នាយករដ្ឋមន្ត្រីថៃ រំពឹងក្រុមហ៊ុនអាមេរិកបី នឹងវិនិយោគ៥ពាន់លានដុល្លារ

ថៃរំពឹងអាចនាំក្រុមហ៊ុនអាមេរិកធំៗ៣ មកដាក់ទុនវិនិយោគរហូតដល់៥ពាន់លានដុល្លារ


នាយករដ្ឋមន្ត្រីថៃ លោក ស្រ៊ីថា ថាវេស៊ីង បាននិយាយកាលពីថ្ងៃអាទិត្យថា រាជាណាចក្រដែលមានពលរដ្ឋប្រមាណជា៧០លាននាក់នេះរំពឹងថា នឹងទទួលបានការវិនិយោគយ៉ាងតិច៥ពាន់លានដុល្លារពីក្រុមហ៊ុនអាមេរិកបី គឺក្រុមហ៊ុន Tesla, Google និង Microsoft។
នាយករដ្ឋមន្ត្រីថៃ រំពឹងក្រុមហ៊ុនអាមេរិកបី នឹងវិនិយោគ៥ពាន់លានដុល្លារ
ដោយ

ក្រៅពីនោះ ក្រុមហ៊ុនផ្សេងទៀត ដូចជា Citibank, JP Morgan, និង Estee Lauder ក៏ត្រូវបានមន្រ្តីរដ្ឋាភិបាលលើកឡើងដែរថា ក៏កំពុងតែចាប់អារម្មណ៍ថៃផងដែរ។
តាមសេចក្តីរាយការណ៍របស់ រ៉យទ័រ លោក ស្រ៊ីថា ថាវេស៊ីន នាយករដ្ឋមន្រ្តីថៃ បាននិយាយថា ក្រុមហ៊ុន Tesla កំពុងសម្លឹងមើលរោងចក្រផលិតរថយន្តអគ្គីសនី ខណៈក្រុមហ៊ុន Microsoft និង Google កំពុងសម្លឹងមើលការវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្រទេសថៃ។ ពាក់ព័ន្ធនឹងទឹកប្រាក់វិនិយោគដែលមានធំដ៏ច្រើននេះ លោកនាយករដ្ឋមន្រ្តីថៃ មិនលម្អិតទេថា តើទឹកប្រាក់នេះជាការវិនិយោគរួមគ្នា ឬធ្វើឡើងដោយក្រុមហ៊ុននីមួយៗឲ្យច្បាស់លាស់នោះទេ ខណៈដែលក្រុមហ៊ុនទាំងបី គឺ Tesla, Google និង Microsoft មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជូនអ្នកសារព័ត៌មាន។
ប្រភពដដែលបានលើកឡើងថា លោក ស្រ៊ីថា បាននិយាយបែបនេះទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងបាងកក បន្ទាប់ពីបានចូលរួមថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ជាកន្លែងដែលលោកបានជួបពិភាក្សាជាមួយនាយកប្រតិបត្តិក្រុមហ៊ុនទាំងនេះកាលពីដើមសប្តាហ៍មុន។

ប្រសិនបើក្រុមហ៊ុនទាំងបីពិតជាដាក់ទុនវិនិយោគនៅថៃមែននោះ ការវិនិយោគនេះជាកម្លាំងចលករថ្មីៗ ដែលនឹងជួយជំរុញសេដ្ឋកិច្ចរបស់ប្រទេសថៃ ដែលរំពឹងមានកំណើន២,៨% ប៉ុណ្ណោះនៅឆ្នាំនេះ ពោលគឺតិចជាងការព្យាករពីមុន ដោយសារការនាំចេញធ្លាក់ចុះ។
ពាក់ព័ន្ធនឹងព័ត៌មាននេះដែរ លោក ឆ័យ វាត់ចារ៉ុង (Chai Watcharong) អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រីថៃត្រូវបានត្រូវកាសែត the Nation ស្រង់សម្តីថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីទៅកាន់ទីក្រុងញូវយ៉ក ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិបានជោគជ័យក្នុងការជំរុញទំនាក់ទំនង, ការបង្កើនពាណិជ្ជកម្ម និងការវិនិយោគជាមួយប្រទេសដទៃទៀត។
លោកបានអះអាងថា លោកនាយករដ្ឋមន្រ្តីបានជួបជាមួយមេដឹកនាំបរទេស និងសាជីវកម្មធំៗរបស់អាមេរិករួមមាន Tesla, Google, Microsoft, Citibank, JP Morgan, និង Estee Laude ហើយក្រុមហ៊ុនទាំងនេះបានបង្ហាញការចាប់អារម្មណ៍ក្នុងការវិនិយោគបន្ថែមទៀតក្នុងប្រទេសថៃ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ជប៉ុនដែលកំពុងខ្វះកម្លាំងពលកម្ម គ្រោងបណ្តុះបណ្តាលកម្មករវ័យកណ្ដាលឱ្យជួយផ្នែកបច្ចេកវិទ្យា

ប្រទេសជប៉ុនកំពុងងាកទៅរកកម្មករវ័យកណ្តាល ដើម្បីជួយដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មក្នុងវិស័យបច្ចេកវិទ្យា តាមរយៈការដាក់ចេញកម្មវិធីហ្វឹកហាត់ការ…

បៃដិនកោះអញ្ជើញមេដឹកនាំកោះប៉ាស៊ីហ្វិកប្រជុំនៅសេតវិមាន ខណៈកោះសូឡូមុនដែលស្និទ្ធនឹងចិនមិនចូលរួម

ប្រធានាធិបតីសហរដ្ឋអាមេរិកលោកចូ បៃដិន នឹងកោះអញ្ជើញមេដឹកនាំប្រទេសកោះប៉ាស៊ីហ្វិក ដើម្បីចូលរួមកិច្ចប្រជុំអាមេរិកជាមួយកោះនៅប៉ាស៊ីហ្វិកលើកទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ