ក្រុមហ៊ុនសាជីវកម្ម

ក្រុមហ៊ុនសាជីវកម្មធំមួយនៅប្រទេសថៃ ប្រមូលទិញប្រេងឆាដែលប្រើរួច សម្រាប់កែច្នៃធ្វើជាប្រេងសម្រាប់ចាក់យន្តហោះ


ក្រុមហ៊ុនថាមពល Bangchak ដែលបានចុះបញ្ជីនៅក្នុងផ្សារមូលបត្រថៃ បានបង្ហាញពីគោលបំណងប្រមូលទិញប្រេងឆាចម្អិនអាហារ ដែលគេប្រើរួច ដើម្បីធ្វើជាវត្ថុធាតុដើម សម្រាប់ផលិតកម្មពាណិជ្ជកម្មរបស់ខ្លួន ដើម្បីកែច្នៃធ្វើជាប្រេងសម្រាប់យន្តហោះប្រកបដោយនិរន្តរភាព (SAF) នៅឆ្នាំក្រោយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
ក្រុមហ៊ុនសាជីវកម្ម
ដោយ

ក្រុមហ៊ុន Bangchak តាមរយៈក្រុមហ៊ុន BSGF ជាបុត្រសម្ពន្ធរបស់ខ្លួនកាលពីពេលថ្មីៗបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយនឹងក្រុមហ៊ុន New Biodiesel ដើម្បីប្រមូលទិញប្រេងឆា ដែលគេប្រើរួចហើយនៅតាមខេត្តស្ថិតនៅភាគខាងត្បូង ប្រទេសថៃ ដើម្បីកែច្នៃធ្វើជាប្រេងសម្រាប់យន្ដហោះ។

ក្រុមហ៊ុន Bangchak ក៏បានទិញភាគហ៊ុន ៤៥% នៅក្នុងក្រុមហ៊ុន Thanachok Vegetable Oil (2012) Co ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន New Biodiesel ដែលមានជំនាញខាងការផលិតប្រេងដូង និងការប្រមូលប្រេងចម្អិនអាហារ ដែលប្រើរួចផងដែរ។

លោក ថាមារ៉ាត ផារយុនស៊ុក (Thamarat Paryoonsuk) អនុប្រធានប្រតិបត្តិជាន់ខ្ពស់សម្រាប់អាជីវកម្មចម្រាញ់ប្រេង និងការជួញដូរ នៅក្រុមហ៊ុន Bangchak បាននិយាយថា អនុស្សរណៈយោគយល់គ្នានេះគឺស្របតាមគោលគំនិតនៃវដ្ដសេដ្ឋកិច្ច ដែលមានន័យថា ពួកគេអាចកាត់បន្ថយការបោះចោលប្រេងឆាដែលប្រើរួច មិនបានត្រឹមត្រូវ ដែលនាំឱ្យប៉ះពាល់ដល់បរិស្ថាន។

លោក ថាម៉ារ៉ាត បាននិយាយថា ការច្នៃប្រេងឆាដែលប្រើរួចសម្រាប់ថាមពលយន្តហោះនេះគឺល្អណាស់សម្រាប់បរិស្ថាន ព្រោះជីវឥន្ធនៈដែលអាចផលិតចេញពីប្រេងឆាប្រើរួច និងកាកសំណល់កសិកម្មប្រភេទនេះ អាចជំនួសឥន្ធនៈយន្តហោះ បានដោយសារលក្ខណៈសម្បត្តិរបស់វាមានប្រហាក់ប្រហែលគ្នា។

ក្រុមហ៊ុន Bangchak កំពុងសាងសង់រោងចក្រកែច្នៃប្រេងឆាដែលប្រើរួច ទៅជាប្រេងយន្ដហោះ ក្នុងតម្លៃប្រមាណ ៣០០លានដុល្លារ ដោយវាមានសមត្ថភាពអាចផលិតបានប្រេងរហូតដល់ ១លានលីតក្នុងមួយថ្ងៃ។

សូមបញ្ជាក់ថា នាពេលកន្លងទៅ ក្រុមហ៊ុន Bangchak ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញប្រេងឆា ដែលប្រើរួចពីក្រុមហ៊ុនចំនួន ១៧ ជាពិសេសពីក្រុមហ៊ុននៅក្នុងអាជីវកម្មម្ហូបអាហារ និងភោជនីយដ្ឋានផងដែរ។

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើកត្តាអ្វីខ្លះជំរុញឱ្យវៀតណាម ក្លាយជាប្រទេសនាំមុខគេ លើការកែលម្អបរិយាកាសធុរកិច្ចនៅលើពិភពលោក?

តាមការវិភាគរបស់អង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច (EIU) បានបង្ហាញក្នុងពេលថ្មីៗនេះថា ប្រទេសវៀតណាម បានងើបឡើងជាប្រទេសដែលមានការកែលម្អបរិយាកាសធុរក…

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនគ្រប់គ្រងដោយក្រុមគ្រួសារត្រកូលមហាសេដ្ឋី ស៊ីណាវ៉ាត្រា ហើមស្រកទៅតាមស្ថានភាពនយោបាយ

ការហើមស្រក នៃតម្លៃភាគហ៊ុន របស់ក្រុមគ្រួសារត្រកូលមហាសេដ្ឋីថៃ ស៊ីណាវ៉ាត្រា ត្រូវបានគេកត់សម្គាល់ឃើញថា មានការប្រែប្រួលទៅតាមស្ថានភាពនយោបាយក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ