មហន្តរាយនុយក្លេអ៊ែរ

ប្រមុខ UN ព្រមានពីមហន្តរាយនុយក្លេអ៊ែរបើប្រទេសធំៗនិយាយមិនយល់គ្នា


អ្នកការទូតមកពីប្រទេសតូចធំជាច្រើន ដែលជាប្រទេសហត្ថលេខី បានមកប្រមូលផ្តុំគ្នានាទីក្រុងញូវយក សហរដ្ឋអាមេរិក ដើម្បីចូលរួមសន្និសីទរបស់អង្គការសហប្រជាជាតិស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។ សន្និសីទនេះនឹងត្រូវចំណាយពេលច្រើនសប្តាហ៍ ដើម្បីត្រួតពិនិត្យនឹងកែសម្រួលនូវសន្ធិសញ្ញាស្តីពីការមិនរីករាយភាយអាវុធនុយក្លេអ៊ែរ ឬហៅកាត់ថា NPT។
ប្រមុខអង្គការសហប្រជាជាតិ លោក ហ្គូទែរេស
ដោយ

មែនទែនទៅកិច្ចប្រជុំនេះ គ្រោងធ្វើឡើងតាំងពីឆ្នាំ២០២០មកម្ល៉េះ ប៉ុន្តែត្រូវបានពន្យារពេលដោយសារជំងឺរាតត្បាតកូវីដ១៩។ អ្វីដែលគួរកត់សម្គាល់ នៅក្រោយបញ្ចប់ការជួបប្រជុំក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ ប្រទេសមហាអំណាចនុយក្លេអ៊ែរធំៗ បានចេញសេចក្តីថ្លែងការណ៍រៀងខ្លួន ខណៈប្រមុខអង្គការសហប្រជាជាតិព្រមានថា ការនិយាយមិនត្រូវរ៉ូវគ្នា ឬមានការយល់ច្រឡំរវាងមហាអំណាចនឹងនាំមកនូវមហន្តរាយដល់មនុស្សលោក។

ក្នុងនាមជាប្រមុខដឹកនាំនៃអង្គការសហប្រជាជាតិលោក អន់តូនីញូ ហ្គូទែរ៉េស បានព្រមានអំឡុងសន្និសីទថា ភាពតានតឹងនុយក្លេអ៊ែរបានកើតឡើងជាថ្មី ស្របពេលដែលបញ្ហានេះ មិនធ្លាប់បានកើតឡើងទៀតឡើយតាំងក្រោយសង្គ្រាមត្រជាក់មក។ ប្រសិនបើមានការយល់ខុសណាមួយកើតឡើង នោះវានឹងរុញច្រានឱ្យមនុស្សជាតិធ្លាក់ក្នុងការបំផ្លិចបំផ្លាញដោយសារតែអាវុធនុយក្លេអ៊ែរជាក់ជាមិនខានឡើយ។

លោក ហ្គូទែរ៉េស បានកត់សម្គាល់ថា បច្ចុប្បន្នភាពតានតឹងនៃអាវុធប្រល័យលោកនេះ កំពុងមាននៅមជ្ឈិមបូព៌ា កូរ៉េខាងជើង និងក្នុងសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។ ជាក់ស្តែងនៅប៉ុន្មានថ្ងៃបន្ទាប់ពីចូលឈ្លានពានអ៊ុយក្រែន លោកពូទីនបានដាក់កងកម្លាំងនុយក្លេអ៊ែររបស់រុស្ស៊ីស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់។

ដោយឡែក សមភាគីរុស្ស៊ីលោកពូទីនវិញបាននិយាយនៅក្នុងលិខិតផ្ញើរទៅកាន់សន្និសីទអង្គការសហប្រជាជាតិស្ដីពី ការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរថា មិនអាចមានអ្នកឈ្នះ ឬអ្នកចាញ់នៅក្នុងសង្គ្រាមនុយក្លេអ៊ែរទេ ហើយវាមិនគួរត្រូវបានគេបណ្តោយឱ្យកើតឡើងដែរ។ យើងគួរតែទទួលបានសន្តិសុខស្មើគ្នា និងមិនអាចបំបែកបានសម្រាប់ពិភពលោកមួយនេះ។

ប្រធានាធិបតីអាមេរិកលោកចូ បៃឌិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថា លោកបានត្រៀមខ្លួនជាស្រេចក្នុងការបន្តកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរថ្មីជាមួយរុស្ស៊ី ឱ្យតែភាគីទីក្រុងម៉ូស្គូអនុវត្តតាមកិច្ចព្រមព្រៀងដោយស្មោះត្រង់។

ពាក់ព័ន្ធនឹងរឿងចម្រូងចម្រាស់ទាក់ទងអាវុធនុយក្លេអ៊ែនេះដែរ លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida នៅក្នុងសន្និសីទអង្គការសហប្រជាជាតិ ក៏បានអំពាវនាវឲ្យប្រទេសមហាអំណាចនុយក្លេអ៊ែទាំងអស់លាតត្រដាងឲ្យបានបើកចំហរបន្ថែមទៀតពាក់ព័ន្ធនឹងរឿងអាវុធប្រល័យលោកមួយនេះ។ លោកបន្ថែមថា លោកមានចង់ឃើញពិភពលោកមួយ ដែលគ្មានអាវុធនុយក្លេអ៊ែ ប៉ុន្ដែ ដោយមើលឃើញពីបរិយាកាសសន្ដិសុខដ៏អាក្រក់របស់ពិភពលោកនាពេលបច្ចុប្បន្ននេះ លោក Kishida បានប្រកាសនូវគំនិតផ្ដួចផ្ដើមថ្មីមួយ គឺគម្រោងផែនការសកម្មភាពហ៊ីរ៉ូស៊ីម៉ា ដែលផ្ដោតលើការបន្ដមិនប្រើប្រាស់អាវុធនុយក្លេអែ បង្កើនតម្លាភាពលើកងកម្លាំងលុយក្លេអ៊ែ កាត់បន្ថយស្ដុកអាវុយនុយក្លេអ៊ែសកលលោក ដើម្បីលើកកម្ពស់ការប្រើប្រាស់នុយក្លេអែដោយសន្ដិភាពសម្រាប់វិស័យថាមពល។

លោក Kishida បាននិយាយថា ទោះបីជាស្តុកសកលលោក "បានថយចុះគួរឱ្យកត់សម្គាល់ចាប់តាំងពីកំពូលនៃសង្គ្រាមត្រជាក់ក៏ដោយ ក៏នៅតែមានអាវុធនុយក្លេអ៊ែរជាង១ម៉ឺនគ្រាប់ នៅលើពិភពលោក" ។ ទោះយ៉ាងណា លោកថា "ការរក្សានិន្នាការធ្លាក់ចុះនេះគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការខិតទៅជិតពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ"។

ជាមួយគ្នានេះ លោក អាន់តូនី ប្លីងឃីន រដ្ឋមន្ត្រីការបរទេសអាមេរិក បានអះអាងនៅក្នុងសន្និសីទនោះ ដោយលើកឡើងពីបញ្ហាជាប់គាំងនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរបស់អ៊ីរ៉ង់នៅឆ្នាំ២០១៥ និងបានលើកឡើងជាថ្មីទៀតផងដែរ អំពីប្រទេសកូរ៉េខាងជើង ដែលកំពុងត្រៀមសាកល្បងអាវុធនុយក្លេអ៊ែលើកទី៧របស់ខ្លួនផងដែរ។

គួរជម្រាបថា ទីក្រុងមូស្គូ និងវ៉ាស៊ីនតោនកាលពីឆ្នាំមុនបានបន្តសន្ធិសញ្ញានុយក្លេអ៊ែររបស់ពួកគេ ដោយបានកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរជាយុទ្ធសាស្ត្រ ហើយកំណត់ចំនួនដែលពួកគេអាចដាក់ពង្រាយបាន។ បន្ថែមពីលើនេះ វាក៏កម្រិតចំនួនយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ចំនួនមូលដ្ឋានលើដី និងនាវាមុជទឹកផងដែរ។ សន្ធិសញ្ញានឹងមានសុពលភាពរហូតដល់ឆ្នាំ២០២៦។

បើតាមការអះអាងពីប្រធានអង្គការសហប្រជាជាតិ បច្ចុប្បន្នមានអាវុធនុយក្លេអ៊ែរជិត ១ម៉ឺន៣ពាន់គ្រាប់ កំពុងត្រូវបានរក្សាទុកនៅក្នុងឃ្លាំងអាវុធជុំវិញពិភពលោក ក្នុងនោះសហរដ្ឋអាមេរិកមានច្រើនជាងគេ។ ប្រទេសដែលមានអាវុធនុយក្លេអ៊ែក្នុងដៃនាពេលបច្ចុប្បន្ននេះមានចំនួន៩ប្រទេស រួមមាន សហរដ្ឋអាមេរិក រុស្ស៊ី ចិន ចក្រភពអង់គ្លេស បារាំង កូរ៉េខាងជើង ឥណ្ឌា ប៉ាគីស្ថាន និងអ៊ីស្រាអែល៕




អត្ថបទបន្ទាប់


តើហេតុអ្វីតំបន់អាស៊ីអាគ្នេយ៍ក្លាយជាសង្វៀនប្រជែងឥទ្ធិពលគ្នាដ៏ខ្លាំងក្លារវាងមហាយក្សអាមេរិកនិងចិន?

ព័ត៌មាន
នៅតំបន់អាស៊ីអាគ្នេយ៍កំពុងតែទទួលបានការចាប់អារម្មណ៍រីកសាយភាយកាន់តែខ្លាំងក្លា នៅពេលដែលការប្រកួតប្រជែងរវាងមហាយក្សចិន និងសហរដ្ឋអាមេរិកកាន…

អាស៊ាននឹងជំរុញឱ្យមានចំណាត់ការកាន់តែខ្លាំងទៅលើប្រទេសមីយ៉ាន់ម៉ា

ព័ត៌មាន
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នឹងចាប់ផ្ដើមឡើងនៅថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២២ នេះនៅរាជធានីភ្នំពេញ ហើយត្រូវបានគេរំពឹងថា គណៈរដ្ឋ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ