វិស័យសេដ្ឋកិច្ច

នាយករដ្ឋមន្ត្រីថៃ កំពុងឈឺក្បាលជាមួយបំណុលគ្រួសារ ដែលប៉ោងឡើងដល់ជាង៥០០ពាន់លានដុល្លារ


លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីវ័យក្មេងបំផុតរបស់ថៃ កំពុងឈឺក្បាលវិលមុខជាមួយបញ្ហាការកើនឡើងបំណុលដ៏មហាសាលរបស់ពលរដ្ឋ។ ចាប់តាំងពីឆ្នាំ២០០១ មកដល់ពេលនេះ ទំហំបំណុលគ្រួសាររបស់ពលរដ្ឋថៃ បានប៉ោងឡើងរហូតដល់ទៅប្រមាណ៥០០ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times។
វិស័យសេដ្ឋកិច្ច
ដោយ

បំណុលគ្រួសារដែលពលរដ្ឋថៃ បំពុងផុងខ្លួននៅពេលនេះបានប៉ោងឡើងដល់កម្រិតធំបំផុតរហូតដល់ទៅជាង៥០០ពាន់លានដុល្លារ។ បំណុលដែលបានកើនឡើងជាបន្តបន្ទាប់នេះត្រូវបានគេគិតចាប់តាំងពីឆ្នាំ២០០១ ពោលគឺតាំងពីរដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា រហូតដល់ការដឹកនាំរបស់លោកស្រី ផៃថងថាន ដែលជាកូនស្រី។ បំណុលនេះភាគច្រើនជាកម្ចីទិញផ្ទះនិងទិញរថយន្ត។

នៅពេលនេះអ្វីដែលគេដឹងនោះ គឺរដ្ឋបាលរបស់លោកស្រី ផៃថងថាន ដែលបានចូលកាន់តំណែងកាលពីខែកញ្ញា ថ្មីៗ កំពុងពិភាក្សាជាមួយបណ្តាស្ថាប័នធនាគារនានា ដើម្បីស្វែងរកមធ្យោបាយជួយពលរដ្ឋ រាប់លាននាក់ ដែលកំពុងជួបការលំបាកក្នុងការទូទាត់ប្រាក់កម្ចីទិញរថយន្ត និងផ្ទះ មុនកញ្ចប់ជំនួយសង្គ្រោះបំណុលត្រូវគេរំពឹងថា នឹងត្រូវបានប្រកាសនៅក្នុងសប្តាហ៍នេះ។

តាមការរំពឹងទុកកញ្ចប់ជំនួយសង្រ្គោះ ដែលរដ្ឋាភិបាលថៃគ្រោងរៀបចំជូនដល់ពលរដ្ឋដែលមានហានិភ័យនៃការធ្លាក់ចុះប្រាក់ចំណូលតាំងពីរដ្ឋបាលលោក ស៊្រីថា ថាវីស៊ីន ដែលត្រូវបានបណ្តេញចេញពីអំណាចដោយតុលាការធម្មនុញ្ញ អាចរួមបញ្ចូលទាំងការអនុញ្ញាតឱ្យធនាគារទទួលការបង់ថ្លៃទាបៗ ក៏ដូចជាការដាក់ចេញនូវមូលនិធិសង្គ្រោះរបស់រដ្ឋជាថ្នូរនឹងការផ្តល់លក្ខខណ្ឌងាយស្រួលដល់កូនបំណុលផងដែរ។

មកទល់ពេលនេះទំហំបំណុលគ្រួសាររបស់ពលរដ្ឋថៃបានប៉ោងឡើងដល់៩០% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃ។ ទំហំនេះ គឺមានស្ថានភាពប្រហាក់ប្រហែលទ្វេដង នៃមធ្យមភាគអនុបាតសេដ្ឋកិច្ចទីផ្សារ ដែលកំពុងរីកចម្រើន និងមានទំហំលើសពីកម្រិត៨០ភាគរយ ដែលធនាគារកណ្តាល និងស្ថាប័នហិរញ្ញវត្ថុនានាព្រមាន។

លោក គៀធិផុង អារីយ៉ាព្រុជីយ៉ា ( Kiatipong Ariyapruchya) អ្នកសេដ្ឋកិច្ចជាន់ខ្ពស់របស់ធនាគារពិភពលោកបាននិយាយនៅក្នុងបទសម្ភាស​មួយថា ការកើនឡើងកម្រិតបំណុលគ្រួសារនៅក្នុងប្រទេសថៃ កំពុងបង្កជាការព្រួយបារម្ភ ហើយស្ថានភាពបែបនេះវាប៉ះពាល់ដល់ការចំណាយរបស់ពលរដ្ឋ ដែលនឹងប៉ះតាំងពីកម្រិតមីកូ្រហូតដល់ម៉ាកូ្រសេដ្ឋកិច្ច។

អ្នកវិភាគបានលើកឡើងថា កំណើននៃបំណុលគ្រួសារចាប់ផ្តើមកើនឡើងបន្តិចម្តងៗចាប់តាំងពីឆ្នាំ២០០១ តាមរយៈកម្មវិធីអនុគ្រោះបំណុលជូនកសិករ និងការដាក់ចេញសេវាកម្មប្រាក់កម្ចីការប្រាក់ទាប ក្រោយមកទៀតការដាក់ចេញនូវគោលនយោបាយបញ្ចុះពន្ធសម្រាប់រថយន្តនៅក្នុងឆ្នាំ២០១១ ដែលនាំ ដល់ការលើកទឹកចិត្តឲ្យពលរដ្ឋរីករាយនឹងសេវាកម្មកម្ចីទិញរថយន្ត ហើយនៅក្នុងរង្វង់ពីឆ្នាំ២០១៩ ដល់ បច្ចុប្បន្ន បំណុលនេះនៅតែបន្តទទួលការលើកទឹកចិត្តរហូតដល់ធ្វើឱ្យវាប៉ោងដល់កម្រិតបច្ចុប្បន្ននេះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាបានជះឥទ្ធិពលអវិជ្ជមានយ៉ាងណាមកវិស័យដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្មរបស់កម្ពុជា?

ភាពតានតឹងរវាងប្រទេសអ៊ីរ៉ង់ ជាមួយប្រទេសអ៊ីស្រាអែល ដែលជាប្រទេសស្ថិតនៅក្នុងតំបន់មជ្ឈិមបូព៌ា កំពុងបង្កជាក្ដីបារម្ភដល់ការឡើងថ្លៃនៃតម្លៃប្រេង ដ្…

ពិភពលោកប្រឈមនឹងវិបត្តិបំណុលរហូតដល់ទៅ១០០ទ្រីលានដុល្លារ ដែលអាចនឹងផ្ទុះក្នុងពេលដ៏ខ្លីខាងមុខ

ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្រមានថា ពិភពលោកប្រឈមនឹងវិបត្តិបំណុលគរដូចភ្នំរហូតដល់ទៅ១០០ទ្រីលានដុល្លារអាម៉េរិកឯណោះ ដែលអាចនឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ