មេរិកឆ្លើយឆ្លងសំដីគ្នាយ៉ាងសកម្មជាមួយចិនក្នុងសំណុំរឿងតៃវ៉ាន់

អាមេរិក និងចិនបោះពាក្យសម្ដីខ្លាំងៗដាក់គ្នាក្នុងសំណុំរឿងតៃវ៉ាន់ក្នុងកិច្ចប្រជុំសន្តិសុខអាស៊ី


សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបាននិយាយឆ្លើយឆ្លង បោះពាក្យសម្ដីខ្លាំងៗដាក់គ្នាទៅវិញទៅមកជាមួយនឹងប្រទេសចិន នៅឯកិច្ចប្រជុំកំពូលស្តីពីសន្តិសុខរបស់អាស៊ី (Shangri-La Dialogue) នាចុងសប្ដាហ៍មុននេះ ពាក់ព័ន្ធនឹងសំណុំរឿងជាច្រើន ពិសេសបញ្ហាដ៏រសើបកោះតៃវ៉ាន់តែម្ដង ខណៈដែលបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងសុន្ទរកថាពិសេសរបស់ប្រធានាធិបតីអ៊ុយក្រែនទៅវិញទេ ដែលជារបៀបវីរៈសំខាន់នៃកិច្ចប្រជុំនេះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
អាមេរិក និងចិនបោះពាក្យសម្ដីខ្លាំងៗដាក់គ្នាក្នុងសំណុំរឿងតៃវ៉ាន់ក្នុងកិច្ចប្រជុំសន្តិសុខអាស៊ី

រដ្ឋមន្ត្រី​ការពារ​ជាតិ​អា​មេ​រិ​ក លោក ឡ​យ អូ​ស្ទី​ន​(Lloyd Austin) បាន​និយាយ​ក្នុង​កិច្ចប្រជុំ​នៅ​ប្រទេស​សិង្ហ​បុរី​ថា ទីក្រុង​វ៉ា​ស៊ី​ន​តោន​នឹង​ធ្វើ​ការងារ​របស់​ខ្លួន ដើម្បី​គ្រប់គ្រង​ភាព​តានតឹង​ជាមួយ​ប្រទេស​ចិន និង​ទប់ស្កាត់​ជម្លោះ​ផង​ដែរ បើ​ទោះបីជា​ទីក្រុង​ប៉េ​កាំ​ង កាន់តែ​បង្ហាញ​ពី​ការ​គំរាមកំហែង​នៅ​ក្នុង​តំបន់​ក៏​ដោយ​។

ចំណែក​លោក ហ្សេ​លេ​ន​ស្គី ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​វិញ បាន​ថ្លែង​តាម​រយៈ​ប្រព័ន្ធ​វី​ដេ​អូ​ពី រដ្ឋធានី​កៀវ​មក​ថា ការ​គាំទ្រ​របស់​ប្រទេស​លោក​ខាងលិច​មាន​សារៈសំខាន់ មិន​ត្រឹមតែ​ដើម្បី​កម្ចាត់​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដើម្បី​រក្សា​សណ្តាប់ធ្នាប់​ពិភពលោក​ដែល​ផ្អែក​លើ​ច្បាប់​អន្តរជាតិ​ផង​ដែរ​។ លោក​បាន​បន្ត​កត់សម្គាល់​ពី​ការ​ដែល​រុ​ស្ស៊ី​បិទ​ច្រក​សមុទ្រ​ខ្មៅ​និង​សមុទ្រ អា​ហ្សូ​វ​(Azov) ដោយ​បង្ខាំង​ការ​នាំ​ចេញ​ស្បៀងអាហារ​អ៊ុយ​ក្រែ​ន​ទៅ​ទីផ្សារ​ពិភពលោក​ផង​ដែរ​។

លោក​ហ្សេ​លេ​ន​ស្គី បាន​និយាយ​ថា «​ប្រសិនបើ ដោយសារ​តែ​ការ​រារាំង​របស់​រុ​ស្ស៊ី យើង​មិន​អាច​នាំ​ចេញ​គ្រឿង​ឧបភោគបរិភោគ​របស់​យើង​បាន នោះ​ពិភពលោក​នឹង​ប្រឈម​មុខ​នឹង​វិបត្តិ​ស្បៀងអាហារ​ធ្ងន់ធ្ងរ ប្រទេស​ជា​ច្រើន​នៅ​អាស៊ី និង​អាហ្វ្រិក​នឹង​ជួប​គ្រោះ​ទុរភិក្ស​។​»

បើ​ទោះបីជា វិបត្តិ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ជា​ប្រធានបទ​សំខាន់ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​សន្ដិសុខ​អាស៊ី​ក៏​ពិតមែន ប៉ុន្ដែ ប្រទេស​ចិន និង​សហរដ្ឋអាមេរិក បែរជា​បះ​ពារ​ពាក្យ​សម្ដី​គ្នា​ខ្លាំង ជុំវិញ​ទៅ​សំណុំរឿង​កោះ​តៃវ៉ាន់​ទៅ​វិញ​។

មែនទែន​ទៅ ទីក្រុង​វ៉ា​ស៊ិ​ន​តោន និង​ប៉េ​កាំ​ង បាន​ប៉ះទង្គិច​គ្នា​ជា​ញឹកញាប់​ក្នុង​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ ជុំវិញ​រឿង​កោះ​តៃវ៉ាន់ និង​កំណត់​ត្រា​សិទ្ធិ​មនុស្ស​របស់​ចិន និង​សកម្មភាព​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង​ផង​ដែរ​។

រដ្ឋមន្ត្រី​ការពារ​ជាតិចិន លោក វៃ ហ្វេ​ង​ហឺ (Wei Fenghe) ប្រាប់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អា​មេ​រិ​កថា ចិន​នឹង​មិន​រារែក​បន្តិច​ឡើយ​ក្នុង​ការ​ប្រើ​កម្លាំង​ធ្វើសង្គ្រាម ប្រសិនបើ​តៃវ៉ាន់ ហ៊ាន​ប្រកាស​ឯករាជ្យ​មែន​នោះ​។ ផ្ទុយ​ទៅ​វិញ លោក ឡ​យ អូ​ស្ទី​ន រដ្ឋមន្ត្រី​ការពារ​ជាតិ​អា​មេ​រិ​ក បាន​ប្រាប់​ទៅ​រដ្ឋមន្ត្រី​ការពារ​ជាតិចិន​ថា ចិន​ត្រូវ​តែ​ឈប់​បង្ក​បញ្ហា រករឿង​កំញើញ បង្ក​អ​ស្ថិរភាព អសន្តិសុខ នៅ​ក្នុង​តំបន់​តទៅ​ទៀត​។ លោក​ឡ​យ អូ​ស្ទី​ន បាន​បញ្ជាក់​ប្រាប់​ទៅ​សម​ភាគី​ចិន ថា​សហរដ្ឋអាមេរិក​ជំទាស់​ដាច់ខាត នូវ​រាល់​ចេតនា​កែប្រែ លក្ខ​ខ​ន្តិ​កៈដោយ​ឯកតោភាគី និង​បាន​រំលឹក​ឲ្យ​ចិន ត្រូវ​តែ​ឈប់​រករឿង​បង្ក​បញ្ហា​ជាមួយ​តៃវ៉ាន់​។ សហរដ្ឋអាមេរិក​នឹង​បន្ត​ឈរ​នៅ​ជាមួយ​សម្ព័ន្ធមិត្ត​របស់​ខ្លួន រួម​ទាំង​តៃវ៉ាន់​ផង​ដែរ​។ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក ថែម​ទាំង​បាន​គូសបញ្ជាក់​ថា គោល​ជំហរ​របស់​អា​មេ​រិ​ក ចំពោះ​ការ​គាំទ្រ​កោះ​តៃវ៉ាន់ គឺ​មិន​ដែល​ប្រែប្រួល​ឡើយ ប៉ុន្ដែ ចិន​ទៅ​វិញ​ទេ ដែល​មានការ​ប្រែប្រួល​។

រដ្ឋមន្ត្រី​ការពារ​ជាតិចិន លោក វៃ ហ្វេ​ង​ហឺ បាន​បញ្ជាក់​ថា ប្រទេស​ចិន​ច្រានចោល​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ ចំពោះ​ការ​ប្រមាថ ការ​ចោទប្រកាន់ និង​ការ​គំរាមកំហែង​ពី​សំណាក់​សហរដ្ឋអាមេរិក​។ លោក​បន្ថែម​ថា ភាគី​ចិន​ស្នើ​ទៅ​អា​មេ​រិ​ក ឲ្យ​បញ្ឈប់​ការ​លាប​ពណ៌ និង​ប្រើ​វិធីសាស្ត្រ​ទប់ទល់​គ្រប់គ្រង​ចិន និង​ឈប់​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​តទៅ​ទៀត​ទៅ​។ ហើយ​ទំនាក់ទំនង​រវាង​អា​មេ​រិ​ក និង​ចិន មិន​អាច​ប្រសើរ​ឡើង​បាន​ទេ ប្រសិនបើ​អា​មេ​រិ​ក មិន​ព្រម​បញ្ឈប់​សកម្មភាព​ទាំង​អស់នេះ​។

សូម​រំឭក​ថា កាលពី​ថ្ងៃ​ទី​៣០​ឧសភា ចិន​បាន​បញ្ជូន​យន្តហោះ​ចម្បាំង ចំនួន​៣០​គ្រឿង ហោះ​ចូល​ដែនអាកាស​របស់​តៃវ៉ាន់​។ អា​មេ​រិ​កបាន​ស្តីបន្ទោស​ទៅ​លើ​ចិន ថា​នេះ​គឺជា​ទ​ង្វើ​បង្ក​បញ្ហា បង្កជម្លោះ​មក​លើ​កោះ​តៃវ៉ាន់​។ គួរ​បញ្ជាក់​ដែរ​ថា កាលពី​ខែ​មុន ក្នុង​ពេល​ទៅ​ទស្សនកិច្ច​នៅ​ជប៉ុន លោក​ចូ បៃ​ដិ​ន បាន​បញ្ជាក់​ថា សហរដ្ឋអាមេរិក អាច​នឹង​ប្រើប្រាស់​កម្លាំង​ដើម្បី​ការពារ​តៃវ៉ាន់ ក្នុង​ករណី​ដែល​មានការ​ឈ្លានពាន​ពី​ចិន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចំណូលប្រមូលដោយគយសម្រេចបានជាង១ពាន់លានដុល្លារ នៅ៥ខែដំបូងឆ្នាំ២០២២

ព័ត៌មាន
ការប្រមូលចំណូលគយ ចាប់ផ្ដើមមានសម្ទុះងើបឡើងវិញជាបណ្ដើរៗហើយ តួយ៉ាង នៅរយៈពេល ៥ខែ ក្នុងឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទទួលបា…

អ៊ុយក្រែនថា ខ្លួននៅតែគ្រប់គ្រងតំបន់រោងចក្រនៃក្រុងសៀវវីរ៉ូដូណេកជាទីដែលមនុស្សរាប់ពាន់នាក់កំពុងជ្រកកោន

ព័ត៌មាន
អភិបាលប្រចាំតំបន់នៃទីក្រុងសៀវវីរ៉ូដូណេក បាននិយាយកាលពីពេលថ្មីៗនេះថា ភាគីអ៊ុយក្រែននៅតែបន្តគ្រប់គ្រងតំបន់រោងចក្រគីមីមានឈ្មោះថា អាហ្សូត(Az…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ