វិស័យទេសចរណ៍

ថៃ កំពុងជួបបញ្ហាផ្ទុះទំនាស់រវាងម្ចាស់សណ្ឋាគារ និងខុនដូ ជុំវិញបញ្ហាដណ្តើមអតិថិជនគ្នា


ស្របពេលភ្ញៀវទេសចរបរទេសកំពុងមាននិន្នាការធ្លាក់ចុះ ម្ចាស់សណ្ឋាគារធំៗនៅប្រទេសថៃ កំពុងខឹងសម្បារនឹងម្ចាស់បន្ទប់ខុនដូនានា ដែលកំពុងផ្តល់សេវាកម្មស្នាក់នៅជូនដល់ភ្ញៀវទេសចរ។ បាតុភាពនេះកាន់តែពុះកញ្ជ្រោល ក្រោយសេចក្តីព្រាងច្បាប់មួយ កាន់តែបើកសិទ្ធិឲ្យម្ចាស់អគារខុនដូរអាចផ្តល់សេវាកម្មស្នាក់នៅដល់ភ្ញៀវទេសចរ ដូចអ្វីដែលសណ្ឋាគារកំពុងផ្តល់បច្ចុប្បន្ន។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
វិស័យទេសចរណ៍
ដោយ

រដ្ឋាភិបាលថៃ នឹងអនុញ្ញាតឲ្យអគារខុនដូធំៗអាចប្រែក្លាយទៅជាកន្លែងផ្តល់សេវាកម្មស្នាក់នៅពេលយប់ដូចសណ្ឋាគារដែរ ដែលបញ្ហានេះ កំពុងបង្កឱ្យមានការខឹងសម្បារពីអ្នកវិនិយោគ និងអ្នករកស៊ីក្នុងសេវាកម្មសណ្ឋាគារ ដែលកំពុងតស៊ូជាមួយការធ្លាក់ចុះអតិថិជន ដោយសារម្ចាស់ខុនដូរនានា ផ្តល់សេវាស្នាក់នៅដល់ភ្ញៀវទេសចរ។

លោក ធៀនប្រាសិទ្ធ ឆៃវ៉ាផាត្រានុន (Thienprasit Chaiyapatranun) ប្រធានសមាគមសណ្ឋាគារថៃ យល់ឃើញថា សេចក្តីព្រាងច្បាប់សណ្ឋាគារថ្មីរបស់រដ្ឋាភិបាលថៃ ហាក់រំលោភសិទ្ធិអ្នករស់នៅ និងអាចធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពរបស់ភ្ញៀវទេសចរ ហើយលោកបានបង្ហាញការមិនយល់ស្របលើចំណុចមួយចំនួននៅក្នុងសេចក្ដីព្រាងច្បាប់នេះ។ មិនយល់ស្រប ក៏ដោយសារសេចក្តីព្រាងច្បាប់ថ្មីនេះ បើកឱ្យវិនិយោគិនដែលទិញបន្ទប់ខុនដូ ឬលំនៅដ្ឋាននានា អាចដំណើរការដោយស្របច្បាប់ជាបន្ទប់សណ្ឋាគារ ខុសពីច្បាប់សណ្ឋាគារដែលបានអនុម័តតាំងពីឆ្នាំ២០០៤។

ជុំវិញបញ្ហានេះដែរ លោក ស៊ូរ៉ាផុង តេឆារូវិជិត (Surapong Techaruvichit ) នាយកគ្រប់គ្រងក្រុមហ៊ុន Asia Hotel បានលើកឡើងថា សេចក្តីព្រាងច្បាប់នេះ អាចបង្កើតហានិភ័យសម្រាប់អ្នកទិញខុនដូ ឬផ្ទះដែលមានបំណងរស់នៅ ព្រោះសេចក្តីព្រាងនេះ អនុញ្ញាតឱ្យម្ចាស់បន្ទប់ខុនដូ និងផ្ទះអាចផ្លាស់ប្តូរទៅជាសណ្ឋាគារបានយ៉ាងងាយស្រួល។

ជាមួយគ្នានេះលោកស្រី សុផាវ៉ាន់ ថានុំគិធិភូមិ (Supawan Tanomkieatipume) អនុប្រធានគណៈកម្មាធិការទេសចរណ៍នៃសភាពាណិជ្ជកម្មថៃ បាននិយាយថា វិធានការសុវត្ថិភាពជាកាតព្វកិច្ចសម្រាប់សណ្ឋាគារ ហើយប្រតិបត្តិករសណ្ឋាគារត្រូវបានតម្រូវឱ្យបន្តអាជ្ញាបណ្ណរៀងរាល់៥ឆ្នាំម្តង ដើម្បីរក្សាបាននូវស្តង់ដា​សុវត្ថិភាព មិនដូចការស្នាក់នៅតាមបន្ទប់ខុនដូ ដែលលើកលែងដោយច្បាប់។ លោកស្រីបានបន្តថា ថៃ កំពុងតស៊ូជាមួយនឹងការយល់ឃើញអវិជ្ជមានទាក់ទងនឹងសុវត្ថិភាព ហើយនឹងការបន្ទាបស្តង់ដានៃឧស្សាហកម្មសណ្ឋាគារ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ប្រាក់ដុល្លារអាម៉េរិក ធ្លាក់ថ្លៃ រីឯមាសឡើងថ្លៃ ខណៈការព្រួយបារម្ភពីបញ្ហាពន្ធគយធ្វើឱ្យតម្រូវការមាសកើនឡើង

ហាងឆេងមាសលើទីផ្សារអន្តរជាតិ នៅថ្ងៃទី២ ខែមិថុនា នេះ បានហក់ឡើងថ្លៃដល់ប្រមាណ៣,៣០៦ដុល្លារអាម៉េរិក ក្នុងមួយអោន ឬជាង៤,០៣១ដុល្លារអាម៉េរិក ក្…

តើលោក ត្រាំ អាចដោះស្រាយបំណុលអាម៉េរិក ដែលមានទំហំជាង៣៦ទ្រីលានដុល្លារបានដែរឬទេ?

មានការចោទជាសំណួរថា តើរដ្ឋបាលប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ អាចដោះស្រាយបញ្ហាបំណុលសាធារណៈ ដែលរដ្ឋាភិបាលអាម៉េរិក បានជំពាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ