Advertisement
ខ្មែរ​ជំនាន់ថ្មី

កូន​ខ្មែរ​៣​រូប​ជាប់​ក្នុង​បញ្ជី​សហគ្រិន​ឆ្នើម​វ័យ​ក្រោម​៣០ឆ្នាំ​របស់​ទស្សនាវដ្ដី Forbes


ជា​រឿង​គួរ​ឲ្យ​អបអរ​និង​មាន​មោទនភាព​ដែល​ខ្មែរ​ជំនាន់​ក្រោយ​សង្គ្រាម​ មាន​ចំណេះ​ដឹង ជំនាញ និង​ស្នាដៃ​លេចធ្លោ រហូត​ដល់​ទទួល​បាន​ការ​ទទួលស្គាល់​នៅ​ថ្នាក់​តំបន់។ ថ្មីៗ ទស្សនាវដ្ដី Forbes បាន​ចុះ​ផ្សាយ​ទទួលស្គាល់​ស្នាដៃ​លេច​ធ្លោ​របស់​សហគ្រិន​វ័យ​ក្មេង​កម្ពុជា ៣រូប​ក្នុង​ចំណោម​សហគ្រិនវ័យ​ក្មេង ៣០០រូប មកពី​ទូទាំង​​អាស៊ី។
ពីឆ្វេងទៅស្ដាំ៖ សុខ សុភមង្គល, កែវ គូនីឡា និង ផាវ ដារ័ត្ន ដែល​ជាប់​ជា​សហគ្រិន​ឆ្នើម​វ័យ​ក្មេង​នៅ​ក្នុង​បញ្ជី​ទស្សនាវដ្ដី Forbes
ដោយ
Advertisement

បញ្ជី​នោះបង្ហាញ​ឈ្មោះ​សហគ្រិន​ឆ្នើម​នៅ​អាស៊ី ប្រចាំ​ឆ្នាំ​២០១៧ ចំនួន ៣០០​នាក់ វ័យ​ក្រោម ៣០ឆ្នាំ ដោយ​បែងចែក​ទៅ​តាម​វិស័យ​ការងារ​ចំនួន ១០ ហើយ​ក្នុង​នោះ​ក៏​មាន​កូន​ខ្មែរ ៣រូប​ផង​ដែរ។ ពួកគេ​ទាំង​ ៣០០រូប​នេះ ត្រូវ​បាន​ជ្រើសរើស​ចម្រាញ់​ពី​ក្នុង​ចំណោម​បេក្ខជន​ ១២០០រូប មក​ពី​តំបន់​អាស៊ី​ទាំងមូល។ 

១. កញ្ញា កែវ គូនីឡា (Kounila Keo) អាយុ ២៩ឆ្នាំ ស្ថាបនិក​គេហ​ទំព័រ WhenInPhnomPenh

កញ្ញា កែវ គូនីឡា ស្ថិត​ក្នុង​ចំណោម​សហគ្រិន​ឆ្នើម​​ ៣០រូប មក​ពី​អាស៊ី ក្នុង​​វិស័យ​សារព័ត៌មាន ទីផ្សារ និង​ការ​ផ្សាយ​ពាណិជ្ជកម្ម។ គូនីឡា ជា​ទីប្រឹក្សា​ផ្នែក​សារព័ត៌មាន​ និង​ជាស្ថាបនិក​គេហ​ទំព័រ WhenInPhnomPenh.Com។ 

កញ្ញា កែវ គូនីឡា ស្ថាបនិក​គេហ​ទំព័រ WhenInPhnomPenh.Com (https://www.facebook.com/kounila)

ក្នុង​វ័យ​​មិន​ទាន់​៣០ឆ្នាំ​ផង កញ្ញា គូនីឡា បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​សារព័ត៌មាន​ពី​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​បញ្ចប់​ការសិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គោល​នយោបាយ​សាធារណៈ នៅ​សកលវិទ្យាល័យ​នៃ​ប្រទេស​សិង្ហ​បុរី។ 

កញ្ញា គូនីឡា មានបទពិសោធន៍ច្រើន​គួរសម​លើ​វិស័យ​សារព័ត៌មាន ដោយ​ធ្លាប់​បាន​ធ្វើការ​ឲ្យ​ស្ថាប័ន​សារព័ត៌មាន​ធំៗ​នៅ​លើ​ពិភព​លោក ដូចជា ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP, BBC ជាដើម។ 

យោងតាម​អត្ថបទ​ចុះផ្សាយ​ដោយ​ទស្សនាវដ្ដី Forbes កញ្ញា គូនីឡា ក៏​ជា​ទីប្រឹក្សា​បម្រើ​ការងារ​ឲ្យ​អង្គការពិភព​លោក UNESCO ក្រសួង​កិច្ចការយុវជនរបស់​ប្រទេស​រុស្ស៊ី ព្រមទាំង​ក្រុមប្រឹក្សា​ទេសចរណ៍​របស់​ប្រទេស​ឥណ្ឌូនេស៊ី និង​ឥណ្ឌា ផង​ដែរ។ 

😍😍😍 បើ​ចង់​ឲ្យ​ជីវិត​រីករាយ​និង​ជោគជ័យ ត្រូវ​បោះបង់​ទម្លាប់​៩យ៉ាងនេះ​​ចោល

២. លោក ផាវ ដារ័ត្ន (Daroath Phav) អាយុ ២៨ឆ្នាំនាយក​ប្រតិបត្តិ​អង្គការ WaterSHED 

លោក ផាវ ដារ័ត្ន នាយកប្រតិបត្តិ​អង្គការ WaterSHED (https://www.facebook.com/phav.daroath)

លោក ផាវ ដារ័ត្ន ជាប់​ជា​សហគ្រិន​ឆ្នើម​មួយ​រូប​ក្នុង​ចំណោម​ ៣០រូបនៅ​អាស៊ី លើ​វិស័យ​ការងារ​ជា​សហគ្រិន​សង្គម។ យុវជន​ខ្មែរ​រូប​នេះ ត្រូវ​បាន​ទទួលស្គាល់​ដោយសារ​តែ​បាន​ប្រើ​ប្រាស់​ជំនាញ​ផ្នែក​ធុរកិច្ច​របស់​ខ្លួន នៅ​ក្នុង​ការងារ​សង្គម​របស់​អង្គការ​មិន​រក​ប្រាក់​កម្រៃ​មួយ ឈ្មោះថា WaterSHED។ 

ជាអ្នកដឹកនាំ​វ័យ​ក្មេង​នៃ​អង្គការ​នេះ ដារ័ត្ន សម្រេចបាន​ជោគជ័យ​ក្នុង​ការ​ជំរុញ​ទឹកចិត្ត​ឲ្យ​គ្រួសារជនបទ​កម្ពុជា​វិនិយោគ​លុយ​ផ្ទាល់​ខ្លួន​ទៅ​លើ​ការ​សាងសង់​បង្គន់​អនាម័យ ដោយ​បង្កើត​នូវ​ទីផ្សារ​ជនបទ​ បង្កើត​សារអប់រំ​លើកទឹកចិត្តឲ្យ​ប្រជាជន​ប្រើប្រាស់​បង្គន់​អនាម័យ និង​សម្រេច​គោលដៅ​តាមរយៈ​យុទ្ធសាស្ត្រ​ទីផ្សារ​អនាម័យ​ប្រកប​ដោយ​ប្រសិទ្ធភាព។ 

ក្នុងរយៈពេល​ជាង ៥ឆ្នាំ អង្គការ WaterSHED បាន​ជំរុញ​អត្រា​នៃការប្រើ​ប្រាស់​បង្គន់​អនាម័យ​ជនបទ ពី ២៥% កាល​ពីឆ្នាំ​២០១០ រហូត​ដល់​ជិត ៥០% នា​បច្ចុប្បន្ន។ 

៣. សុខ សុភមង្គល (Sopheakmonkol Sok) ស្ថាបនិក​និង​ជា​អគ្គនាយក​ក្រុមហ៊ុន Codingate  

សុខ សុភមង្គល ស្ថាបនិក​និង​ជា​អគ្គនាយក Codingate (https://www.facebook.com/sopeakmonkol)

សហគ្រិន​វ័យ​ក្មេង សុខ សុភមង្គល ស្ថិត​ក្នុង​ចំណោម​សហគ្រិន​ឆ្នើម​ ៣០រូប​មក​ពី​អាស៊ី ក្នុង​វិស័យ​បច្ចេកវិទ្យាសហគ្រាស។ បច្ចុប្បន្ន សុភមង្គល ជា​ស្ថាបនិក​និង​ជា​អគ្គនាយក​ក្រុមហ៊ុន Codingateដែល​ផ្ដល់​ដំណោះស្រាយ​បច្ចេកវិទ្យា​ដល់​អតិថិជន។ 

ផលិតផល​មួយ​ក្នុង​ចំណោម​ផលិតផលនានារបស់​ក្រុមហ៊ុន គឺ Pawn Gate ជា​កម្មវិធី​បច្ចេកវិទ្យា​ដែល​ជួយ​ដល់​ហាងបញ្ចាំ និង​ក្រុមហ៊ុន​មីក្រូ​ហិរញ្ញវត្ថុ គ្រប់គ្រង​កិច្ចការ​ហិរញ្ញវ​ត្ថុ​របស់​ខ្លួន។ សុខ សុភមង្គល ក៏​ធ្លាប់​ទទួល​ពានរង្វាន់​សហគ្រិន​បច្ចេកវិទ្យា Smart ប្រចាំ​ឆ្នាំ​២០១៦​ផង​ដែរ៕

សូម​អាន​អត្ថបទ​ពាក់ព័ន្ធ​នឹង​ បញ្ជី​សហគ្រិន​ឆ្នើម​ វ័យក្រោម ៣០ឆ្នាំ នៅ​អាស៊ី ប្រចាំ​ឆ្នាំ​២០១៧​ របស់​ទស្សនាវដ្ដី Forbes!




អត្ថបទបន្ទាប់


ឆ្នាំ​ថ្មី សូមរកស៊ីមានបានទាំងអស់គ្នា!

ព័ត៌មាន
រីករាយ​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ !!! ក្រុមការងារ Cambonomist សូម​គោរព​ជូន​ពរ​ប្រិយមិត្ត​ សូមប្រកបតែ​សេចក្ដី​សុខ​គ្រប់ប្រការ និ...

បើ​ចង់​ឲ្យ​ជីវិត​រីករាយ​និង​ជោគជ័យ ត្រូវ​បោះបង់​ទម្លាប់​៩យ៉ាងនេះ​​ចោល

ព័ត៌មាន
លោក​អ្នក​ប្រាកដ​ជា​ធ្លាប់​អាន​អត្ថបទ​ច្រើន​ហើយ ទាក់ទង​នឹង​គន្លឹះ​ជោគជ័យ សម្រាប់​អាជីវកម្ម​ក្ដី ឬ​សម្រាប់​ការអភិវឌ្ឍ​ខ្លួនក្ដី។ អត្ថបទ​មួ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ