សេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២​

សេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២ នឹងមានទំហំដល់១០០ទ្រីលានដុល្លារជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ


របាយការណ៍ថ្មីមួយដែលបានចេញផ្សារកាលពីថ្ងៃអាទិត្យទី២៦ធ្នូនេះ បង្ហាញថា ទំហំសេដ្ឋកិច្ចរបស់ពិភពលោកនឹងកើនលើសពី ១០០ទ្រីលានដុល្លារអាមេរិក ជាលើកដំបូងក្នុ្ងងប្រវត្តិសាស្ត្រ នៅឆ្នាំ២០២២ខាងមុខនេះ។ របាយការណ៍ដដែលក៏បានគូសបញ្ជាក់ផងដែរថា មហាយក្សសេដ្ឋកិច្ចលំដាប់ទី២ គឺចិន នឹងត្រូវការចំណាយពេលយូរជាងការគិតទុកពីមុន ដើម្បីអាចដណ្ដើមតំណែងពីសហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសមានសេដ្ឋកិច្ចលេខ១ពិភពលោក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
រូបតំណាង៖ សេដ្ឋកិច្ចពិភពលោក​
ដោយ

របាយការណ៍​ដែល​ធ្វើការ​ប៉ាន់ស្មាន ដោយ​ស្ថាប័ន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ដ៏​ធំ​មួយ​របស់​អង់គ្លេស​ដែល​ហៅ​កាត់​ថា សេ​ប (Cebr) បាន​កត់​សម្គាល់ថា ចិន​ដែល​បច្ចុប្បន្ន​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​ទី​២​ក្នុង​ពិភពលោក នឹង​អាច​ឡើង​មក​គ្រង​តំណែង​លេខ​១​បាន​នៅ​ឆ្នាំ​២០៣០​។ រយៈពេល​នេះ គឺ​មាន​យូរ​ជាង​អ្វី ដែល​ប៉ាន់ស្មាន​លើក​មុន​ដល់​ទៅ​២​ឆ្នាំ​ឯណោះ​។

ដោយឡែក មហា​យក្ស​ឥណ្ឌា​វិញ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​វ៉ា​ដាច់​ប្រទេស​បារាំង និង​អង់គ្លេស ដែល​ជា​បងធំ​នៅ​អឺរ៉ុប​ដែរ​នោះ នៅ​ឆ្នាំ​២០២៣​ខាង​មុខ ក្នុង​តំណែង​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​៦​ពិភពលោក​។

ស្ថាប័ន​ស្រាវជ្រាវ និង​វាយតម្លៃ សេ​ប (Cebr) បាន​ព្យាករ​ទៀត​ថា សេដ្ឋកិច្ច​អា​ល្លឺ​ម៉​ង់​កំពុង​វិ​វត្ត​ខ្លួន​ទៅ គ្រង​តំណែង​របស់​ប្រទេស​ជប៉ុន ក្នុង​ក្រប​ខណ្ឌ​ទិន្នផល​សេដ្ឋកិច្ច​សរុប នៅ​ឆ្នាំ ២០៣៣ ។ ដោយឡែក ប្រទេស​រុ​ស្ស៊ី​វិញ អាច​ក្លាយជា​ប្រទេស​មាន​សេដ្ឋកិច្ច​ស្ថិត​ក្នុង កំពូល​តារាង​ទាំង​១០​របស់​ពិភពលោក នៅ​ឆ្នាំ ២០៣៦ ហើយ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី នៃ​តំបន់​អាស៊ាន​របស់​យើង​វិញ ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​ឆ្ពោះទៅ​គ្រង​ចំណាត់ថ្នាក់​ទី​៩​ពិភពលោក នៅ​ឆ្នាំ ២០៣៤​។

សូម​ជម្រាប​ថា ជាមួយនឹង​ការ​រីក​ខ្លួន​កាន់តែ​ខ្លាំង​នៃ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ធំ​ៗ បាន​ធ្វើ​ឲ្យ​ទំហំ​សេដ្ឋកិច្ច​ពិភពលោក​ទាំងមូល​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើនឡើង​ដល់ ១០០​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០២២​ខាង​មុខ​នេះ ដែល​ជា​ចំនួន​មួយ​ច្រើន​បំផុត​លើក​ដំបូង​សម្រាប់​សកលលោក​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិធានការ​កូវីដ១៩​ដ៏​តឹងរ៉ឹង​របស់​ចិនកំពុង​​រាំងស្ទះ​ដល់​ការដឹកជញ្ជូន​ពិភពលោក

ព័ត៌មាន
គោលនយោបាយ គ្មានកូវីដ ដ៏តឹងរ៉ឹងរបស់ប្រទេសចិនកំពុងបង្កើនសម្ពាធលើកំពង់ផែរបស់ប្រទេសនេះ ដោយធ្វើឱ្យរំខានដល់ការដឹកជញ្ជូនជាសកល និងដាក់បន្ទុកប…

តើសុខភាពទីផ្សារទិញលក់លំនៅដ្ឋានមានការប្រែប្រួលយ៉ាងណា ក្រោយបើកប្រទេសជាង១ខែកន្លងមកនេះ?

ព័ត៌មាន
គិតមកទល់បច្ចុប្បន្នមានរយៈពេលជាង១ខែហើយដែលរាជរដ្ឋាភិបាលកម្ពុជាបានបើកប្រទេសលើគ្រប់វិស័យឡើងវិញ ដើម្បីជួយស្តារជីវភាពប្រជាពលរដ្ឋ និងអាជីវកម្ម …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ