វិស័យសេដ្ឋកិច្ច

ការបិទព្រំដែនកម្ពុជា-ថៃ ត្រូវបានព្យាករថា នឹងធ្វើឱ្យថៃ ខាតបង់សេដ្ឋកិច្ចធ្ងន់ធ្ងរក្នុងទំហំរាប់ពាន់លានដុល្លារអាម៉េរិក


យោងតាមនាយកដ្ឋានពាណិជ្ជកម្មបរទេសថៃ (DFT) បានឱ្យដឹងថា ប្រទេសថៃ អាចនឹងខាតបង់ធ្ងន់ធ្ងរក្នុងទំហំរហូតដល់ទៅរាប់ពាន់លានដុល្លារអាម៉េរិក ប្រសិនបើបណ្ដាច្រកព្រំដែនថៃ ជាមួយកម្ពុជា នៅតែបិទរហូតដល់ដំណាច់ឆ្នាំ២០២៥។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្ដិ៍។
asd123333asdasda
ដោយ

ការបិទច្រកព្រំដែនកម្ពុជា-ថៃ ត្រូវបានព្យាករថា នឹងធ្វើឱ្យប្រទេសថៃ ខាតបង់សេដ្ឋកិច្ចធ្ងន់ធ្ងរក្នុងទំហំរហូតដល់ទៅជង១,៨ពាន់លានដុល្លារអាម៉េរិក ប្រសិនបើបណ្ដាច្រកព្រំដែនជាមួយកម្ពុជា នៅតែបិទរហូតដល់ដំណាច់ឆ្នាំ២០២៥។ ការបិទព្រំដែនកម្ពុជា-ថៃ នេះ ត្រូវបានព្យាករថា នឹងធ្វើឱ្យកំណើនពាណិជ្ជកម្មឆ្លងដែនរវាងកម្ពុជា-ថៃ ធ្លាក់ចុះពីគោលដៅដែលបានកំណត់៣% មកនៅត្រឹម១% ទៅ២%។

ការនាំចេញដែលរងផលប៉ះពាល់ខ្លាំងជាងគេ រួមមានបន្លែ ផ្លែឈើ និងទំនិញប្រើប្រាស់ផ្សេងៗ ខណៈដែលបណ្ដាអ្នកនាំចូល ក៏រងផលប៉ះពាល់ផងដែរ ជាពិសេសសម្រាប់ទំនិញសំខាន់ៗដូចជាដំឡូងមី និងគ្រឿងអេតចាយដែលប្រើប្រាស់ក្នុងឧស្សាហកម្មជាដើម។

ចាប់តាំងពីថ្ងៃទី៧ ខែមិថុនា មក ហាងទំនិញថៃ និងខ្មែរជាច្រើននៅតាមបណ្ដោយព្រំដែនបានបិទជាបណ្ដោះអាសន្ន។ ពេលនេះបណ្ដាអ្នកនាំចេញកំពុងសម្លឹងរកផ្លូវដឹកជញ្ជូនផ្សេងៗ​ដូចជាការប្រើប្រាស់ផែក្នុងខេត្តត្រាត ឬឡែម ឆាបាង (Laem Chabang) ជាដើម។

នៅឆ្នាំ២០២៣ ពាណិជ្ជកម្មឆ្លងដែនកម្ពុជា-ថៃ មានទំហំប្រមាណជិត៥,៤ពាន់លានដុល្លារអាម៉េរិក ជាមួយនឹងការនាំចេញជាមធ្យមក្នុងទំហំជាង៣៦៣លានដុល្លារអាម៉េរិក ក្នុងមួយខែៗ។ ការនាំចេញរបស់ថៃ មកកម្ពុជា បានកើនឡើង៨,៧% ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ ប៉ុន្តែការបិទព្រំដែនពេលនេះកំពុងគំរាមធ្វើឱ្យកំណើនសេដ្ឋកិច្ចថៃ មានសន្ទុះយឺត។ ដើម្បីប៉ះប៉ូវផលប៉ះពាល់នេះ ប្រទេសថៃ អាចបង្កើនពាណិជ្ជកម្មជាមួយប្រទេសឡាវ ទោះបីជាវាធ្វើឱ្យថ្លៃដើមកើនឡើងខ្ពស់ និងត្រូវចំណាយពេលយូរជាងធម្មតាក៏ដោយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើមានកត្តាអ្វីទាញទម្លាក់ការនាំចេញម្រេចរបស់កម្ពុជា ឱ្យធ្លាក់ចុះជាង៤៦% នៅ៥ខែឆ្នាំនេះ?

ទីផ្សារនាំចេញ និងតម្លៃម្រេចរបស់កម្ពុជា កាលពីចុងឆ្នាំ២០២៤ កន្លងទៅ មានការកើនឡើងគួរឱ្យកត់សម្គាល់ ប៉ុន្តែនៅប៉ុន្មានខែចុងក្រោយនេះ ទីផ្សារនាំច…

វិស័យសំណង់របស់ជប៉ុន កំពុងជួបវិបត្តិខ្វះកម្មករធ្ងន់ធ្ងរ ធ្វើឱ្យគម្រោងដែលពន្យារពេលមានទំហំកើនឡើងរហូតដល់ជាង១០០ពាន់លានដុល្លារអាម៉េរិក

ឧស្សាហកម្មសំណង់របស់ប្រទេសជប៉ុន កំពុងជួបវិបត្តិខ្វះកម្មករធ្ងន់ធ្ងរ ធ្វើឱ្យគម្រោងសាងសង់ដែលត្រូវពន្យារពេល មានទំហំកើនឡើងរហូតដល់ជាង១០០ពាន់លានដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ