ការហក់ចូលឧស្សាហកម្មសន្តិសុខរបស់វៀតណាម កំពុងបង្កឱ្យមានការបារម្ភពីបញ្ហាសិទ្ធិមនុស្ស
វៀតណាម ដែលជាអ្នកក្បែរខាងកម្ពុជា មានគម្រោងបង្កើតទីភ្នាក់ងាររដ្ឋមួយ ដើម្បីបង្កើតកម្មវិធីសន្តិសុខតាមអ៊ីនធឺណិត និងផលិតផលពាក់ព័ន្ធ ដែលជាវិធាន…
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ហាក់ដូចជា យីអ៊ុនដាក់ អារក្សជាន់នៅឆ្នាំនេះ ដោយបានរងបណ្ដឹងមួយហើយមួយទៀតមិនទាន់ចប់ស្រួលបួលផង និងកំពុងជាប់ពន្ធនាគារនៅឡើយនោះ ពេលនេះបានរងបណ្ដឹងថ្មីមួយទៀតពាក់ព័ន្ធករណីគេចពន្ធកាលពីលោកអំណាចជានាយករដ្ឋមន្ត្រីថៃ។ បណ្តឹងថ្មីនេះ តុលាការថៃ តម្រូវឱ្យលោក ថាក់ស៊ីន បង់ពន្ធរហូតដល់ជាង៥០០លានដុល្លារអាម៉េរិក។
លោក ថាក់ស៊ីន បានរងបណ្ដឹងជាបន្តបន្ទាប់ ខណៈដែលកូនស្រីបង្កើតរបស់លោក គឺ លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា ក៏ទើបត្រូវបានដកចេញពីតំណែងនាយករដ្ឋមន្ត្រីថ្មីៗនេះ ក្រោយបែកធ្លាយសារសន្ទនាតាមទូរសព្ទជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ទាក់ទិនបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។ លោក ថាក់ស៊ីន បច្ចុប្បន្នកំពុងអនុវត្តទោសមួយឆ្នាំក្នុងពន្ធនាគារ ក្រោយទទួលបានការបន្ធូរបន្ថយទោសពីបទរំលោភអំណាច៕
អត្ថបទ តែម សុខុម