ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ

រាជរដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិកា ១១០លានដុល្លារជួសជុល និងពង្រីកផ្លូវជាតិលេខ៤


ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមធ្វើការពង្រីក និងជួសជុលផ្លូវជាតិលេខ៤ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជាបានទទួលប្រាក់កម្ចីសម្បទានពីធនាគារពិភពលោក សម្រាប់ធ្វើការស្ថាបនា និងពង្រីកផ្លូវជាតិមួយខ្សែនេះ ដើម្បីធន់នឹងការបម្រែបម្រួលអាកាសធាតុ និងបង្កើនសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាង ការចំណាយលើការពង្រីក និងជួសជុលផ្លូវជាតិពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុនេះ នឹងត្រូវចំណាយថវិកាប្រមាណ ១១០លានដុល្លារអាមេរិក និងរយៈពេលសាងសង់៥ឆ្នាំ។
រាជរដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិកា ១១០លានដុល្លារជួសជុល និងពង្រីកផ្លូវជាតិលេខ៤
ដោយ

លោក ហ៊ា​ង សុទ្ធា​យុ​ត្តិ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ទទួល​កម្ចីសម្បទាន​ពី​ធនាគារពិភពលោក លើ​គម្រោង​គ្រប់គ្រង​សម្បត្តិ​ផ្លូវថ្នល់​ជំហាន​២ ជាមួយ​ហិរញ្ញប្បទាន​បន្ថែម ចំនួន ១១០​លាន​ដុល្លា​អា​មេ​រិ​ក សម្រាប់​គម្រោង​ជួសជុល និង​ថែទាំ​ផ្លូវជាតិ​ល​ខ ៤ ដោយ​ពង្រីក និង​ក្រាល​កៅស៊ូ AC ប្រវែង​ប្រមាណ ១៩៦​គ​.​ម​។ សម្រាប់​រយៈពេល​នៃ​ការងារ​ស្ថាបនា​ពង្រីក និង​ជួសជុល​ថែទាំ​ផ្លូវជាតិ​លេខ​៤ គឺ​មាន​រយៈពេល​សាងសង់​ចំនួន​៥​ឆ្នាំ ចាប់ផ្តើម​ពី ខែធ្នូ ឆ្នាំ​២០២១ រហូត​ដល់ ខែធ្នូ ឆ្នាំ​២០២៦ ។

ក្រសួង​បាន​ចាប់ផ្តើម​ធ្វើការ​ពង្រីក និង​ជួសជុល​ផ្លូវជាតិ​លេខ​៤ ចាប់ពី ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល និង​បញ្ចប់ នៅ​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ដែល​មាន​ប្រភេទ​កា​ងារ​ដូច​ជា ការងារ​ពង្រីក​ផ្លូវ​កៅស៊ូ​បច្ចុប្បន្ន​ពី​ទទឹង ៧​ម៉ែត្រ ទៅ​ទទឹង​ចាក់​កៅស៊ូ ១០​ម៉ែត្រ ការងារ​ពង្រីក​ស្ពានបេតុង និង​លូ ចំនួន ៤៦​ទីតាំង និង​ការងារ​ស្ថាបនា​ស្ពាន​ថ្មី ចំនួន ០៨ ទីតាំង  ដើម្បី​ធានា​ដល់​ការ​ធ្វើ​ចរាចរណ៍​គ្រប់​រដូវ​កាល ដែល​ឆ្នាំ​ខ្លះ​ត្រូវ​ទឹកជំនន់​ជន់​លិច​កំណាត់​ផ្លូវជាតិ​លេខ​៤ ។ 

លោក ហ៊ា​ង សុទ្ធា​យុ​ត្តិ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ការ​ពង្រីក និង​ជួសជុល​ផ្លូវជាតិ​លេខ​៤ នេះ​មិន​មាន​ពិធី​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​នោះ​ទេ ហើយ​ចំពោះ​ផល​ប៉ះពាល់​សង​ប្រជាពលរដ្ឋ ចំពោះ​ការ​ពង្រីក​ផ្លូវ​នេះ​ដែរ គឺ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​តែង​សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អ​ជ្ញា​ធរ​ដែនដី​ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​ឱ្យ​បាន​សម​ស្រប ជូន​ប្រជាពលរដ្ឋ និង​ឱ្យ​មាន​តម្លាភាព​បំផុត​ផង​ដែរ​៕

អត្ថបទដោយ សោម ស្រី​ពេជ្រ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង់គ្លេសទទូចឲ្យក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) ហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសអង់គ្លេសនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានអំពាវនាវឲ្យប្រទេសមានសេដ្ឋកិច្ចជឿនលឿនជាងគេទាំង៧ នៅក្នុងពិភពលោក ឬហៅថា G7 ដាក់ចេញកា…

តើប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូងលោក Yoon Suk-yeol នឹងត្រូវដោះស្រាយបញ្ហាអ្វីខ្លះក្នុងប្រទេស?

ព័ត៌មាន
បេក្ខភាពគណបក្សប្រឆាំងកូរ៉េខាងត្បូងលោក Yoon Suk-yeol ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីនៅក្នុងការបោះឆ្នោតកាលពីថ្ងៃពុធម្សិលមិញ ខណៈបេក្ខជនមកពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ