ក្រុមហ៊ុនអភិវឌ្ឍន៍អចលនវត្ថុ

រាជរដ្ឋាភិបាលស្នើ៥ចំណុច ឲ្យក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុ និងម្ចាស់បុរី អនុគ្រោះសម្រាប់អតិថិជនរបស់ខ្លួននៅអំឡុងកូវីដ-១៩


រាជរដ្ឋាភិបាលកម្ពុរាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអំពាវនាវ និងលើកទឹកចិត្តដល់ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុ ក៏ដូចជាម្ចាជា តាមរយៈធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអំពាវនាវ និងលើកទឹកចិត្តដល់ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុ ក៏ដូចជាម្ចាស់គម្រោងបុរី ឲ្យមានការបន្ធូរបន្ថយ យោគយល់ដល់អតិថិជនរបស់ខ្លួនដែលកំពុងជួបញ្ហាក្នុងអំឡុងនៃវិបត្តិកូវីដ-១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរួមគ្នាមួយរបស់ក្រសួងសេដ្ឋកិច្ច និងធនាគារជាតិនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១។
រាជរដ្ឋាភិបាលស្នើ៥ចំណុច ឲ្យក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុ និងម្ចាស់បុរី អនុគ្រោះសម្រាប់អតិថិជនរបស់ខ្លួននៅអំឡុងកូវីដ-១៩
ដោយ

ការអំពាវនាវ​នេះ គឺធ្វើឡើង​បន្ទាប់ពីមាន​អនុសាសន៍ណែនាំ​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា។

យោងតាម​សេចក្ដីប្រកាសព័ត៌មាន​ដដែលនេះ បានឲ្យដឹងទៀតថា ក្នុងស្ថានភាព​បច្ចុប្បន្ននៃការ​រីករាលដាល​នៃជំងឺកូវីដ-១៩ ដែលបាន​ប៉ះពាល់​យ៉ាងខ្លាំងដល់ជីវភាព​ប្រជាពលរដ្ឋ និងដើម្បីជួយដោះស្រាយបញ្ហា​សម្ពាធហិរញ្ញវត្ថុ​របស់​ប្រជាពលរដ្ឋ​ជាអ្នកទិញ អចលនវត្ថុ​នៅតាម​បុរី​ និអគារ​សហកម្មសិទ្ធិនានា ធនាគារជាតិ និងក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពាវនាវ​ និងលើកទឹកចិត្ត ដល់​ក្រុមហ៊ុន​អភិវឌ្ឍអចលនវត្ថុទាំងអស់ នូវចំណុចទាំង៥ខាងក្រោមនេះ៖

១, ពិនិត្យ​ពីលទ្ធភាព​បន្ធូរបន្ថយ​លក្ខខណ្ឌបង់រំលស់ទៅតាម​ស្ថានភាព​ជាក់ស្ដែង​របស់​អតិថិជន

២, លើកលែង​ការផាកពិន័យ​ចំពោះអ្នកទិញ​អចលនវត្ថុ​ក្នុងបុរី និងអគារ​សហកម្មសិទ្ធិនានា ក្នុងករណីដែលអ្នកទិញយឺតយ៉ាវមិនបាន​បង់ប្រាក់​តាមកាលកំណត់

៣, មិនត្រូវមានបន្ទុការប្រាក់ ឬជាប់ការពិន័យបន្ថែម​ចំពោះការយឺតយ៉ាវ​ក្នុងការបង់រំលស់​ប្រាក់រំលស់

៤,ដាក់ចេញនូវគោលនយោបាយ​គាំពារនានាដល់​អតិថិជន​របស់ខ្លួន​លើការបង់រំលស់​អចលនវត្ថុ​ក្នុងបុរី និងអគារសហកម្មសិទ្ធិនានា

៥, អនុវត្ត​វិធានការ​ទាំងនេះឲ្យមាន​ប្រសិទ្ធភាព រហូតដល់​ដំណាច់​ខែមីនា ឆ្នាំ២០២២

ធនាគារ​ជាតិ និង​ក្រសួង​សេដ្ឋកិច្ច បានគូសបញ្ជាក់ទៀតថា នឹង​បន្ដ​តាមដាន​ការវិវត្តសភាពការណ៍​ថ្មីៗបន្ដទៀត ព្រមទាំង​ផ្ដល់​កិច្ចប្រតិបត្តិការ​ល្អ​ក្នុង​ការអនុវត្ត​វិធានការខាងលើ ដល់​គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ​ និងក្រុមហ៊ុន​អភិវឌ្ឍ​អចលនវត្ថុទាំងអស់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ អេស ប៊ី អាយ លី ហួរ សាខា ៧​មករា បើក​ជាផ្លូវការ​ហើយ; ស្ថិតនៅ​តំបន់​ពាណិជ្ជកម្ម​ចំ​កណ្ដាល​ទីក្រុង!

ព័ត៌មាន
ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ដែល​ជា​វិនិយោគទុន​រួមគ្នា​រវាង​ក្រុមហ៊ុន លីហួរ ហ្រ្គុប និងបុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន អេស ប៊ី អាយ ហូល…

រដ្ឋបាលខេត្តកំពង់ស្ពឺដកហូតដីព្រៃដែលជាង២៦៦ហិកតាមកធ្វើជាសម្បត្តិរដ្ឋវិញ

ព័ត៌មាន
អាជ្ញាធរខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានចេញដីកាដកហូតដីព្រៃចំនួន៩កន្លែង ស្មើនឹង២៦៦,៣១ហិកតា ដែលត្រូវបានកាន់កាប់ដោយខុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ