ចំណីអាហារ

ថៃ បានក្លាយជាទីផ្សារនាំចូលគ្រឿងសមុទ្រថ្មីដ៏ធំមួយរបស់ជប៉ុន បន្ទាប់ពីចិនបានផ្អាកនាំចូល


ក្រុមហ៊ុនចែកចាយអាហារសមុទ្ររបស់ជប៉ុន កំពុងប្រឹងប្រែងនាំចូលទៅកាន់ទីផ្សារថៃ ដែលកំពុងក្លាយជាទីផ្សារដ៏សំខាន់មួយសម្រាប់អាហារសមុទ្ររបស់ជប៉ុន នៅពេលនេះ បន្ទាប់ពីប្រទេសចិន បានហាមឃាត់ការនាំចូលអាហារសមុទ្រមកពីប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ចំណីអាហារ
ដោយ

ប្រទេសចិន បានដាក់បម្រាមលើការនាំចូលអាហារសមុទ្ររបស់ជប៉ុន កាលពីឆ្នាំមុនដោយសារតែជប៉ុនមិនបានស្ដាប់តាមការអំពាវនាវរបស់ចិន ដែលស្នើឱ្យជប៉ុនកុំបញ្ចេញទឹក ដែលមានសារជាតិវិទ្យុសកម្មចេញពីរោងចក្រហ្វូគូស៊ីម៉ាចូលទៅក្នុងមហាសមុទ្រ។ ចាប់តាំងពីពេលនោះមក អាហារសមុទ្ររបស់ជប៉ុន ត្រូវបានបង្វែរគោលដៅទៅកាន់ទីផ្សារប្រទេសថៃ វិញម្ដង។ ជាក់ស្ដែងកាលពីចុងខែមេសា ក្រុមហ៊ុននាំចេញអាហារសមុទ្រជប៉ុនមួយ ដែលមានមូលដ្ឋាននៅទីក្រុងយ៉ូកូហាម៉ា ប្រទេសជប៉ុន បានរៀបចំព្រឹត្តិការណ៍ភ្លក់អាហារនៅភោជនីយដ្ឋានមួយក្នុងទីក្រុងបាងកក ដើម្បីបង្ហាញអាហារសមុទ្រស្រស់ៗរបស់ជប៉ុន ដោយមានការចូលរួមពីម្ចាស់ភោជនីយដ្ឋានថៃ និងជប៉ុនជាច្រើន។

អ្នកចូលរួមជនជាតិថៃ ម្នាក់បាននិយាយថា គាត់ពិតជាភ្ញាក់ផ្អើលចំពោះគុណភាពរបស់ម្ហូបដែលធ្វើពីត្រីបូនីតូ និងត្រីកាម៉ុង ហើយគាត់ចង់ទិញត្រីប្រភេទនេះយកទៅចម្អិនលក់នៅភោជនីយដ្ឋានរបស់ខ្លួនសាកមើល។

លោក ណាអូគី អ៊ីតូ (Naoki Ito) នាយកតំណាងក្រុមហ៊ុន ស្ព្រូត(Sprout) បាននិយាយថា ពួកគេគិតថា វាមានសក្តានុពលខ្ពស់សម្រាប់អាជីវកម្មមួយនេះ ដូច្នេះហើយក្រុមហ៊ុនរបស់លោកនឹងទិញចូលអាហារសមុទ្រពីជប៉ុនបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ត្រីស្រស់មានគុណភាពក្នុងតម្លៃមធ្យមដល់ភោជនីយដ្ឋានក្នុងប្រទេសថៃ។

ចំណែកក្រុមហ៊ុនចែកចាយអាហារសមុទ្រជប៉ុនមួយទៀតឈ្មោះ អ៊ូរីគី(Uoriki)បាននិយាយថា ក្រុមហ៊ុននេះគ្រោងនឹងពង្រីកអាជីវកម្មរបស់ខ្លួនឱ្យឡើងដល់១០០សាខានៅប្រទេសថៃ ក្នុងរយៈពេល៥ឆ្នាំទៀតនៅក្រោមផែនការមួយចំនួនដែលបានដាក់ចេញកាលពីខែតុលា ឆ្នាំមុន។

អាហារជប៉ុន ធ្លាប់ត្រូវបានចាត់ទុកថា ជាអាហារដ៏ល្អប្រណិតក្នុងប្រទេសថៃ ហើយឥឡូវនេះវាបានរីកចម្រើនកាន់តែច្រើនដោយសារប្រាក់ចំណូលក្នុងប្រទេសបានកើនឡើង។ តម្រូវការកាន់តែច្រើនបានពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ម្ហូបអាហារកាន់តែប្រសើរសម្រាប់ប្រទេសថៃ ខណៈដែលអាហារសមុទ្រជប៉ុនមានតម្លៃសមរម្យសម្រាប់អ្នកប្រើប្រាស់ថ្នាក់កណ្តាល៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


ចិន ចេញបម្រាមហាមឃាត់ការអភិវឌ្ឍលំនៅឋានថ្មីៗ ក្រោយបញ្ហាការផ្គត់ផ្គង់លើសតម្រូវកំពុងជាប់គាំងដោះស្រាយមិនទាន់ចេញ

មហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកនៅពេលនេះបានដាក់ចេញវិធានការថ្មី ដោយហាមឃាត់មិនឱ្យមានការអភិវឌ្ឍលំនៅឋានថ្មីៗក្នុងតំបន់មួ…

ស្ថានីយថាមពលសូឡាដ៏ធំបំផុតរបស់ពិភពលោក ដែលទើបដាក់ឱ្យដំណើរការស្ថិតនៅប្រទេសណា?

កាលពីពេលថ្មីៗនេះស្ថានីយថាមពលសូឡា ឬពន្លឺព្រះអាទិត្យដ៏ធំបំផុតរបស់ពិភពលោក បានផ្ទុះល្បីពាសពេញបណ្ដាញអ៊ីនធឺណិតក្នុងប្រទេសចិន ដោយសារវាមានសមត្ថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ