វិស័យស្រូវ អង្ករ

ការនាំចេញអង្កររបស់ថៃ ធ្លាក់ចុះ៣០% នៅត្រីមាសទី១ ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងចំពោះពន្ធគយរបស់លោក ដូណាល់ ត្រាំ


សមាគមអ្នកនាំចេញអង្ករថៃ បានឱ្យដឹងថា ការនាំចេញអង្កររបស់ថៃ ដែលជាប្រទេសនាំចេញអង្ករធំបំផុតទី២ ក្នុងពិភពលោក បានធ្លាក់ចុះរហូតដល់ទៅ៣០% នៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៥ មកនៅត្រឹម ២,១ លានតោន ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះបញ្ហាពន្ធគយរបស់លោក ដូណាល់ ត្រាំ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកក ប៉ុស្ដិ៍។
វិស័យស្រូវ អង្ករ
ដោយ

តើប្រទេសនាំចេញអង្ករសំខាន់ៗផ្សេងទៀត ដូចជាវៀតណាម ដែលជាប្រទេសនាំចេញអង្ករធំបំផុតទី៣ និងឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករធំបំផុតទី១ ដែលមានចំណែកគ្របដណ្ដប់រហូតដល់ទៅប្រមាណ៤០%នៃការនាំចេញអង្ករទូទាំងពិភពលោកមានស្ថានភាពបែបណាដែរ?

លោក ជូគាត អូផាសវង់សេ (Chookiat Ophaswongse) ប្រធានកិត្តិយសសមាគមអ្នកនាំចេញអង្ករថៃ បានទម្លាយឱ្យដឹងថា ការនាំចេញអង្កររបស់ប្រទេសថៃ បានធ្លាក់ចុះ៣០% នៅត្រីមាសទី១ឆ្នាំនេះ ខណៈដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះពន្ធគយរបស់លោក ដូណាល់ ត្រាំ។ បើតាមប្រធានកិត្តិយសរូបនេះ កត្តាដែលទាញទម្លាក់ការនាំចេញអង្កររបស់ថៃ គឺដោយសារឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករធំបំផុតទី១ របស់ពិភពលោកចាប់ផ្ដើមនាំចេញអង្ករស ឡើងវិញ ហើយស្របពេលឥណ្ឌូនេស៊ី ដែលជាអ្នកមានតម្រូវការអង្ករធំបំផុតទី៤របស់ពិភពលោកបានផ្អាកការបញ្ជាទិញ។

នៅឆ្នាំនេះ ឥណ្ឌូណេស៊ី ត្រូវបានព្យាករថា អាចនឹងនាំចូលអង្ករក្រោម១លានតោន ហើយអាចនឹងចាប់ផ្ដើមនាំចូលអង្ករឡើងវិញ នៅឆមាសទី២ឆ្នាំនេះ។ កត្តានេះបានរួមចំណែកធ្វើឱ្យការនាំចេញអង្ករស សរុបរបស់ថៃ ធ្លាក់ចុះរហូតដល់ទៅ៥៣%។ ទោះជាយ៉ាងណា ការនាំចេញអង្ករផ្កាម្លិះ និងអង្ករស្ងោរបស់ថៃ មានការកើនឡើង។

ថ្នាក់ដឹកនាំសមាគមខាងលើបានសង្កត់ធ្ងន់ថា ប្រទេសថៃ ចាំបាច់ត្រូវបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះគោលនយោបាយរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលបានដំឡើងពន្ធគយជាបន្តបន្ទាប់ដល់ប្រទេសថៃ និង ពិភពលោក។

នៅក្នុងមួយឆ្នាំៗ ប្រទេសថៃ បាននាំចេញអង្ករផ្កាម្លិះថៃ ចន្លោះពី១,៣លានតោន ទៅ១,៤លានតោនទៅកាន់ទីផ្សារនានាទូទាំងពិភពលោក។

នៅក្នុងត្រីមាសទី១នេះដែរ វៀតណាមបានជែងឈ្នះប្រទេសថៃ ជាមួយនឹងការនាំចេញអង្ករសរុបបានរហូតដល់២,៣លានតោន។ ហើយប្រសិនបើប្រទេសថៃ បាត់បង់ចំណែកទីផ្សាររបស់ខ្លួនសម្រាប់អង្ករផ្កាម្លិះនៅសហរដ្ឋអាម៉េរិក ថៃ អាចធ្លាក់ពីចំណាត់ថ្នាក់លេខ២ មកនៅចំណាត់ថ្នាក់លេខ៣ជាក់ជាមិនខាន។

ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ ក៏សមាគមអ្នកនាំចេញអង្ករថៃ បានរក្សាគោលដៅនាំចេញអង្ករចំនួន៧,៥លានតោន សម្រាប់ឆ្នាំ២០២៥ ហើយគ្រោងនឹងវាយតម្លៃឡើងវិញនូវគោលដៅនេះនៅពាក់កណ្តាលឆ្នាំនេះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


វៀតណាម ចាប់ផ្ដើមបង្ក្រាបទំនិញបរទេសដែលបន្លំបិទស្លាកផលិតនៅវៀតណាម សម្រាប់នាំចេញទៅអាម៉េរិក ដើម្បីលាងសម្អាតកេរ្ដិ៍ឈ្មោះ

ក្រសួងពាណិជ្ជកម្មវៀតណាម បានចេញសារាចរណែនាំមួយបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធ និងមន្ត្រីមានសមត្ថកិច្ចបង្ក្រាបលើទំនិញបរទេសខុសច្បាប់ ដែលបន្លំបិទស្លាកសញ្…

អាម៉េរិក គ្រោងដំឡើងពន្ធរហូតដល់ជាង ៣,៤០០% លើបន្ទះសូឡា ដែលនាំចូលពីប្រទេសចំនួន៤ រួមទាំងប្រទេសកម្ពុជា

ក្រសួងពាណិជ្ជកម្មអាម៉េរិក បានប្រកាសនៅថ្ងៃទី២១ ខែមេសា នេះ ថា សហរដ្ឋអាម៉េរិកនឹងដាក់ពន្ធខ្ពស់កប់ពពករហូតដល់ជាង ៣,៤០០% លើផលិតផលបន្ទះសូឡា ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ