ប្រទេសថៃ

ថៃពិតជាអាចទាក់ទាញភ្ញៀវទេសចរពីសហគមន៍អឺរ៉ុបបាន ៦ លាននាក់នៅឆ្នាំនេះ


អាជ្ញាធរទេសចរណ៍ថៃ បានបង្ហាញនូវក្តីរំពឹងប្រកបដោយសុទិដ្ឋិនិយមថា នៅក្នុងឆ្នាំ២០២៣ នេះ វិស័យទេសចរណ៍នៅក្នុងស្រុករបស់ខ្លួនពិតជាអាចនឹងទាក់ទាញភ្ញៀវទេសចរ ពីអឺរ៉ុបត្រឡប់មកវិញបានយ៉ាងហោចណាស់ ៦ លាននាក់ ដែលមានប្រហែលនឹង ៨០% នៃកម្រិតដែលធ្លាប់ទទួលបានកាលពីមុនកូវីដ១៩ចូលរាតត្បាត។
តើថៃពិតជាអាចទាក់ទាញភ្ញៀវទេសចរពីសហគមន៍អឺរ៉ុបបាន ៦ លាននាក់នៅឆ្នាំដែរ ឬទេ? VnExpress

លោក Yuthasak Supasorn ប្រធានអាជ្ញាធរទេសចរណ៍ថៃ បានអះអាងថា នៅក្នុងក្រសែភ្នែករបស់ភ្ញៀវទេសចរមកពីអឺរ៉ុប ថៃនៅតែជាគោលដៅដ៏ទាក់ទាញបំផុតនៅអាស៊ី ។

លោកបានបង្ហាញក្តីរំពឹងថា ភ្ញៀវទេសចរមកពីអឺរ៉ុប គឺអាចជាភ្ញៀវមកពីអង់គ្លេស អាល្លឺម៉ង់ និង រុស្ស៊ីជាដើម ប៉ុន្តែទន្ទឹមនឹងសុទិដ្ឋិនិយមនេះ វិបត្តិនៃការបន្តសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ក៏អាចនឹងបន្តមានឥទ្ធិពលអវិជ្ជមានដល់ការព្យាករណ៍នេះផងដែរ ។

តាមការរំពឹងទុកនេះ ប្រសិនបើថៃអាចទាក់ទាញភ្ញៀវទេសចរពីអឺរ៉ុប ៦ លាននាក់ ថៃអាចនឹងរកប្រាក់ចំណូលប្រមាណជា ៤២០ ពាន់លានបាត ឫប្រមាណជា ជិត ១២ ពាន់លានដុល្លារ ។

ក្រៅពីភ្ញៀវមកពីអឺរ៉ុប ថៃក៏កំពុងតែសង្ឃឹមទុកថា ខ្លួននឹងអាចទាក់ទាញភ្ញៀវទេសចរពីមជ្ឈិមបូព៌ា និងចិន ផងដែរ ។

លោក Yuthasak Supasorn បានអះអាងថា ដើម្បីទាក់ទាញភ្ញៀវទេសចរទាំងអស់ នៅពេលនេះ អ្នកដែលពាក់ព័ន្ធនៅក្នុងប្រទេសនេះ កំពុងតែរួបរួមគ្នាដាក់ចេញនូវកញ្ចប់ផ្សព្វផ្សាយ និង ទាក់ទាញជាច្រើនដល់ភ្ញៀវទេសចរទាំងអស់ ។

លោក Siripakorn Cheawsamoot អនុប្រធានអាជ្ញាធរទេសចរណ៍ថៃ ទទួលបន្ទុកទីផ្សារនៅអឺរ៉ុប អាហ្រ្វិក មជ្ឈឹមបូព៌ា និង អាមេរិកបានអះអាងថា ចំនួនជើងហោះហើរចូលប្រទេសថៃនៅពេលនេះ បានឈានឡើងដល់៧០% នៃចំនួនជើងដែលបានកត់ត្រាកាលពីឆ្នាំ២០១៩ ពោលគឺមុនពេលការរីករាលដាលនៃមេរោគកូវីដ ១៩។

ក្រៅពីនោះ អ្នកដែលទទួលខុសត្រូវខាងសណ្ឋាគារនៅក្នុងប្រទេសថៃក៏បានបង្ហាញអំពីសញ្ញាវិជ្ជមាននៃអត្រាកក់បន្ទប់នៅក្នុងប្រទេស ជាពិសេសនៅក្នុងទីក្រុងបាងកក ដោយអត្រាកក់កើឡើង លើសពី ៧៨%នៅក្នុងត្រីមាសចុងក្រោយ ដោយនៅក្នុងនោះ ៤០% គឺជា ជាភ្ញៀវមកពីអឺរ៉ុប ៕
អត្ដបទ ៖ សរ សុជាតិ




អត្ថបទបន្ទាប់


លោកប្រធានាធិបតី ចូ បៃឌិន ស្នើសភាដាក់ពន្ធអប្បបរមា ២៥% លើមហាសេដ្ឋីគ្រាក់ៗនៅអាមេរិក

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នឹងស្នើឱ្យសភាកំណត់ពន្ធអប្បបរមារហូតដល់ ២៥% លើមហាសេដ្ឋីដែលមានប្រាក់ពាន់លានដុល្លារនៅអាមេរិក ដែលជ…

ក្រុមអ្នកនាំចូលថៃ ជំរុញឲ្យមានការស៊ើបអង្កេតលើគម្រោងវិនិយោគមជ្ឈមណ្ឌលក់ទំនិញដ៏ធំមួយរបស់ចិន

ក្រុមអ្នកនាំចូលទំនិញធំៗរបស់ថៃបាននិងកំពុងសម្ដែងការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះផែនការរបស់ក្រុមហ៊ុនលក់រាយខ្នាតយក្សរបស់ចិន Samanea Group …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ