ឧក្រិដ្ឋកម្មឆបោក

ថៃ ធ្វើបត្យាប័នជនជាតិចិន ចំនួន៣០០នាក់ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកទៅប្រទេសកំណើតវិញ


កាលពីថ្ងៃទី២០ ខែមករា អាជ្ញាធរថៃ បានធ្វើបត្យាប័នជនជាតិចិន៣០០នាក់ ដែលជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកដែលមានមូលដ្ឋាននៅក្នុងប្រទេសមីយ៉ាន់ម៉ា ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញតាមរយៈអាកាសយានដ្ឋានមែសត ក្នុងខេត្តតាក ប្រទេសថៃ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកក ប៉ុស្តិ៍ ជនសង្ស័យទាំងនេះ ជាផ្នែកមួយ នៃផែនការធ្វើបត្យាប័នជនជាតិចិន សរុបចំនួន១,១០៨នាក់ ដែលត្រូវបញ្ជូនចេញឱ្យអស់ក្នុងរយៈពេល៤ថ្ងៃ។
ឧក្រិដ្ឋកម្មឆបោក
ដោយ

ប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតឆ្លងដែននេះ គឺជាកិច្ចសហការរួមគ្នារវាងមន្ត្រីអន្តោប្រវេសន៍ថៃ ចិន និងមីយ៉ាន់ម៉ា។ ជនសង្ស័យចំនួន៣០០នាក់ដំបូង ត្រូវបានបញ្ជូនឡើងយន្តហោះជួលផ្ដាច់មុខរបស់ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines ដើម្បីឆ្ពោះទៅកាន់ប្រទេសចិន។ មន្ត្រីអន្តោប្រវេសន៍ថៃ បានបញ្ជាក់ថា មុនពេលបញ្ជូនចេញអាជ្ញាធរបានត្រួតពិនិត្យប្រវត្តិរូបយ៉ាងហ្មត់ចត់ រួមទាំងព័ត៌មានផ្ទាល់ខ្លួន ដើម្បីដាក់ពួកគេចូលក្នុងបញ្ជីខ្មៅ។

ការបង្ក្រាបនេះកើតឡើងបន្ទាប់ពីប្រទេសចិន បានបង្កើនសម្ពាធយ៉ាងខ្លាំងលើប្រទេសមីយ៉ាន់ម៉ា និងថៃ ឱ្យចាត់វិធានការដាច់ខាតលើក្រុមឧក្រិដ្ឋជនទាំងនេះ ដើម្បីនាំយកទៅប្រឈមមុខនឹងច្បាប់នៅប្រទេសចិន ជុំវិញករណីឆបោកតាមប្រព័ន្ធអនឡាញ ដែលបង្កការខូចខាតជាទឹកប្រាក់រាប់រយលានដុល្លារដល់ជនរងគ្រោះ៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


តើក្រុមប្រឹក្សាសន្តិភាពរបស់លោក ត្រាំ បង្កើតឡើងដើម្បីអ្វី ហើយ UN មានប្រតិកម្មឆ្លើយតបបែបណា?

នៅមួយរយៈចុងក្រោយនេះ ពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងកំពុងតាមដានយ៉ាងយកចិត្តទុកចំពោះស្ថាប័នក្រុមប្រឹក្សាសន្តិភាព ព្រោះគេបារម្ភខ្លាចក្រ…

ម៉ាឡេស៊ី នៅតែបង្ហាញឆន្ទៈចង់ជួយដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ទោះចប់តំណែងជាប្រធានអាស៊ាន

ទោះបីម៉ាឡេស៊ី បានប្រគល់តំណែងជាប្រធានប្តូរវេនអាស៊ាន ទៅឱ្យប្រទេសហ្វីលីពីនរួចហើយក្តី តែប្រទេសនេះបានប្រកាសថា ខ្លួននៅតែអាចបន្តដើរតួនាទីជាអ្នក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ