សហរដ្ឋអាមេរិក

លោកប្រធានាធិបតី ចូ បៃឌិន ស្នើសភាដាក់ពន្ធអប្បបរមា ២៥% លើមហាសេដ្ឋីគ្រាក់ៗនៅអាមេរិក


ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នឹងស្នើឱ្យសភាកំណត់ពន្ធអប្បបរមារហូតដល់ ២៥% លើមហាសេដ្ឋីដែលមានប្រាក់ពាន់លានដុល្លារនៅអាមេរិក ដែលជាផ្នែកមួយនៃការដំឡើងពន្ធជាបន្តបន្ទាប់លើបុគ្គល និងសាជីវកម្ម ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ។
ប្រធានាធិបតីសហរដ្ឋអាមេរិក ស្នើសភាដាក់ពន្ធអប្បបរមា ២៥% លើមហាសេដ្ឋីគ្រាក់ៗនៅអាមេរិក រូបភាពរ៉យទ័រ
ដោយ

បណ្តាញព័ត៌មាន Bloomberg News បានរាយការណ៍កាលពីថ្ងៃពុធទី៨មីនាថា ផែនការចំណាយដែលបានស្នើឡើងដោយ លោក Joe Biden ក៏នឹងកើនឡើងជិតទ្វេដងនៃពន្ធបង្កើនដើមទុនសម្រាប់ការវិនិយោគពី ២០ ទៅជិត ៤០ភាគរយ ហើយនឹងបង្កើនការយកពន្ធលើប្រាក់ចំណូលពីម្ចាស់សាជីវកម្ម និងអ្នកមានទ្រព្យសម្បត្តិនៅអាមេរិក។

តាមការរំពឹងទុកការស្នើរបស់រដ្ឋបាលលោក Joe Biden ទៅសភានេះ នឹងបង្កការរិះគន់ និងការចរចាដ៏ស្វិតស្វាញរវាងសេតវិមាន និងសភា ដែលកំពុងតែខ្វែងគំនិតគ្នានៅលើបញ្ហានេះ ស្រាប់ទៅហើយនោះ។

ផែនការនេះកើតឡើងនៅពេលដែលគណបក្សសាធារណរដ្ឋ ដែលកំពុងគ្រប់គ្រងសភា និងសេតវិមានកំពុង ជាប់គាំងការសម្រេចពាក់ព័ន្ធនឹង ពិដាននៃបំណុលសាធារណៈរបស់អាមេរិក ដែលពេលនេះបានឡើងដល់តម្លៃ ៣១ ទ្រីលានដុល្លារហើយនោះ។ ប៉ុន្ដែ សភា នៅមិនទាន់មានការអនុម័តឲ្យមានការដំឡើងពិដានបំណុលនោះឡើយ។

លោក Kevin McCarthy ប្រធានសភាជាន់ទាបដែលមកពីគណបក្សសាធារណៈរដ្ឋបានអះអាងថា ពិដាននៃបំណុលមិនគួរត្រូវបានដំឡើងដោយគ្មានការកាត់បន្ថយការចំណាយសំខាន់ៗ ហើយបានច្រានចោលការអំពាវនាវឱ្យដំឡើងពន្ធខ្ពស់។

ជុំវិញបញ្ហានេះ លោក Joe Biden បាននិយាយថា ផែនការរបស់លោកនឹងកាត់បន្ថយឱនភាពថវិការជិត ៣ ទ្រីលានដុល្លារក្នុងរយៈពេល ១០ ឆ្នាំ ដែលភាគច្រើនតាមរយៈការដំឡើងពន្ធ។

ក្នុងអំឡុងពេលថ្លៃសុន្ទរកថា របស់លោកនៅសភា កាលពីខែកុម្ភៈ លោក Joe Biden បានអំពាវនាវឱ្យសភាគាំទ្រការដំឡើងពន្ធខ្ពស់លើអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភនៅអាមេរិក។លោកប្រធានាធិបតីបានទទូចថា ការដំឡើងពន្ធដែលស្នើឡើងនេះ នឹងប៉ះពាល់ដល់ប្រជាជនអាមេរិកមួយចំនួនតូចប៉ុណ្ណោះ៕

អត្ថបទ ៖ រស សុជាតិ




អត្ថបទបន្ទាប់


ហូឡង់ សម្រេចពួតដៃគ្នាជាមួយអាមេរិក និងសម្ព័ន្ធមិត្ត ក្នុងការរឹតបន្តឹងការនាំចេញបច្ចេកវិទ្យាបន្ទះឈីបទៅចិន

ព័ត៌មាន
រដ្ឋាភិបាលហូឡង់កាលពីថ្ងៃពុធ ទី ៨ មីនា បាននិយាយថា ខ្លួនបានចេញនូវគម្រោងការថ្មីដើម្បីរឹតបន្តឹងការនាំចេញបច្ចេកវិទ្យាបន្ទះសៀគ្វី ឬហៅជាទូទៅថា…

ថៃពិតជាអាចទាក់ទាញភ្ញៀវទេសចរពីសហគមន៍អឺរ៉ុបបាន ៦ លាននាក់នៅឆ្នាំនេះ

ព័ត៌មាន
អាជ្ញាធរទេសចរណ៍ថៃ បានបង្ហាញនូវក្តីរំពឹងប្រកបដោយសុទិដ្ឋិនិយមថា នៅក្នុងឆ្នាំ២០២៣ នេះ វិស័យទេសចរណ៍នៅក្នុងស្រុករបស់ខ្លួនពិតជាអាចនឹងទាក់ទាញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ