ប្រទេសឥណ្ឌា

ក្រុមហ៊ុនអាកាសចរណ៍ធំមួយរបស់ឥណ្ឌា បានដាក់ពាក្យក្ស័យធន ដោយបន្ទោសលើម៉ាស៊ីនយន្តហោះ


ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា ហ្គូ ហ្វើស្ត៍ (Go First) ដែលខ្វះសាច់ប្រាក់ បានដាក់ពាក្យសុំក្ស័យធនកាលពីថ្ងៃអង្គារ ដោយក្រុមហ៊ុននេះបានស្ដីបន្ទោសទៅលើកំហុសបច្ចេកទេសរបស់ម៉ាស៊ីនយន្តហោះដែលខ្លួនបានទិញពីក្រុមហ៊ុន ប្រ៉ាត អែន វីតនី (Pratt & Whitney) ចំពោះការបញ្ឈប់ដំណើរការយន្តហោះរបស់ខ្លួនប្រហែលពាក់កណ្តាល។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
ក្រុមហ៊ុនអាកាសចរណ៍ធំមួយរបស់ឥណ្ឌា បានដាក់ពាក្យក្ស័យធន ដោយបន្ទោសលើម៉ាស៊ីនយន្តហោះ

សកម្មភាពរបស់ក្រុមហ៊ុន ហ្គូ ហ្វើស្ត៍ បានបង្ហាញពីការក្ស័យធនរបស់ក្រុមហ៊ុនអាកាសចរណ៍ដ៏សំខាន់មួយជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌា ចាប់តាំងពីក្រុមហ៊ុនអាកាសចរណ៍ ជែត អ៊ែរវ៉េស៍ (Jet Airways) បានដាក់ពាក្យសុំក្ស័យធនក្នុងឆ្នាំ ២០១៩។ វាក៏គូសបញ្ជាក់អំពីការប្រកួតប្រជែងដ៏ខ្លាំងក្លានៅក្នុងវិស័យដែលគ្របដណ្ដប់ដោយក្រុមហ៊ុន អ៊ិនឌីហ្គូ (IndiGo) និងអំពីការច្របាច់បញ្ចូលគ្នានាពេលថ្មីៗនេះរបស់ក្រុមហ៊ុន អ៊ែរ ឥណ្ឌា (Air India) និងក្រុមហ៊ុន វីស្តារ៉ា (Vistara) ដែលស្ថិតនៅក្រោមដំបូលនៃក្រុមហ៊ុនពហុផលិតផល តាតា (Tata)។

បំណុលសរុបរបស់ក្រុហ៊ុន ហ្គូ ហ្វើស្ត៍ ដែលជំពាក់ម្ចាស់បំណុលហិរញ្ញវត្ថុមានចំនួនប្រហែលជិត ៨០០ លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី ២៨ ខែមេសា។ នេះបើតាមសំណេរដែលក្រុមហ៊ុននេះបានសរសេរនៅក្នុងឯកសារសុំក្ស័យធនដាក់ទៅតុលាការ។

ក្រុមហ៊ុននេះមិនបានខកខានសងបំណុលណាមួយឡើយគិតត្រឹមថ្ងៃទី៣០ ខែមេសា ប៉ុន្តែមិនបានទូទាត់ប្រាក់ទៅឱ្យម្ចាស់បំណុលលើផ្នែកប្រតិបត្តិការ ក្នុងនោះមានទាំងទឹកប្រាក់ចំនួនជាង ១៤៦ លានដុល្លារដែលត្រូវសងទៅក្រុមហ៊ុនផ្គត់ផ្គង់នានា និងប្រាក់ចំនួនជាង ៣២៥ លានដុល្លារទៀតដែលត្រូវសងទៅក្រុមហ៊ុនរកស៊ីជួលយន្តហោះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន ហ្គូ ហ្វើស្តិ៍ បាននិយាយថា ការដាក់ពាក្យសុំក្ស័យធនរបស់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន ប៉្រាត អែន វីតនី ដែលជាអ្នកផ្គត់ផ្គង់ផ្តាច់មុខនូវម៉ាស៊ីនយន្តហោះ អ៊ែប៊ឹស អេ៣២០ ជំនាន់ថ្មី បានប្រកែកមិនអនុវត្តតាមបញ្ជាអាជ្ញាកណ្តាលដែលតម្រូវឱ្យបញ្ចេញម៉ាស៊ីនជួលទុកបម្រុងដែលនឹងអាចធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍មួយនេះធ្វើប្រតិបត្តិការបានពេញលេញឡើងវិញ។

ក្រុមហ៊ុន ហ្គូ ហ្វើស្តិ៍ បាននិយាយថា ដោយសារកំហុសបច្ចេកទេសម៉ាស៊ីនយន្តហោះដែលខ្លួនបានទិញពីក្រុមហ៊ុន ប្រ៉ាត អែន វីតនី ទើបធ្វើឱ្យចំនួនយន្តហោះរបស់ខ្លួនដែលផ្អាកការហោះហើរ បានកើនឡើងពី ៧% កាលពីខែធ្នូ ឆ្នាំ២០១៩ ដល់ ៥០% នៅខែធ្នូ ឆ្នាំ ២០២២។ ស្ថានការណ៍នេះបានបណ្ដាលឱ្យក្រុមហ៊ុន ហ្គូ ហ្វើស្តិ៍ ខាតបង់ប្រាក់ចំណូលចំនួនជាង ១ ពាន់ ៣ រយលានដុល្លារ៕




អត្ថបទបន្ទាប់


តើក្រុមអ្នកជំនួញ និងអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ មានការរំពឹងអ្វីខ្លះពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមសម្រាប់សេដ្ឋកិច្ច?

ព័ត៌មាន
នៅសល់តែ ១ថ្ងៃទៀតប៉ុណ្ណោះព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងប្រារព្វពិធីបើកជាផ្លូវការ ខណៈបច្ចុប្បន្នមានប្រតិភូកីឡាមកពីប្រទ…

ធនាគារនៅថៃប្រាប់អ្នកប្រើសេវាតាមទូរស័ព្ទឲ្យថតស្កែនមុខរបស់ខ្លួន ដើម្បីពង្រឹងសុវត្ថិភាពបន្ថែម

ព័ត៌មាន
ធនាគារពាណិជ្ជធំៗនៅប្រទេសថៃបានរំឭកអតិថិជនរបស់ពួកគេដែលកំពុងតែប្រើប្រាស់កម្មវិធីសេវាធនាគារនិងហិរញ្ញវត្ថុតាមទូរសព្ទដៃ ឱ្យថតស្កែនរបស់ពួកគេដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ