ២ម៉ឺនរៀលក្នុងមួយគីឡូក្រាម ខណៈគោក្នុងស្រុកមានតម្លៃ៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។

យ៉ាងណាក៏ដោយ លោក ស៊្រុន ពៅ អះអាងថា មកទល់ពេលនេះកសិករចិញ្ចឹមគោដែលបានរងផលប៉ះពាល់ និងបោះបង់ការចិញ្ចឹមគោនោះ គឺមានកម្រិតតិចតួចប៉ុណ្ណោះ បើធៀបនឹងចំនួនកសិករចិញ្ចឹមជ្រូក ដែលបានបោះបង់ការចិញ្ចឹមនាពេលកន្លងមក។ បើតាមថ្នាក់ដឹកនាំសមាគមរូបនេះ បច្ចុប្បន្នក៏នៅតែមានកសិករបោះបង់ការចញ្ចឹមជ្រូកជាបន្តបន្ទាប់ផងដែរ។ ហើយលោកជឿជាក់ថា បើកសិករនៅតែបន្តខាតបង់បែបនេះ នោះកសិករនឹងក្ស័យធនក្នុងការចិញ្ចឹមជាក់ជាពុំខាន។

យ៉ាងណាមិញលោក ស៊្រុន ពៅ ស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ក្នុងការដោះស្រាយ និងទប់ស្កាត់ការហូរចូលនូវសាច់បង្កកមិនត្រឹមត្រូវតាមស្តង់ដា និងគ្មានប្រភពច្បាស់លាស់នេះ ដើម្បីធ្វើយ៉ាងណាជួយទ្រទ្រង់ដល់កសិករចិញ្ចឹមសត្វនៅក្នុងស្រុកឱ្យមានស្ថានភាពល្អប្រសើឡើងវិញ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញព្យាករថា វិស័យអចលនទ្រព្យកម្ពុជា នឹងអាចងើបពីសន្លប់នៅឆ្នាំ២០២៤ ខាងមុខ

ព័ត៌មាន
គម្រោងវិនិយោគរបស់ចិន លើគម្រោងផ្លូវដែក និងព្រលានយន្តហោះនៅកម្ពុជា ព្រមទាំងការចាក់បញ្ចូលថវិកាប្រមាណ១០០ពាន់ដុល្លារ លើគម្រោងខ្សែក្រវាត់ និងផ្លូ…

តើប្រទេសអាស៊ានណាខ្លះបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអារ៉ាប៊ីសាអូឌីត ?

ព័ត៌មាន
នាឱកាសចូលរួមក្នុង“កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ” នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បណ្តាមេដឹកនាំអាស៊ា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ