មេដឹកនាំថៃ

គណៈរដ្ឋមន្ត្រីថៃ អនុម័តឲ្យរដ្ឋាភិបាលខ្ចីប្រាក់រហូតដល់ទៅ៧ពាន់៥រយលានដុល្លារបន្ថែម


គណរដ្ឋមន្រ្តីថៃ បានអនុម័តឲ្យរដ្ឋាភិបាលអាចមានលទ្ធភាពខ្ចីប្រាក់ ដែលមានទំហំរហូតដល់ទៅប្រមាណ៧ពាន់៥រយលានដុល្លារបន្ថែមលើឆ្នាំសារពើពន្ធប្រចាំឆ្នាំ។ ជាមួយនឹងទំហំទឹកប្រាក់ដែលគណៈរដ្ឋមន្រ្តីអនុម័តនេះ នឹងធ្វើឱ្យរដ្ឋាភិបាលថៃ នៅក្នុងឆ្នាំ២០២៤ អាចខ្ចីប្រាក់សម្រាប់រ៉ាប់រងចំណាយផ្សេងៗរហូតដល់ទៅជាង២៧ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
គណៈរដ្ឋមន្រ្តីថៃ
ដោយ

គណៈរដ្ឋមន្ត្រីថៃ បានអនុម័តប្រាក់កម្ចីបន្ថែមប្រមាណ៧ពាន់៥រយលានដុល្លារសម្រាប់សារពើពន្ធឆ្នាំ២០២៤ ដោយក្នុងនោះទឹកប្រាក់ជាង៧ពាន់៣រយលានដុល្លារ សម្រាប់ការប្រើប្រាស់ផ្ទាល់របស់រដ្ឋាភិបាល ក៏ដូចជាមូលនិធិសម្រាប់សហគ្រាសរដ្ឋ ដើម្បីរៀបចំសងបំណុលផ្សេងៗ។

លោកស្រី រុក្លាវ អ៊ីនតាវង្ស (Rudklao Intawong) អ្នកនាំពាក្យរងរបស់រដ្ឋាភិបាល បានប្រាប់អ្នកសារព័ត៌មានថា ជាមួយនឹងការអនុម័តថ្មីនេះ ហើយបូកបន្ថែមនឹងទំហំប្រាក់កម្ចីដែលបានអនុម័តកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំមុន រដ្ឋាភិបាលថៃ អាចខ្ចីប្រាក់រហូតដល់ទៅជាង២៧ពាន់លានដុល្លារ។ លោកស្រីបានឲ្យដឹងថា គណៈរដ្ឋមន្ត្រី ក៏បានអនុម័តសំណើរបស់ក្រសួងហិរញ្ញវត្ថុដើម្បីពិនិត្យឡើងវិញនូវផែនការគ្រប់គ្រងបំណុលសាធារណៈសម្រាប់សារពើពន្ធឆ្នាំ២០២៤ផងដែរ។ បើគេប្រៀបធៀបសមាមាត្របំណុលសាធារណៈនេះទៅនឹងអត្រាផលិតផលក្នុងស្រុកសរុប បំណុលនេះគឺស្ថិតនៅក្នុងរង្វង់ជាង៦៥% ពោលគឺនៅតែស្ថិតនៅក្រោមពិដានក្របខ័ណ្ឌបំណុលដែលជាទូទៅច្បាប់កំណត់មិនឱ្យដល់កម្រិត៧០% នៃផលិតផលក្នុងស្រុកសរុប។

ពាក់ព័ន្ធនឹងបញ្ហានេះអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកស្រី ឆៃ វាចារ៉ុង (Chai Wacharonke) បានបន្ថែមថា ការអនុម័តកញ្ចប់កម្ចីប្រាក់បន្ថែមនេះ ក៏នឹងត្រូវប្រើដើម្បីផ្តល់មូលនិធិដល់គម្រោងចែកលុយតាមកាបូបឌីជីថល ដែលមានទំហំជាង១៣ពាន់៥រយលានដុល្លារផងដែរ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចអះអាងថា ការផ្លាស់ប្តូរឆ្នាំគោល GDP មិនមែនដើម្បីបើកផ្លូវសម្រាប់ខ្ចីលុយពីបរទេសនោះទេ

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា ការរំកិលឆ្នាំគោលគណនេយ្យជាតិ ឬឆ្នាំគោលផលិតផលក្នុងស្រុកសរុប(GDP)ពីឆ្នាំ២០០០មកឆ្នាំ២…

ការដំឡើងប្រាក់ឈ្នួលកំពុងបង្កជាក្តីបារម្ភដល់ការវិនិយោគរបស់ក្រុមហ៊ុននៅតំបន់អាស៊ាន

មជ្ឈមណ្ឌលផលិតកម្មធំៗនៅតំបន់អាស៊ីអាគ្នេយ៍កំពុងដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករជាបន្តបន្ទាប់នៅក្នុងឆមាសទីពីរឆ្នាំនេះ ដែលវាអាចបង្ខំឱ្យក្រុមហ៊…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ