មហា វជីរ៉ាឡុងកន

ស្តេចថៃ ទៅបំពេញទស្សនកិច្ចនៅចិន ស្របពេលទំនាក់ទំនងថៃ ជាមួយអាម៉េរិក កំពុងល្អក់កករដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ


មហាក្សត្រថៃ មហា វជីរ៉ាឡុងកន (Maha Vajiralongkorn) បានបំបែកកំណត់ត្រាការទូតគួរឱ្យភ្ញាក់ផ្អើលក្រោយទ្រង់បានយាងទៅដល់ប្រទេសចិន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៥ថ្ងៃ ហើយនេះជាដំណើរទស្សនកិច្ចដំបូងដោយមហាក្សត្រថៃ ក្នុងរយៈពេល៧៦ឆ្នាំមកនេះ ចាប់តាំងពីបក្សកុម្មុយនីស្តចិន ឡើងកាន់អំណាចក្នុងឆ្នាំ១៩៤៩ មក។ ការទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋដោយមហាក្សត្រថៃនេះ កើតមានឡើង ស្របពេលដែលទំនាក់ទំនងថៃ ជាមួយសហរដ្ឋអាម៉េរិក កំពុងល្អក់កករដោយសារបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើយោងតាមការចុះផ្សាយ
មហា វជីរ៉ាឡុងកន
ដោយ

មហាក្សត្រថៃ មហា វជីរ៉ាឡុងកន (Maha Vajiralongkorn) ព្រះជន្ម៧៣វស្សា និងមហេសី សុធីតា (Suthida) ព្រះជន្ម៤៧វស្សា ដែលមានគម្លាតវ័យខុសគ្នា២៦វស្សា បានចាប់ផ្តើមព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋ​រយៈពេល៥ថ្ងៃទៅកាន់ប្រទេសចិន នៅថ្ងៃ១៣ ខែវិច្ឆិកា នេះ ដែលជា​ដំណើរទស្សនកិច្ចលើកដំបូងដោយមហាក្សត្រថៃ ចាប់តាំងពីគណបក្សកុម្មុយនីស្តចិន ឡើងកាន់អំណាចក្នុងឆ្នាំ១៩៤៩ មក។ ​ដំណើរទស្សនកិច្ចនេះ ធ្វើឡើងដើម្បីចូលរួមអបអរសាទរខួបលើកទី៥០ ចាប់តាំងពីប្រទេសថៃ និងប្រទេសចិន បានស្តារទំនាក់​ទំនងការទូតឡើងវិញ ហើយនេះឆ្លុះបញ្ចាំងពីការរឹតចំណងទំនាក់ទំនងសេដ្ឋកិច្ច និងវប្បធម៌កាន់តែស៊ីជម្រៅ។

ក្រុមអ្នកវិភាគបាននិយាយថា ព្រះរាជដំណើរទស្សនកិច្ចនេះ​បំពេញបន្ថែមនូវផ្នែកដែលបាត់បង់ជាយូរមកហើយក្នុងទំនាក់ទំនងថៃ-ចិន។ សូមបញ្ជាក់ថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្ម និងជាអ្នកវិនិយោគធំជាងគេរបស់ប្រទេសថៃ ដោយមហាយក្សចិន​បានជួយគាំទ្រដល់គម្រោងធំៗជាច្រើននៅប្រទេសថៃ ដូចជាគម្រោងរថយន្តអគ្គិសនី និងគម្រោងផ្លូវដែកល្បឿនលឿនជាដើម។ ព្រះរាជដំណើរទស្សនកិច្ចនេះ ក៏បង្ហាញពីការផ្លាស់ប្តូរយ៉ាងខ្លាំងពីអរិភាពអំឡុងសង្គ្រាមត្រជាក់ ទៅជាភាពជាដៃគូជិតស្និទ្ធនាពេលបច្ចុប្បន្នផងដែរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ចិន ចោទអាម៉េរិក នៅពីក្រោយការវាយប្រហារតាមអ៊ីនធើណិតលួចកាក់ Bitcoin ជាង១៣ពាន់លានដុល្លារ

មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងមេរោគកុំព្យូទររបស់ចិន បានអះអាងថា រដ្ឋាភិបាលអាម៉េរិក ជាអ្នកនៅពីក្រោយការលួចយកកាក់ Bitcoin ប្រមាណជាង១២ម៉ឺណ៧ពា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ