ទំនាក់ពាណិជ្ជកម្មក្នុងតំបន់អាស៊ាន

ប្រធានអាស៊ានចង់ឲ្យសមាជិកអាស៊ានសហការគ្នាបើកប្រទេសឡើងវិញដើម្បីជំរុញទំនាក់ពាណិជ្ជកម្មក្នុងតំបន់


ក្នុងនាមកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា អ្វីដែលសម្តេចចង់បានបំផុត គឺអាស៊ានសហការគ្នាបើកប្រទេសឡើងវិញព្រមគ្នា ជំរុញទំនាក់ទំនងពាណិជ្ជកម្មក្នុងតំបន់ និងបំពេញឲ្យគ្នាទៅវិញទៅមក ជាពិសេសក្នុងបរិបទពិភពលោកកំពុងរស់នៅក្នុងបរិបទថ្មីនៃសម័យកូវីដ១៩។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Joo Ok Lee ប្រធានកម្មវិធីតំបន់ ប្រចាំអាស៊ីប៉ាស៊ីហ្វិក និងជាសមាជិកគណៈកម្មការប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក(WEF)។

ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បែបនេះ បានធ្វើឡើងនាឱកាសសម្ដេចបានជួបពិភាក្សាការងារជាមួយ មន្ត្រីជាន់ខ្ពស់នៃវេទិកាសេដ្ឋកិច្ចពិភពលោក នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ។

ថ្លែងនាឱកាសទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Joo Ok Lee ប្រធានកម្មវិធីតំបន់ ប្រចាំអាស៊ីប៉ាស៊ីហ្វិក និងជាសមាជិកគណៈកម្មការប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះថា ក្រោយកម្ពុជា សម្រេចការចាក់វ៉ាក់សាំងកូវី១៩ ដល់ប្រជាជនកម្ពុជា ក្នុងចំនួនច្រើនលើសលប់ និងបានបើកប្រទេសជាតិឡើងវិញ កាលពីខែ វិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ អ្វីដែលគួរឲ្យកត់សម្គាល់នោះ សេដ្ឋកិច្ចកម្ពុជា រំពឹងថា នឹងមានការកើនឡើង ប្រមាណ ៥,៦ភាគរយ នៅឆ្នាំ២០២២នេះ។

ជាមួយគ្នានោះ សម្ដេចក៏បានបង្ហាញពីគោលបំណងសំខាន់ ក្នុងនាមកម្ពុជា គឺជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ ដោយសម្ដេចអះអាងថា អ្វីដែលកម្ពុជាចង់បាន គឺឱ្យអាស៊ានសហការគ្នាបើកប្រទេសឡើងវិញព្រមគ្នា ជំរុញទំនាក់ពាណិជ្ជកម្មក្នុងតំបន់ និងបំពេញឲ្យគ្នាទៅវិញទៅមក ជាពិសេសនៅពេលដែលទាំងអស់គ្នារស់នៅក្នុងបរិបទថ្មីនៃសម័យកូវីដ១៩។ លើសពីនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ទៀតថា ប្រសិនបើគ្មានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ជាសកលនោះទេ កម្ពុជានឹងមានការរីកចម្រើនជាងនេះ ជាមួយនឹងការកាត់បន្ថយភាពក្រីក្រ កាន់តែច្រើនបន្ថែមទៀត។

នាឱកាសនោះ ក្នុងនាមប្រធានអាស៊ានសម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដល់នូវទស្សនៈ និងអនុសាសន៍ មួយចំនួនពាក់ព័ន្ធទៅនឹងរូបមន្ត១បូក ដល់ឯកឧត្តម Joo Ok Lee ផងដែរ។ អនុសាសន៍នោះ គឺការវិនិយោគមិនប្រមូលផ្ដុំ មានន័យថា ការវិនិយោគនៅប្រទេសមួយហើយគប្បី វិនិយោគនៅប្រទេសជាប់នោះមួយទៀត ដើម្បីដោះស្រាយនៅពេលដែលប្រទេសមួយជួបនូវវិបត្តិ និងការផ្គត់ផ្គង់ទំនិញ ក៏ដូចជាការទាញចំណាប់អារម្មណ៍ទៅលើការវិនិយោគ លើវិស័យ ឌីជីថល ដែលកន្លងមកនេះ វិស័យឌីជីថលមិនត្រឹមតែមិនមានការប៉ះពាល់ជាមួយនឹងការរីករាលដាលនៃជំងឺកូវីដ១៩ទេ ផ្ទុយទៅវិញវិស័យនេះ បាននឹងកំពុងតែវិវត្តរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ។

សូមបញ្ជាក់ថា ប្រទេសកម្ពុជាបានចូលជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩ ហើយកម្ពុជាធ្លាប់បានធ្វើជាប្រធានអាស៊ានចំនួន ២លើករួចមកហើយ គឺលើកទី១នៅឆ្នាំ២០០២ និងលើកទី២ នៅឆ្នាំ២០១២ ហើយនៅឆ្នាំ២០២២នេះ គឺជាលើកទី៣សម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមួយនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឱកាសចំណេញពី បុរី ហ្គោលដេន ផាក ជាមួយការបញ្ចុះតម្លៃរហូតដល់15% និង ការបង់ប្រាក់ដ៏អស្ចារ្យ

ព័ត៌មាន
ដើម្បីជាការអបអរសាទរគម្រប់ខួប 1 ឆ្នាំនៃការបើកលក់គម្រោង ដឹណេតឆឺរ៉ល របស់ បុរីហ្គោលដេន ផាក។ បុរី ហ្គោលដេន ផាក នឹងផ្តល់ជូនអតិថិជននូវការប…

UN បោះឆ្នោតសម្រេចទាមទារឲ្យរុស្ស៊ីដកទ័ពពីអ៊ុយក្រែនជាបន្ទាន់ ខណៈតុលាការឧក្រិដ្ឋកម្មអន្តរជាតិបើការស៊ើបអង្កេត

ព័ត៌មាន
មហាសន្និបាតពិសេសបន្ទាន់មួយ របស់អង្គការសហប្រជាជាតិនៅថ្ងៃពុធទី០៣មិនា បានអនុម័តសេចក្តីសម្រេចដ៏កម្រមួយ ទាមទារឲ្យរុស្ស៊ីដកកងទ័ពរបស់ខ្លួនទាំង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ