ប្រទេសថៃ

ធនាគារនៅថៃប្រាប់អ្នកប្រើសេវាតាមទូរស័ព្ទឲ្យថតស្កែនមុខរបស់ខ្លួន ដើម្បីពង្រឹងសុវត្ថិភាពបន្ថែម


ធនាគារពាណិជ្ជធំៗនៅប្រទេសថៃបានរំឭកអតិថិជនរបស់ពួកគេដែលកំពុងតែប្រើប្រាស់កម្មវិធីសេវាធនាគារនិងហិរញ្ញវត្ថុតាមទូរសព្ទដៃ ឱ្យថតស្កែនរបស់ពួកគេដើម្បីពង្រឹងសុវត្ថិភាពបន្ថែមទៀត។ ការធ្វើបែបនេះនឹងក្លាយជាកាតព្វកិច្ចសម្រាប់អ្នកប្រើសេវាកម្មធនាគារចល័តចាប់ពីពាក់កណ្តាលខែឧសភាតទៅ។ នេះបើយោតាមសារព័ត៌មាន The Nation។
ធនាគារនៅថៃប្រាប់អ្នកប្រើសេវាតាមទូរស័ព្ទឲ្យថតស្កែនមុខរបស់ខ្លួន ដើម្បីពង្រឹងសុវត្ថិភាពបន្ថែម

បណ្តាធនាគារពាណិជ្ជធំៗទាំងអស់នៅក្នុងប្រទេសថៃកំពុងរំលឹកអ្នកប្រើប្រាស់កម្មវិធីធនាគារចល័តតាមទូរស័ព្ទ ឱ្យបំពេញនីតិវិធីផ្ទៀងផ្ទាត់ផ្ទៃមុខរបស់ពួកគេ មុនពេលវាក្លាយជាកាតព្វកិច្ចសម្រាប់អ្នកដែលប្រើសេវាធនាគារចល័តនៅពាក់កណ្តាលខែឧសភាខាងមុខនេះ។

គ្រឹះស្ថានធនាគារពាណិជ្ជទាំងអស់នៅប្រទេសថៃ បានអះអាងថា ប្រព័ន្ធផ្ទៀងផ្ទាត់ផ្ទៃមុខនេះគឺអនុលោមតាមវិធានការសន្តិសុខរបស់ធនាគារនៅក្នុងប្រទេសថៃ ដែលត្រូវបានពង្រឹង។

ពាក់ព័ន្ធនឹងបញ្ហានេះ ធនាគារជាតិថៃបានបង្ហាញនូវការជឿជាក់ថា ការផ្ទៀងផ្ទាត់ផ្ទៃមុខនឹងធ្វើឱ្យប្រតិបត្តិការអនឡាញមានសុវត្ថិភាពជាងមុន និងការពារបុគ្គលពីពួកជនទុច្ចរិតតាមប្រព័ន្ធអ៊ីនធើណែត ឬ ហែកឃើ (Hacker) ដែលអាចមានវិធីសាស្រ្តវាយលេខសំងាត់ដែលអ្នកប្រើប្រាស់កំពុងតែប្រើនាពេលបច្ចុប្បន្ន។

នៅចន្លោះខែឧសភា និងខែមិថុនា ឆ្នាំនេះ អ្នកប្រើប្រាស់កម្មវិធីធនាគារតាមទូរស័ព្ទទាំងអស់ត្រូវទៅធនាគាររបស់ពួកគេ ដើម្បីធ្វើបច្ចុប្បន្នភាពរូបថតផ្ទៃមុខ ហើយការផ្ទៀងផ្ទាត់ផ្ទៃមុខនេះនឹងតម្រូវឱ្យប្រើសម្រាប់ប្រតិបត្តិការធនាគារចល័តក្នុងលក្ខខណ្ឌមួយចំនួន ពោលគឺនៅពេលធ្វើការផ្ទេរប្រាក់ចាប់ពី ៥ ម៉ឺនបាត ១ ពាន់ ៥ រយដុល្លារឡើងទៅ និងនៅពេលប្រើសេវាទូទាត់រហ័សតាមប្រព័ន្ធ ប៉្រុមផេ (PromptPay) ឬ ជី-វ៉ល្លេត (G-Wallet)។ ការផ្ទៀងផ្ទាត់ផ្ទៃមុខក៏នឹងតម្រូវឱ្យប្រើដែរ នៅរាល់ពេលធ្វើការផ្ទេរប្រាក់ បន្ទាប់ពីចំនួនទឹកប្រាក់ផ្ទេរចេញប្រចាំថ្ងៃឡើងលើសពី ២ សែនបាត ឬជិត ៦ ពាន់ដុល្លារ។

នៅពេលនេះ ធនាគារដែលកំពុងអំពាវនាវឱ្យអតិថិជនរបស់ពួកគេធ្វើបច្ចុប្បន្នភាព ឬស្កេនមុខរបស់ពួកគេឡើងវិញ មានដូចជាធនាគារស្យាមពាណិជ្ជ, ធនាគារបាងកក, ធនាគារក្រុងថៃ , ធនាគារអយុធ្យា, ធនាគារសន្សំរដ្ឋាភិបាល និងធនាគារកសិកម្មនិង សហករណ៍កសិកម្ម ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនអាកាសចរណ៍ធំមួយរបស់ឥណ្ឌា បានដាក់ពាក្យក្ស័យធន ដោយបន្ទោសលើម៉ាស៊ីនយន្តហោះ

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា ហ្គូ ហ្វើស្ត៍ (Go First) ដែលខ្វះសាច់ប្រាក់ បានដាក់ពាក្យសុំក្ស័យធនកាលពីថ្ងៃអង្គារ ដោយក្រុមហ៊ុននេះបានស្ដីបន្ទោសទៅលើក…

វៀតណាមបានទទួលភ្ញៀវទេសចរបរទេសបានជិត ៤ លាននាក់ ក្នុងរយៈពេល៤ខែដើមឆ្នាំ

ព័ត៌មាន
រដ្ឋបាលជាតិទេសចរណ៍វៀតណាមបានឱ្យដឹងថា ភ្ញៀវទេសចរបរទេសប្រមាណជា ៣លាន ៧ សែននាក់ បានធ្វើដំណើរមកកាន់ប្រទេសវៀតណាមក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ