បញ្ហាកោះតៃវ៉ាន់

បក្សប្រឆាំងនៅអូស្ត្រាលីថា រដ្ឋាភិបាលរបស់ខ្លួនកំពុងលេងល្បែងដ៏គ្រោះថ្នាក់ជុំវិញបញ្ហាកោះតៃវ៉ាន់


អ្នកនាំពាក្យកិច្ចការបរទេសមកពីគណបក្សប្រឆាំងនៅប្រទេសអូស្ត្រាលី លោកស្រី ភេននី វ៉ុង (Penny Wong) បានបរិហារការធ្វើនយោបាយរបស់រដ្ឋាភិបាលអូស្ត្រាលី ក្រោមការដឹកនាំដោយនាយករដ្ឋមន្ត្រី លោក ស្កុត ម៉ូរីសុន ថាជារឿងបង្កគ្រោះថ្នាក់ដល់ជាតិ ដោយសារតែរដ្ឋាភិបាលរបស់លោក បាននិយាយថា នឹងចូលរួមជាមួយសហរដ្ឋអាមេរិកប្រសិនបើមានសង្គ្រាមផ្ទុះឡើង ក្នុងសំណុំរឿងកោះតៃវ៉ាន់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
នាយករដ្ឋមន្រ្តី អូស្រ្តាលី លោក ស្កុត ម៉ូរីសុន
ដោយ

លោកស្រី ភេ​ន​នី វ៉ុ​ង បាន​និយាយ​ថា អ្វី​ដែល​រដ្ឋាភិបាល​អូស្ត្រាលី​បាន​អះអាង​គឺជា​រឿង​គ្រោះថ្នាក់​ណាស់​សម្រាប់​ជាតិ ហើយ​លោក​បាន​ចោទប្រកាន់​ថា ការ​និយាយ​ដូច្នេះ គឺ​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​ឃោសនា​រក​សម្លេង​ឆ្នោត ដែល​នឹង​ចូល​មក​ដល់​នៅ​ខែឧសភា​ឆ្នាំ​ក្រោយ​នេះ​តែ​ប៉ុណ្ណោះ​។

អ្នកនយោបាយ​មក​ពី​គណបក្ស​ពលករ​រូប​នេះ​ពន្យល់​ថា​៖ ការ​ដែល​យក​រឿង​សង្គ្រាម​មក​និយាយ​ជាមួយ​មហាអំណាច ដូច​ចិន​ជាដើម​នេះ គឺជា​រឿង​ដ៏​គ្រោះថ្នាក់​បំផុត ហើយ​គេ​មិន​គួរ​យក​រឿង​បែប​នេះ​មក​ឃោសនា​រក​ការ​គាំទ្រ​នោះ​ទេ​។ អ្នកនាំពាក្យ​កិច្ចការបរទេស​មក​ពី​គណបក្សប្រឆាំង​នៅ​ប្រទេស​អូស្ត្រាលី លោកស្រី ភេ​ន​នី វ៉ុ​ង ហៅ​យុទ្ធសាស្ត្រ​នេះ ថា​ជា​យុទ្ធសាស្ត្រ​ប្រើ​ដោយ​អ្នកនយោបាយ​ដែល​គ្មាន​ទំនួល​ខុស​ត្រូវ និង អស់សង្ឃឹម​ក្នុង​ការ​បន្ត​កាន់​អំណាច​ទៅ​ហើយ​។

រដ្ឋាភិបាល​លោក​ស្កុ​ត ម៉ូ​រី​សុ​ន មិន​បាន​ប្រតិកម្ម​អ្វី​ច្រើន​ក្រោយ​មានការ​លើក​ឡើង​ដូច​ខាងលើ​នោះ​ទេ ដោយ​គ្រាន់តែ​បាន​ហៅ​គណៈបក្សប្រឆាំង គឺ​បក្ស​ពលករ ថា​ជា​ក្រុមគាំទ្រ​ប្រទេស​ចិន​។

ប៉ុន្តែ ភាគី​បក្ស​ប្រឆាំង​បាន​ច្រានចោល ដោយ​អះអាង​ថា វា​មិនមែន​ជា​ការ​គាំទ្រ​អ្វី​នោះ​ទេ ប៉ុន្តែ​បញ្ហា​កោះ​តៃវ៉ាន់​ជា រឿង​ដ៏​មាន​ហានិភ័យ​មួយ សម្រាប់​ស្ថិរភាព​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក ហើយ​ប្រសិនបើ​មាន​សង្គ្រាម​ផ្ទុះ​ឡើង​មែន​នោះ វា​នឹង​បង្ក​វិនាស​សកម្ម​ដល់​មនុស្សជាតិ​។ 

គួរ​ជម្រាប​ថា ការ​រិះគន់​ពី​បក្ស​ប្រឆាំង​របស់​អូស្ត្រាលី មក​លើ​បក្ស​កាន់​អំណាច​នៅ​ប្រទេស​អូស្ត្រាលី​ដូចនេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល រដ្ឋមន្ត្រី​ការពារ​ជាតិ​អូស្ត្រាលី លោក ភី​ត​ធឺ ដុត​តុ​ន (Peter Dutton) កាលពីដើម​ខែវិច្ឆិកា​បាន​និយាយ​ថា «​វា​ជា​រឿង​ដែល​មិន​អាច​ទៅ​រួច​នោះ​ទេ ដែល​ទីក្រុង​កង់​បេ​រ៉ា នឹង​មិន​ចូលរួម​ជាមួយ​សហរដ្ឋអាមេរិក​ក្នុង​សកម្មភាព​យោធា ប្រសិនបើ​ចិន​វាយប្រហារ​កោះ​តៃវ៉ាន់​នោះ ព្រោះ​អា​មេ​រិ​ក​ជា​មិត្ត​របស់​អូស្ត្រាលី​។​»

សូម​រំឭក​ដែរ​ថា ទំនាក់ទំនង​អូស្ត្រាលី និង ចិន រង្គោះរង្គើ​ប្រេះឆារ​ស្រាប់​ហើយ ចាប់តាំងពី​អូស្ត្រាលី ហាមឃាត់​ក្រុមហ៊ុន Huawei មិន​ឲ្យ​អភិវឌ្ឍ​ប្រព័ន្ធ​5G កាលពី​ឆ្នាំ​២០១៨ រហូត​មក​ដល់​មានរឿង​រកាំរកូស​ទាក់ទង​នឹង​កូ​វី​ដ​១៩ ដែល​អូស្ត្រាលី​ទាមទារ​ឲ្យ​ស្វែងរក​ប្រភព​ដើម កាលពី​ឆ្នាំ​២០២០​។ ក្រោយ​មានការ​ដាក់​សម្ពាធ​ពី​អូស្ត្រាលី ចិន​ក៏​បាន​វាយបក​ភ្លាម​ៗ​វិញ តាម​រយៈ​ការ​ដាក់​រនាំង​ពន្ធគយ​ខ្ពស់កប់ពពក លើ​ទំនិញ​នាំ​ចូល​ពី​អូស្ត្រាលី​ដូច​ជា ស្រា​ទំពាំងបាយជូរ សាច់​គោ និង​ធ្យូងថ្ម​ជាដើម​។  ដោយឡែក ទាក់ទង​នឹង​បញ្ហា​កោះ​តៃវ៉ាន់​នេះ​ដែរ កាលពី​ពេល​ថ្មី​នេះ ចិន​ក៏​ធ្លាប់​បាន​ព្រមាន​ទៅ​អា​មេ​រិ​ក​ដែរ​ថា ការ​ដែល​អា​មេ​រិ​ក​យក​បញ្ហា​កោះ​តៃវ៉ាន់ មក​បង្កជម្លោះ​ជាមួយ​ចិន វា​ប្រៀប​ដូច​ជា​ការ​ប្រលែង​លេង​នឹង​អណ្តាតភ្លើង​ដូច​គ្នា​ដែរ​។ ចិន​ព្រមាន​អា​មេ​រិ​ក​ទៀត​ថា កុំ​ឲ្យ​ដើរ​ហួស​បន្ទាត់​ក្រហម​ឲ្យ​សោះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសមហាអំណាចធំៗរួមទាំងអាមេរិក និងចិន សហការគ្នាបញ្ចេញប្រេងបម្រុង ដើម្បីទប់ទល់អតិផរណាតម្លៃប្រេងឆៅសកល

ព័ត៌មាន
ប្រទេសអ្នកផលិត និងប្រើប្រាស់ប្រេងធំៗលើពិភពលោក ក្នុងនោះរួមមាន ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង អង់គ្លេស និងជាពិសេសសហរដ្ឋអាមេរិក និងចិនបានទុកជម្…

Samsung នឹងបោះទុនវិនិយោគលើរោងចក្រផលិតបន្ទះឈីបក្នុងតម្លៃ ១៧ ពាន់លានដុល្លារ នៅក្នុងរដ្ឋតិចសាស់

ព័ត៌មាន
ក្រុមហ៊ុនយក្ស Samsung របស់កូរ៉េខាងត្បូង បានប្រកាសថា ខ្លួននឹងបោះទុនវិនិយោគ ១៧ ពាន់លានដុល្លារ ដើម្បីបង្កើតខ្សែសង្វាក់ផលិតបន្ទះឈីបថ្មី១ទៀត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ