រដ្ឋការលោកចូបៃឌិនបន្តប្រើរនាំងពន្ធគយជាមួយចិនដូចជំនាន់លោកត្រាំដដែល
សហរដ្ឋអាមេរិកនឹងរក្សាពន្ធគយលើទំនិញ ដែលនាំចូលពីប្រទេសចិនឲ្យនៅដដែល ដូចកាលពីអតីតរដ្ឋបាលលោក Trump ធ្លាប់បានធ្វើកន្លងមក។ នេះបើតាមការអះអាង …
តំណាងមជ្ឈមណ្ឌលស្រាវជ្រាវវ៉ាក់សាំងជូឡា របស់ថៃ បានឲ្យដឹងថា វ៉ាក់សាំងថៃ ដែលមានឈ្មោះថា mRNA ដែលត្រូវបានផលិតដោយសាកលវិទ្យាល័យជូឡាឡុងកន គឺទទួលបានជោគជ័យចំពោះការសាកល្បងលើសត្វកណ្ដុរ និងស្វា ហើយការសាកល្បងចាក់លើមនុស្សនឹងត្រូវធ្វើឡើងនៅចុងខែមេសា ឬដើមខែឧសភាឆ្នាំនេះ។
ការប្រកាសពីការសាកល្បងចាក់វ៉ាក់សាំងនេះ ធ្វើឡើងចំពេលមានការរិះគន់ថា យុទ្ធសាស្ត្រចាក់វ៉ាក់សាំង មានភាពយឺតវ៉ាវ ហើយរដ្ឋាភិបាលមានការពឹងផ្អែកខ្លាំងជ្រុលទៅលើការចាក់វ៉ាក់សាំងរបស់អង់គ្លេស AsraZeneca ដែលត្រូវបានយកមកផលិតបន្ដដោយក្រុមហ៊ុនក្នុងស្រុកដែលគ្រប់គ្រងដោយមហាក្សត្រថៃ។
រាជរដ្ឋាភិបាលថៃ បានបញ្ជាទិញវ៉ាក់សាំង AstraZeneca ២៦លានដូស សម្រាប់ចាក់ជូនពលរដ្ឋរបស់ខ្លួនចាប់ពីខែមិថុនាខាងមុខនេះ៕