ទីផ្សារកៅស៊ូថៃ

ការនាំចេញជ័រកៅស៊ូ ថៃកំពុងជួបគ្រោះដោយសារសង្គ្រាមពាណិជ្ជកម្មអាមេរិក និង ចិន


ការនាំចេញជ័រកៅស៊ូប្រទេសថៃកំពុងជួបការរងគ្រោះ ដោយសារតែសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និង ចិន មិនទាន់បញ្ចប់ ហើយរិតតែពុះកញ្ជ្រោលថែមទៀតនោះ កំណើនលូតលាស់នៃការនាំចេញរបស់ប្រទេសថៃ បានថយចុះស្ទើរតែពាក់កណ្តាល ដោយសារតែ តម្រូវការពីទីផ្សារសកលលោក កាន់តែថមថយចុះ ហើយសង្គ្រាមនេះ បានដាក់សម្ពាធកាន់តែខ្លាំងទៅលើ ការនាំចេញផលិតផលកៅស៊ូថៃ ដែលត្រូវបានគេចាត់ទុកជា មាស ស នោះ។
កម្មករកំពុងធ្វើការក្នុងរោងចក្រកែច្នៃកៅស៊ូ ក្នុងប្រទេសថៃ (http://www.thanhniennews.com)
ដោយ

ប្រទេសថៃ ដែលជា​ប្រទេស​ផលិតកៅស៊ូច្រើនជាងគេ​បំផុត​លើពិភពលោក កំពុងតែឆ្លង​កាត់ពេលវេលា​ដ៏ពិបាក​បំផុត គឺនៅស្ងៀម និងរង់ចាំសម្រាប់​ការនាំចេញកៅស៊ូ ដោយសារតែ​ទីផ្សារកៅ​ស៊ូ​ធម្មជាតិ រងផលប៉ះទង្គិច​ដ៏ជូរចត់ពី សង្គ្រាម​ពាណិជ្ជកម្មរបស់​ប្រទេស​មហាអំណាច​ពិភពលោក​អាមេរិក និងចិន។

តម្រូវការផលិតផល​កៅស៊ូពី ប្រទេស​ចិន បានធ្លាក់ចុះជាង​ ១០ភាគរយ ធៀបនឹងឆ្នាំមុន ដោយសារតែ បញ្ហា​តម្លើងពន្ធ ដែលធ្វើឲ្យ​តម្លៃកៅស៊ូថៃ ធ្លាក់ចុះយ៉ាង​ខ្លាំង ព្រោះ ​កៅស៊ូក្រែប​ថៃ ភាគច្រើនគឺ សម្រាប់​នាំចេញទៅចិន សម្រាប់​កែច្នៃជាង កង់ឡាន​ និងស្រោម​ដៃ​ជាដើម។

លោក កូរ៉ាកុដ គីធីប៉ុល នាយកផ្នែកទីផ្សារ​នៃក្រុមហ៊ុនកៅស៊ូ ថៃ ហួរ បានបញ្ជាក់​ឲ្យដឹងថា កាលពីមុន តម្លៃកៅស៊ូ ឡើងខ្ពស់​បំផុតដល់ទៅ ៧ពាន់ដុល្លារ ក្នុងមួយតោន ក៏ប៉ុន្តែបច្ចុប្បន្ននេះ គឺនៅត្រឹមតែ ១ពាន់ ៨រយដុល្លារ ក្នុងមួយតោន ប៉ុណ្ណោះ។

លោកបន្តថា បើសិនជា ប្រទេសចិន មានបញ្ហា នោះបញ្ហា​នឹងជះឥទ្ធិពល​មកដល់ ប្រទេសថៃដែរ។

កាលពីពាក់កណ្តាល ខែ ឧសភា នេះ ប្រទេសថៃ គ្រោងនឹង​កាត់បន្ថយ ការនំាចេញ​កៅស៊ូរហូតដល់ទៅ ១២ម៉ឺនតោន សម្រាប់រយៈ​ពេល ៤ខែ បន្ទាប់ពីមាន​ការពន្យារ​ពេលរង់ចាំ ការអនុវត្តកិច្ច​ព្រមព្រៀង​កាត់បន្ថយការ​ផ្គត់ផ្គង់​កៅស៊ូ ជាមួយនឹង​ប្រទេស​ឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ី។ នេះបើតាមការ​បញ្ជាក់ពី អាជ្ញាធរកៅស៊ូថៃ។

ប្រទេសទាំង ៣​ ខាងលើនេះ គឺផលិត​កៅស៊ូជាង ៧០ភាគរយឯណោះ នៃផលិតកម្ម​កៅស៊ូទូទាំងសកល​លោក ហើយពួកគេ​សម្រេច​កាត់បន្ថយ​ការនាំចេញ​ប្រមាណ ២៤ម៉ឺនតោន ដើម្បីជួយ​ស្រោចស្រង់​ដល់ តម្លៃកៅស៊ូ។

ក្រុមប្រទេសទាំង ៣ ក៏បានព្រម​ព្រៀងគ្នាថា បើសិនជា​ មិនអាចស្រោចស្រង់​ស្ថានការណ៍​លំបាកបានទេ ពួកគេ នឹងផ្លាស់ប្តូរ​វិធានការ​ថ្មីទៀត ព្រោះពួកគេមិនអាច​ផ្តោតទៅលើ ការនាំចេញកៅស៊ូ តែមួយមុខ​នោះទេ គឺត្រូវពង្រីក​ការប្រើប្រាស់​កៅស៊ូ ក្នុងស្រុក ឲ្យបាន​កាន់តែច្រើន។

ទោះបីជាយ៉ាងណាក៏ដោយ និន្នាការ​ថយចុះនេះ មិនមែន​ប៉ះពាល់តែ វិស័យកៅស៊ូនោះទេ គឺប៉ះពាល់ដល់ វិស័យ​ឧស្សាហកម្ម​ថែមទៀតផង ដូចជា ការនាំចេញ​គ្រឿងបង្គុំ​កុំព្យូទ័រ ធ្លាក់ចុះ ១០ភាគរយ គ្រឿងបង្គុំ​យានយន្ត ធ្លាក់ចុះ ៤ភាគរយ និងគ្រឿង​ម៉ាស៊ីន ធ្លាក់ចុះ ១២ភាគរយ។

​គួរជម្រាបដែរថា សង្គ្រាម​ពាណិជ្ជកម្ម​រវាងមហាអំណាច​សេដ្ឋកិច្ច អាមេរិក និងចិន បានធ្វើឱ្យ ប្រទេសថៃ ខាតបង់ចំណូលពី ការនាំចេញជាង ៧៨០​លានដុល្លារ​អាមេរិក ក្នុងមួយឆ្នាំ គិតចាប់​ពីខែមីនា ឆ្នាំ ២០១៨ ដល់ខែមីនា ឆ្នាំ ២០១៩នេះ។ នេះបើយោងតាម​ការបញ្ជាក់ពី ក្រសួងពាណិជ្ជកម្មថៃ។

ការនាំចេញទៅកាន់​សហរដ្ឋអាមេរិក បានធ្លាក់ចុះជាង ៣០០លានដុល្លារ​អាមេរិក ក្នុងអំឡុងពេលនោះ រួមមាន បន្ទះសូឡា ម៉ាស៊ីនបោកគក់ ផលិតផលដែក និងអាលុយមីញ៉ូម។

ការនាំចេញរបស់​ប្រទេសថៃ ទៅកាន់​ប្រទេសចិន ក៏មានការ​ធ្លាក់ចុះផងដែរ ប្រមាណ ១ពាន់លាន​ដុល្លារ​អាមេរិក មានដូចជា រថយន្ត គ្រឿងបន្លាស់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងការិយាល័យ គ្រឿងម៉ាស៊ីន និងឧបករណ៍​អេឡិចត្រូនិក​ជាច្រើនមុខទៀត៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន Uber «ខាត ១ ពាន់លានដុល្លារ» នៅត្រីមាសទី១ ឆ្នាំនេះ! ហេតុអ្វី?

ក្រុមហ៊ុន ផ្ដល់សេវាចែករំលែកការធ្វើដំណើរ ដ៏ធំរបស់អាមេរិក បានប្រកាសពីការខាតបង់ប្រាក់ចំណេញ របស់ខ្លួនប្រមាណ ១ពាន់លានដុល្លារអាមេរិក នៅរយៈ…

ចិន លើកលែងពន្ធនាំចូលផលិតផលគ្រឿងសមុទ្រ ៣៣មុខ ពីប្រទេសវៀតណាម

ប្រទេសចិន បានសម្រេចលើកលែងពន្ធលើ ការនាំចូលផលិតផលគ្រឿងសមុទ្ររបស់ វៀតណាម រហូតដល់ ៣៣មុខឯណោះ ដែលក្នុងនោះមានទាំង ប្រភេទគ្រឿងសមុទ្រនាំចេញសំខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ