គោលនយោបាយព្យួរបំណុលកសិករនៅថៃទទួលការគាំទ្រ

គោលនយោបាយព្យួរបំណុលកសិករ ដែលងាយរងគ្រោះខ្លាំងនៅថៃហាក់ទទួលបានការគាំទ្រពីមជ្ឈដ្ឋានសេដ្ឋកិច្ច


មេដឹកនាំពាណិជ្ជកម្ម និងធនាគារនៅថៃបាននិយាយថា គោលនយោបាយ បណ្តោះអាសន្ន របស់រដ្ឋាភិបាលថ្មី នៅក្នុងការព្យួរបំណុល សម្រាប់កសិករ អាចនឹងជួយបន្ធូរបន្ថយបន្ទុកបំណុលរបស់កូនបំណុលដែលជាអ្នកដែលងាយរងគ្រោះ ។ ក្រៅពីកសិករ អ្នកដែលគួរតែទទួលបានការលើកទឹកចិត្ត ឲ្យទទួលបានការអនុគ្រោះ ឫព្យួរបំណុល រួមមានទាំង អ្នកដែលកំពុងតែមានចំណូលទាប និង ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម ដែលកំពុងតែមានវិបត្តិផងដែរ។
គោលនយោបាយព្យួរបំណុលកសិករនៅថៃទទួលការគាំទ្រ
ដោយ

លោក ផាយ៉ុង ស្រ៊ីវ៉ានិច ( Payong Srivanich) ប្រធានសមាគមធនាគារថៃបាននិយាយបន្ទាប់ពីកិច្ចប្រជុំ បានលើកឡើងថា សេដ្ឋកិច្ចថៃកំពុងស្ទុះងើបឡើងវិញបន្តិចម្តងៗពីវិបត្តិនៃជំងឺរាតត្បាត ប៉ុន្តែកូនបំណុលដែលងាយរងគ្រោះមួយចំនួន នៅតែត្រូវការវិធានការបន្ធូរបន្ថយបំណុលពីស្ថាប័នហិរញ្ញវត្ថុ ជាពិសេស គឺកសិករ ពាណិជ្ជករ និង អ្នកដែលនៅក្នុងវិស័យសេដ្ឋកិច្ចខា្នតតូច និងមធ្យម ។


លោក ស្រ៊ីវ៉ានិច បន្ថែមថា ប្រសិនបើការព្យួរបំណុលផ្តោតលើគោលដៅដែលចំបញ្ហា ជាជាងគ្រាន់តែនិយាយអំពីគោលនយោបាយ នោះវានឹងអាចក្លាយជាវិធានការសមស្របសម្រាប់ជួយអ្នកដែលកំពុងតែងាយរងគ្រោះ ។


មកដល់ពេលនេះ គណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកសេដ្ឋកិច្ច ឧស្សាហកម្ម និង ធនាគារ បានកំពុងតែដាក់ស្នើរាជរដ្ឋាភិបាលថ្មី ផ្តល់អាទិភាពលើបញ្ហានេះជួយដល់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងអ្នកដែលជាប់ជំពាក់បំណុលគ្រួសារ។
ប្រធានសមាគមធនាគារថៃរូបនេះ បាននិយាយថា ធនាគារ និង ស្ថាប័នហិរញ្ញវត្ថុ នៅថៃ គួរតែសហការគ្នា ដើម្បីដោះស្រាយបញ្ហាបំណុលគ្រួសារ ដែលកំពុងកើនឡើង ។
លោកបានមានប្រសាសន៍ថា ភាគីពាក់ព័ន្ធគួរតែយកចិត្តទុកដាក់លើផ្នែកងាយរងគ្រោះ ដែលគ្របដណ្តប់លើអ្នកចំណូលទាប កសិករ និងម្ចាស់សហគ្រាសធុនតូច និងមធ្យម។

នៅពេលនេះធនាគារថៃបានដំឡើងអត្រាការប្រាក់លើប្រាក់កម្ចីមកដល់ ២,២៥% ហើយ បន្ទាប់ពីការដំឡើងអត្រាការប្រាក់ចុងក្រោយដោយធនាគារកណ្តាលកាលពីខែមុន។
លោក ផាយ៉ុង ស្រ៊ីវ៉ានិច បានគូសបញ្ជាក់ថា ការពង្រីកសក្តានុពលសេដ្ឋកិច្ច គឺជាកត្តាសំខាន់ដើម្បីពង្រឹងសមត្ថភាពទូទាត់សងបំណុលរបស់អ្នកខ្ចី នៅពេលប្រាក់ចំណូលទាំងផ្នែកអាជីវកម្ម និងគ្រួសារមានភាពប្រសើរឡើង។


នៅពេលនេះគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកសេដ្ឋកិច្ច ឧស្សាហកម្ម និង ធនាគារ បានកំពុងរង់ចាំរដ្ឋាភិបាលប្រកាសគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួន ដែលគ្រោងធ្វើនៅថ្ងៃទី ១១ ខែកញ្ញាខាងមុខ មុនពេលគណៈកម្មាធិការនេះព្យាករទស្សនវិស័យសេដ្ឋកិច្ចថៃជាថ្មី។
គណកម្មាធិការនេះក៏បានស្នើឱ្យរដ្ឋាភិបាលគួរតែផ្តល់អាទិភាពដល់ការកាត់បន្ថយថ្លៃដើមនៃការរស់នៅ ជាពិសេសថ្លៃដឹកជញ្ជូន និងថាមពល តាមរយៈការឧបត្ថម្ភធន។


គណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកសេដ្ឋកិច្ច ឧស្សាហកម្មនិងធនាគារបាននិយាយថា រដ្ឋា ភិបាលក៏គួរតែពិចារណាវិធានការជំរុញសេដ្ឋកិច្ចសម្រាប់វិស័យទេសចរណ៍ និងការនាំចេញផងដែរ។

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


មេដឹកនាំពិភពលោកបង្ហាញពីកិច្ចព្រមព្រៀងផ្លូវដែក និងកំពង់ផែថ្មី ជាលទ្ធផលក្នុង កិច្ចប្រជុំG20នៅឥណ្ឌា

ព័ត៌មាន
មេដឹកនាំពិភពលោកបានប្រកាសកិច្ចព្រមព្រៀងផ្លូវដែក និងកំពង់ផែថ្មី តភ្ជាប់តំបន់ មជ្ឈិមបូព៌ា និងអាស៊ីខាងត្បូង កាលពីថ្ងៃទី៩ខែកញ្ញា នៅខាងក្រៅកិច្…

លោក ចូ បៃដិន ចេញដំណើរទៅទស្សនកិច្ចនៅវៀតណាម ប៉ុន្តែមិនភ្លេចលួងចិត្តណ្ឌូនេស៊ី នៅក្នុងឋានៈជាប្រធានអាស៊ាន

ព័ត៌មាន
លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបានឆ្ពោះទៅ បំពេញទស្សនកិច្ចរយៈពេលខ្លីនៅទីក្រុង ហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី១០ខែកញ្ញា បន្ទាប់ពីចាកចេញពីកិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ