ជាមួយគ្នានោះដែរ កញ្ចប់ថវិកាធម្មតាត្រូវបានកំណត់ជាង ៧៦ពាន់លានដុល្លារ នៅឆ្នាំសាពើពន្ធ២០២២ ធ្លាក់ចុះជិត៦ពាន់លានដុល្លារ ធៀបនឹងឆ្នាំសារពើពន្ធ២០២១។ រីឯការប្រមូលចំណូលរបស់រដ្ឋាភិបាលថៃនៅឆ្នាំសារពើពន្ធ ២០២២វិញ ត្រូវបានប៉ាន់ស្មានថា នឹងមានជិត ៧៨ពាន់លានដុល្លារអាមេរិកធ្លាក់ចុះប្រហែលជាង១០%។
កញ្ចប់ថវិកាសារពើពន្ធ២០២២ ដែលត្រូវបានគណៈរដ្ឋមន្ត្រីថៃអនុម័តនេះ គឺផ្អែកលើកំណើនសេដ្ឋកិច្ចដែលត្រូវបានព្យាករថាមាន ៣,៥% និង អត្រាអតិផរណាពី ០,៧ ទៅ១,៧%។
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលថៃបានបញ្ជាក់ថា ផ្អែកតាមយុទ្ធសាស្ត្រ នៅឆ្នាំសារពើពន្ធ២០២២ រាជរដ្ឋាភិបាលថៃ បានបែងចែកថវិកាជាង១២ពាន់លានដុល្លារសម្រាប់សន្ដិសុខជាតិ, ១១ពាន់លានដុល្លារដើម្បីពង្រឹងនូវភាពប្រកួតប្រជែងក្នុងប្រទេស, ជិត១៨ពាន់លានដុល្លារទៀតសម្រាប់ការអភិវឌ្ឍធនធានមនុស្ស, ជិត២៤ពាន់លានដុល្លារ បង្កើតឱកាស និង តុល្យភាពសង្គម, ជិត៤ពាន់លានដុល្លារ សម្រាប់ការបង្កើតនូវគុណភាពនៃការរស់នៅ និងបរិស្ថាន និងជាង១៨ពាន់លានដុល្លារ គឺសម្រាប់ការគ្រប់គ្រងរបស់រដ្ឋាភិបាល។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២០ សេដ្ឋកិច្ចថៃមានការធ្លាក់ចុះជាង៦% ហើយនៅឆ្នាំ២០២១នេះ ត្រូវបានក្រសួងហិរញ្ញវត្ថុប្រទេសនេះ បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចមកនៅត្រឹម ២,៨%ប៉ុណ្ណោះ ខណៈដែលការព្យាករពីមុនថានឹងមានដល់៤,៥%។ ការទម្លាក់ការព្យាករទាបជាងមុននេះ ក៏ដោយសារតែសេដ្ឋកិច្ចថៃនៅប៉ុន្មានខែកន្លងមកនេះ មានការយាយីជាថ្មីទៀត ដោយសារតែរលកឆ្លងនៃកូវីដ-១៩ ដែលធ្វើឲ្យប៉ះពាល់ខ្លាំងដល់ដំណើរងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសនេះ៕