វិស័យអចលនទ្រព្យ

វិស័យអចលនទ្រព្យថៃ នៅត្រីមាសទី២ បន្តស្ថិតនៅក្នុងស្ថានភាពអាក្រក់បំផុតក្នុងរយៈពេល១២ឆ្នាំ


ស្ថានភាពវិស័យអចលនទ្រព្យនៅក្នុងប្រទេសថៃ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤នេះ បានបន្តធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេល១២ឆ្នាំចុងក្រោយនេះរហូតធ្វើឱ្យអ្នកអភិវឌ្ឈន៍នៅក្នុងប្រទេសនេះស្នើសុំការគំាទ្រពីស្ថាប័នពាក់ព័ន្ធ។ អ្នកជំនាញបានលើកឡើងថា អនុបាតនៃប្រាក់កម្ចីរបស់ធនាគារនៅថៃ ធៀបនឹងតម្លៃនៃលទ្ធភាពអ្នកចង់ទិញអចលនទ្រព្យចង់បាន គឺជាឧបសគ្គចម្បងបំផុតនៅក្នុងស្ថានភាពដូចពេលបច្ចុប្បន្ននេះ។
វិស័យអចលនទ្រព្យ
ដោយ

អ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងប្រទេសថៃ បានអំពាវនាវឱ្យរដ្ឋាភិបាលដាក់ចេញនូវវិធានការគាំទ្រមួយចំនួនដល់ឧស្សាហកម្មអចលនទ្រព្យ រួមទាំងការបន្ធូរបន្ថយអនុបាតប្រាក់កម្ចីធៀបទៅនឹងតម្លៃនៃគម្រោងអចលនទ្រព្យ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាជនថៃ ក្នុងការទទួលបានប្រាក់កម្ចីទិញផ្ទះ ហើយក៏ជាការអនុគ្រោះជំរុញកំណើននៃការលក់ឡើងវិញផងដែរ។

សារព័ត៌មាន the Nation បានចុះផ្សាយថា អនុបាតប្រាក់កម្ចីធៀបទៅនឹងតម្លៃនៃគម្រោងអចលនទ្រព្យ គឺជាសមាមាត្រវាយតម្លៃហានិភ័យ ដែលអ្នកផ្តល់ប្រាក់កម្ចីពិនិត្យមុនពេលអនុម័តប្រាក់កម្ចី គឺជាចំណុចក្តៅមួយនៅក្នុងស្ថានភាព ដែលប្រាក់ចំណូលពលរដ្ឋធ្លាក់ចុះ ហើយបំណុលគ្រួសារកើនឡើង។

ពាក់ព័ន្ធនឹងបញ្ហានេះសមាគមខុនដូថៃ បានរាយការណ៍កាលពីថ្ងៃអង្គារថា អត្រានៃការលក់អចលនទ្រព្យសរុបនៅក្នុងត្រីមាសទី២ មានភាពប្រសើរឡើងបន្តិច បើធៀបនឹងត្រីមាសទី១ ប៉ុន្តែវានៅតែធ្លាក់ចុះយ៉ាងខ្លាំងបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

លោក ប្រាសឺត តេដូឡាយ៉ាសាទិត ( Prasert Taedullayasatit) ប្រធានសមាគមខុនដូថៃ បាននិយាយថា ផ្ទះល្វែង និងអចលនទ្រព្យដែលមានតម្លៃក្រោមជាង៨ម៉ឺនដុល្លារ ការលក់ធ្លាក់ចុះទាបបំផុតក្នុងរយៈពេល១២ឆ្នាំ ពោលគឺគម្រោងនានាទទួលបានកិច្ចសន្យាទិញត្រឹមតែ៥៤% នៃគម្រោងប៉ុណ្ណោះ។ តាមរយៈតួលេខនេះ បានបង្ហាញថា ប្រជាជនថៃ កំពុងមានបញ្ហាក្នុងការទិញផ្ទះ បើទោះបីជាមានតម្រូវការខ្ពស់នៅលើទីផ្សារក៏ដោយ។ លោកបានបន្តថា អតិថិជនភាគច្រើនមិនអាចទទួលបានកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុនោះទេ នៅពេលនេះ។

អ្នកជំនាញរូបនេះ យល់ឃើញថា ស្របពេលសេដ្ឋកិច្ចកំពុងធ្លាក់ចុះ និងអំណាចទិញរបស់អតិថិជននៅក្នុងស្ថានភាពស្រពិចស្រពិល រដ្ឋាភិបាលគួរតែបន្ធូរបន្ថយជាបន្ទាន់នូវវិធានការនានាពាក់ព័ន្ធនឹងលក្ខខណ្ឌវាយតម្លៃអនុបាតប្រាក់កម្ចីធៀបទៅនឹងតម្លៃនៃគម្រោងអចលនទ្រព្យ ដើម្បីកាត់បន្ថយឧបសគ្គសម្រាប់អ្នកទិញ សម្រាប់ពលរដ្ឋដែលមានចំណូលមធ្យម ដើម្បីទទួលបានកម្ចីទិញលំនៅឋានសម្រាប់ពួកគេរស់នៅ។ ទន្ទឹមនេះ លោកប្រធានសមាគម ក៏បានជំរុញឱ្យរដ្ឋាភិបាលដាក់ចេញនូវវិធានការរយៈពេលវែង ដើម្បីគាំទ្រទីផ្សារអចលនទ្រព្យ រួមទាំងការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់អ្នកដែលមានចំណូលទាប និងមធ្យមដែលកំពុងស្វែងរកលំនៅស្ថានផងដែរ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


តើចិនដែលទិញមាសចូលច្រើនជាងគេនៅឆ្នាំ២០២៣ អាចសម្រុកទិញមាសចូលបន្ថែមទៀតទេ?

ធនាគារកណ្ដាលចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោក បានក្លាយជាធនាគារកណ្ដាលឈានមុខគេក្នុងពិភពលោក ដែលបានសម្រុកទិញចូលមាសច្រើនជាងគេរហូត…

តើមានកត្តាអ្វីជំរុញឱ្យថៃ កាត់បន្ថយគោលដៅផលិតរថយន្តមកនៅត្រឹម១,៧លានគ្រឿង នៅឆ្នាំ២០២៤ នេះ?

សហព័ន្ធឧស្សាហកម្មថៃ (FTI) បានសម្រេចកាត់បន្ថយគោលដៅផលិតកម្មរថយន្តពី១,៩លានគ្រឿងមកនៅត្រឹម១,៧លានគ្រឿង ពោលគឺកាត់បន្ថយរហូតដល់ទៅ២០ម៉ឺនគ្រឿង សម្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ