សុខភាព

មាន​បញ្ហា​ដេក​មិន​លក់​មែនទេ? សាកល្បង​វិធី​នេះ​មើល៍...


ការ​ពិបាក​ដេក​លក់ ឬ​ដេក​លក់​មិន​ស្កប់​ ជា​រឿយៗ មាន​មនុស្ស​ជា​ច្រើន​រអ៊ូ​រទាំ​អំពី​បញ្ហា​នេះ។ ការដេក​មិន​លក់​អាច​បណ្ដាល​មក​ពី​បញ្ហា​ច្រើន ដូចជា គិត​ច្រើន​ពេក បារម្ភពេក តានតឹង​ក្នុង​អារម្មណ៍ (ស្ត្រេស) និង​កត្តា​ជា​ច្រើន​ផ្សេង​ទៀត។ បើ​អ្នក​មាន​បញ្ហា​ដេក​មិន​លក់ អាច​សាកល្បង​វិធី​ខាងក្រោម​នេះ ដោយ​មិន​បាច់​ប្រើ​ថ្នាំ​ងងុយ​ដេក។
ផ្លែ​ចេក​ទុំ​មាន​អត្ថប្រយោជន៍​ដល់​សុខភាព។ រូបភាព៖ pixabay.com
ដោយ

លោក​បណ្ឌិត យ៉ង សាំងកុមារ អ្នក​ជំនាញ​ផ្នែក​កសិកម្ម និង​ជា​អតីត​ស្ថាបនិក​អង្គការ​កសិកម្ម​ សេដាក បាន​សរសេរ​ចែក​រំលែក​នៅ​លើ​ហ្វេសប៊ុករបស់​លោកថា «ការ​បរិភោគ​ទឹក​មួយ​ពែង​ដែល​ទទួល​បាន​ពី​ការ​ស្ងោរ​រម្ងាស់​ចេក​ទុំ​រយៈ​ពេល ១០ ទៅ ១៥​នាទី ជួយ​ឲ្យ​អ្នក​ដេក​លក់​បាន​ស្កប់​ល្អ។ យក​ល្អ​បរិភោគ​ដូច​តែ​ក្តៅ​មុន​ពេល​ដេក។ ខ្ញុំ​បាន​សាក​ល្បង​ ហើយ​ឃើញ​ថា មាន​ប្រសិទ្ធភាព។ នេះ​ដោយសារ​ចេក​សម្បូរ​ជាតិ​ប៉ូតាស្យូម និង​ម៉ាញ៉េស្យូម»

លោក​ យ៉ង សាំងកុមារ បញ្ជាក់ថា គេ​អាច​ស្ងោរ​ចេក​ទុំ​ទាំង​សំបក​ក៏​បាន តែ​ត្រូវ​កាត់​ក្បាល​និង​កន្ទុយ​ចេញ។

 គួរ​បញ្ជាក់ថាផ្លែ​ចេក​មាន​សារធាតុ​ចិញ្ចឹម​ដូច​ជា៖ វីតាមីន B6 ២៥% ជីវជាតិ ម៉ង់ហ្គាណែហ្ស (Manganese) ១៦% វីតាមីន C ១៤% ប៉ូតូស្យូម ១២% ជាតិ​ fiber ១២% ជាតិ​ស្ពាន់ ១០% និង​ជាតិ biotin ១០%៕




អត្ថបទបន្ទាប់


ឧកញ៉ា នួន រិទ្ធី៖ មូលហេតុ​សំខាន់​បី ធ្វើ​ឲ្យ​ខ្ញុំ​សម្រេច​ចិត្ត​ប្រើ​សេវាកម្ម cambonomist.com

ព័ត៌មាន
ក្រុមហ៊ុន​ខ្មែរ​ហ្វោនដេសិន អឹព្រេហ្សល ខូអិលធីឌី ( Khmer Foundation Appraisal Co.,Ltd. ដែល​ជា​ក្រុមហ៊ុន​បម្រើ​សេវាកម្ម​និង​អភិវឌ្ឍ​អចល…

ទស្សនា​គ្លីប​វីដេអូ​នៃ​ការសង្គ្រោះ​ដំរី​ព្រៃ​១១​ក្បាល​នៅ​មណ្ឌលគិរី

ព័ត៌មាន
ថ្ងៃ​ទី២៥ មីនា ២០១៧ ដំណឹង​អំពី​សត្វ​ដំរី​ព្រៃ​​ធ្លាក់​រណ្ដៅ​គ្រាប់​បែក​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម នៅ​ខេត្ត​មណ្ឌលគិរី បាន​ផ្អើល​ពេញ​ហ្វេស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ