អាមេរិកព្រមានកូរ៉េខាងជើងអំពី«ផលវិបាក»បើផ្តល់អាវុធឱ្យរុស្ស៊ី!

សហរដ្ឋអាមេរិកថា កូរ៉េខាងជើងនឹងទទួល«រងផលវិបាក» បើសិនជាហ៊ានផ្គត់ផ្គង់សព្វាវុធទៅឱ្យរុស្ស៊ី


មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអង្គារ ទី៦ កញ្ញា ថា ការចរចាទិញលក់អាវុធរវាងរុស្ស៊ី និងកូរ៉េខាងជើង កំពុងដំណើរការយ៉ាងសកម្ម ហើយអាមេរិកសូមព្រមានមេដឹកនាំគីម ជុងអ៊ុនថា កូរ៉េខាងជើងនឹងទទួល«រងនូវផលវិបាក» បើហ៊ានផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន។ ការចេញសេចក្តីព្រមានចំៗបែបនេះ ពីសំណាក់ទីក្រុងវ៉ាស៊ីនតោន បានកើតឡើងបន្ទាប់ពីមានការរាយការណ៍មកថា លោកគីម ជុនអ៊ុន គ្រោងទៅជួបលោកពូទីន ប្រធានាធិបតីរុស្ស៊ីនៅក្នុងខែនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
អាមេរិកព្រមានកូរ៉េខាងជើងអំពី«ផលវិបាក»បើផ្តល់អាវុធឱ្យរុស្ស៊ី!
ដោយ

ទីប្រឹក្សាសន្តិសុខជាតិអាមរិកលោក Jake Sullivan បានប្រាប់អ្នកកាសែតនៅសេតវិមានថា ការផ្តល់សព្វាវុធដល់រុស្ស៊ីនឹងឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីបំណងរបស់កូរ៉េខាងជើង ហើយក្រុងព្យុងយ៉ាងនឹង រងផលវិបាក សម្រាប់ទង្វើនេះចំពោះមុខសហគមន៍អន្តរជាតិ។ លោក Sullivan ថា អាមេរិកបាននិងកំពុងតាមដានពិនិត្យមើលមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី និងដឹងថា ទីក្រុងម៉ូស្គូកំពុងសម្លឹងមើលប្រភពផ្គត់ផ្គង់បន្ថែមតាមតែអាចធ្វើទៅបានដូចជា គ្រាប់កាំភ្លើងធំជាដើម។
ទោះយ៉ាងណា លោក Jake Slulivan បន្តថា អាមេរិកនឹងបន្តអំពាវពាវឱ្យកូរ៉េខាងជើងគោរពការប្តេជ្ញាចិត្តរបស់ខ្លួន ដែលបានសន្យាមិនផ្គត់ផ្គង់អាវុធប្រភេទណាមួយទៅឱ្យប្រទេសរុស្ស៊ី ដែលយកទៅប្រើប្រាស់សម្រាប់សម្លាប់ប្រជាជនអ៊ុយក្រែន។

កាលពីថ្ងៃចន្ទទី៤កញ្ញា អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Adrienne Watson បាននិយាយថា លោក គីម និងលោកពូទីន អាចគ្រោងនឹងជួបប្រជុំគ្នាឆាប់ៗនៅសប្តាហ៍ក្រោយនេះ។
ទន្ទឹមគ្នានេះ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយនៅថ្ងៃអង្គារថា លោកមិនមានអ្វីត្រូវនិយាយអំពីសេចក្តីថ្លែងការណ៍របស់មន្ត្រីអាមេរិក ដែលថា លោក គីម គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីក្នុងខែនេះ ដើម្បីជួបជាមួយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងពិភាក្សាអំពីការផ្គត់ផ្គង់អាវុធដល់ទីក្រុងមូស្គូឡើយ។
យោងតាមការរាយការណ៍ដោយកាសែត New York Times កាលពីថ្ងៃទី៤កញ្ញា ដែលស្រង់សំដីពីមន្ត្រីអាមេរិកបានអះអាងថា មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន នឹងធ្វើដំណើរពីរដ្ឋធានីព្យុងយ៉ាងតាមរយៈរថភ្លើង ទៅកាន់ទីក្រុង Vladivostok ដើម្បីជួបលោកពូទីននៅទីនោះ។ ក្នុងជំនួបដ៏កម្រនោះ មេដឹកនាំទាំងពីរអាចនឹងពិភាក្សាអំពីលទ្ធភាពផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ និងមីស៊ីលប្រឆាំងរថក្រោះទៅឱ្យរុស្ស៊ី ជាថ្នូរទទួលបានមកវិញនូវបច្ចេកវិទ្យាទំនើបប្រើក្នុងផ្កាយរណប និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរពីសំណាក់ទីក្រុងម៉ូស្គូ៕




អត្ថបទបន្ទាប់


វៀតណាមមើលឃើញឱកាសនាំចេញអាហារសមុទ្រទៅចិន ចំពេលចិនហាមឃាត់ការនាំចូលពីជប៉ុន

ព័ត៌មាន
ប្រទេសវៀតណាម ដែលជាប្រទេសនាំចេញអាហារសមុទ្រធំមួយនៅក្នុងតំបន់ បានសម្លឹងឃើញឱកាសនៅក្នុងការនាំចេញផលិតផលអាហារសមុទ្ររបស់ខ្លួនទៅកាន់ទីផ្សារប្រទ…

វេទិកាអាស៊ាន-ឥណ្ឌូ-ប៉ាស៊ីហ្វិកនៅឥណ្ឌូណនេស៊ីបានដាក់ចេញនូវម្រោង ជាក់ស្តែងមានតម្លៃសរុប ៥៦ ពាន់លានដុល្លារសម្រាប់តំបន់

ព័ត៌មាន
ព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការអនុវត្តទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ត្រូវបានប្រទេសឥណ្ឌូនេស៊ី ដែលជាម្ចាស់ផ្ទះប្រកាសថា រកបានគម្រោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ