សេដ្ឋកិច្ចពាណិជ្ជកម្ម

តើមានកត្តាអ្វីជួយឱ្យវៀតណាម នៅតែជាប់ចំណាត់ថ្នាក់ជាអ្នកនាំចេញទូរសព្ទឆ្លាតវៃធំបំផុតទីពីរ?


ប្រទេសវៀតណាម នៅតែជាប់ចំណាត់ជាអ្នកនាំចេញទូរសព្ទឆ្លាតវៃដ៏ធំបំផុតទីពីរ នៅក្នុងពិភពលោក ខណៈដែលប្រទេសចិន បានបន្តឈរនៅលើកំពូលតារាង នៃការនាំចេញទូរសព្ទឆ្លាតវៃនៅក្នុងពិភពលោក។ គិតត្រឹមឆ្នាំ២០២២ វៀតណាម បានក្តោបចំណែកទីផ្សារនាំចេញទូរសព្ទឆ្លាតវៃ១២% នៅលើពិភពលោក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
សេដ្ឋកិច្ចពាណិជ្ជកម្ម
ដោយ

យោងតាមអគ្គនាយកដ្ឋានគយវៀតណាមបានឱ្យដឹងថា តម្លៃនៃការនាំចេញទូរស័ព្ទ និងគ្រឿងបន្លាស់គ្រប់ប្រភេទរបស់វៀតណាមក្នុងខែមករា បានឈានដល់ជាង៥ពាន់លានដុល្លារ គឺបានកើនឡើងជាង៥០% បើធៀបនឹងខែធ្នូ ឆ្នាំ២០២៣ និងកើនឡើងជាង១១% បើធៀបនឹងពេលពីមួយឆ្នាំទៅមួយឆ្នាំ។ សហរដ្ឋអាម៉េរិក និងប្រទេសចិន បានក្លាយជាអតិថិជនដ៏ធំបំផុតនៃការនាំចេញទូរសព្ទ និងគ្រឿងបន្លាស់របស់ប្រទេសវៀតណាម។

កាលពីខែមករា ដើមឆ្នាំនេះ ការនាំចេញរបស់វៀតណាម ទៅកាន់អាម៉េរិក​បានឈានដល់ជាង១ពាន់លានដុល្លារ ដែលស្មើនឹង២៥% នៃការនាំចេញសរុបរបស់វៀតណាម ហើយការនាំចេញទៅប្រទេសចិនមានទឹកប្រាក់ប្រហែល៧៣៤លានដុល្លារ គឺស្មើនឹង១៣% នៃការនាំចេញរបស់ វៀតណាម ខណៈដែលនាំចេញទៅប្រទេសកូរ៉េខាងត្បូង មានទឹកប្រាក់៣៣០លានដុល្លារ។

ស្ថិតិរបស់អគ្គនាយកដ្ឋានគយរបស់វៀតណាម ក៏បានបង្ហាញដែរថា ក្នុងឆ្នាំ២០១០ ការនាំចេញគ្រឿងបន្លាស់ទូរសព្ទមានត្រឹមតែជាង៣% នៃតម្លៃនាំចេញសរុបរបស់ជាតិ ប៉ុន្តែផលិតផលអេឡិចត្រូនិកបែបនេះទទួលបានអត្រាកំណើនប្រចាំឆ្នាំជាមធ្យម៣៤% ក្នុងតម្លៃនាំចេញនៅក្នុងអំឡុងឆ្នាំ២០១១-២០២១។

នៅឆ្នាំ២០២៣ ការនាំចេញទូរសព្ទ និងគ្រឿងបង្គុំផ្សេងៗទៅក្រៅប្រទេសមានចំនួនសរុបជាង៥២ពាន់លានដុល្លារ គឺបានធ្លាក់ចុះជិត១០% បើធៀបនឹងឆ្នាំ២០២២។ ប្រទេសវៀតណាម បានជាប់ចំណាត់ថ្នាក់ទី២ ខាងការនាំចេញទូរសព្ទ និងគ្រឿងប្រើប្រាស់គិតជាតម្លៃនាំចេញបន្ទាប់ពីកុំព្យូទ័រ គ្រឿងអេឡិចត្រូនិច និងគ្រឿងបន្លាស់។

បើតាមរបាយការណ៍របស់ក្រុមហ៊ុន HSBC វៀតណាមបានកាន់កាប់១៣% នៃចំណែកទីផ្សារទូរសព្ទឆ្លាតវៃនៅក្នុងពិភពលោកក្នុងឆ្នាំ២០២១ ដែលជាអ្នកនាំចេញទូរសព្ទឆ្លាតវៃដ៏ធំបំផុតទីពីរនៅលើពិភពលោក។ ឥឡូវវៀតណាម គឺជាទិសដៅដ៏ទាក់ទាញមួយសម្រាប់ក្រុមហ៊ុនធំៗនៅក្នុងឧស្សាហកម្មទូរសព្ទ និងគ្រឿងបន្លាស់ពិភពលោករួមទាំងក្រុមហ៊ុន Apple ផងដែរ។ ទូរទស្សន៍វៀតណាមបានរាយការណ៍ថា បច្ចុប្បន្ននេះអ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុន Apple ប្រហែល២៥ក្រុមហ៊ុនបានស្វែងរកទីតាំងបង្កើតរោងចក្ររបស់ពួកគេក្នុងប្រទេសវៀតណាម៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក ចូ បៃឌិន បង្ហាញកញ្ចប់ថវិកាជាង៧ទ្រីលានដុល្លារ ដើម្បីឱ្យពលរដ្ឋជឿថា លោកអាចគ្រប់គ្រងសេដ្ឋកិច្ចបានល្អជាងលោក ដូណាល់ ត្រាំ

ព័ត៌មាន
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានគូសវាសទស្សនវិស័យគោលនយោបាយរបស់លោកសម្រាប់អាណត្តិទី២ រយៈពេល៤ឆ្នាំ កាលពីថ្ងៃចន្ទ ទី១១ ខែមីនា ដោយលោ…

ម្ចាស់ភាគហ៊ុនធំរបស់ធនាគារ ABA ច្រានចោលការចុះផ្សាយរបស់សារព័ត៌មាន Bloomberg ជុំវិញរឿងការលក់ភាគហ៊ុនរបស់ធនាគារនេះ

ព័ត៌មាន
ម្ចាស់ភាគហ៊ុនធំរបស់ធនាគារ ABA គឺធនាគារជាតិកាណាដា (National Bank of Canada) នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្ដីថ្លែងការណ៍មួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ