វិស័យទេសចរណ៍

ថៃ កំពុងជួបបញ្ហាស្ថានភាពសេដ្ឋកិច្ចនៅទ្រឹង នៅតាមតំបន់ទេសចរណ៍ខ្សត់ភ្ញៀវ ខណៈពលរដ្ឋរឹតត្បិតការចំណាយ


បច្ចុប្បន្នសេដ្ឋកិច្ចថៃ នៅតែបន្តស្ថិតក្នុងភាពផុសស្រួយនៃការធ្លាក់ចុះកំណើន បើទោះបីរាជរដ្ឋាភិបាលប្រទេសនេះ បានដាក់ចេញគោលនយោបាយជំរុញជាបន្តបន្ទាប់ក៏ដោយ ពោលគឺសេដ្ឋកិច្ចថៃ បន្តស្ថិតក្នុងសភាពទ្រឹង ខណៈនៅតាមគោលដៅទេសចរណ៍កាន់តែស្ងប់ស្ងាត់ ដែលជំរុញឱ្យពលរដ្ឋម្នាក់ៗកាន់តែមានការប្រយ័ត្នប្រយែងខ្ពស់ក្នុងការចំណាយ។
វិស័យទេសចរណ៍
ដោយ

តែទោះជាយ៉ាងណាក៏ដោយ បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ នៅត្រីមាសទី១ ក្នុងឆ្នាំ២០២៥ ប្រទេសក្បែរខាងកម្ពុជា មួយនេះ សម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៣,១% តែនៅពេញមួយឆ្នាំ២០២៥ សេដ្ឋកិច្ចថៃ ត្រូវបានគេរំពឹងថា សម្រេចបានកំណើនក្នុងរង្វង់១,៨% ប៉ុណ្ណោះ។

សារព័ត៌មានបាងកកប៉ុស្តិ៍ បានរាយការណ៍ថា តំបន់ទេសចរណ៍នៅថៃ បច្ចុប្បន្នហាក់ស្ថិតក្នុងស្ថានភាពស្ងប់ស្ងាត់ដោយសារខ្សត់ភ្ញៀវទេសចរដើរលេងកម្សាន្ត ដែលជាហេតុធ្វើឲ្យអាជីវកររកស៊ីក្នុងវិស័យនេះមានការរអ៊ូរទាំពីការធ្លាក់ចុះប្រាក់ចំណូល ហើយកត្តានេះ បានបង្ខំឲ្យអំណាចទិញ និងការចរាចរសាច់ប្រាក់នៅថៃ កាន់តែមានការធ្លាក់ចុះ។ ទោះបីកំណើនសេដ្ឋកិច្ចថៃ អាចកើនឡើងដល់៣,១% នៅត្រីមាសទី១ឆ្នាំនេះ ក៏ពិតមែន ប៉ុន្តែនៅត្រីមាសទី២ មានការវាយតម្លៃថា ពលរដ្ឋថៃនឹងមានការរឹតបន្តឹងលើការចំណាយ ដោយស្ថានភាពសេដ្ឋកិច្ចមិនសូវល្អប្រសើរ គួបផ្សំវិស័យទេសចរណ៍ជួបបញ្ហាធ្លាក់ចុះចំនួនភ្ញៀវទេសចរ។ ស្ថិតក្នុងស្ថានភាពបែបនេះបានជំរុញឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃ កាលពីសប្តាហ៍មុន បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចថៃ នៅឆ្នាំនេះពី២,៨% មកនៅត្រឹម១,៨% តែប៉ុណ្ណោះ។

លោកស្រី កេសារ៉ា ថានីយ៉ាឡាផាក (Kessara Thanyalakpark) នាយកគ្រប់គ្រងក្រុមហ៊ុន Sena Development បាននិយាយថា ទីផ្សារលំនៅឋានទំនងជារងផលប៉ះពាល់ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ច ការទិញលំនៅឋានសម្រាប់វិនិយោគ និងបញ្ហាបំណុលរបស់ពលរដ្ឋ។ លោកស្រីបានលើកឡើងថា នៅពេលពលរដ្ឋមានអារម្មណ៍ថា ប្រាក់ចំណូលរបស់ពួកគេមិនទៀងទាត់ មានមនុស្សតិចណាស់ដែលសុខចិត្តទទួលយកបំណុលរយៈពេលពេលវែង ដើម្បីដាក់បន្ទុកលើខ្លួនបន្ថែមទៀត។

ដោយឡែក លោក ម៉ាកទិន ស្វេន (Martin Schwenk) អ្នកជំនាញក្នុងវិស័យឧស្សាហកម្មរថយន្តបានលើកឡើងថា នៅពេលប្រជាជនរកចំណូលមិនសូវបាន ចង់ ឬមិនចង់នឹងបង្ខំឱ្យពួកគេមានការរឹតបន្តឹងលើការចំណាយលើរបស់របរដែលមិនចាំបាច់ ដែលកត្តានេះវានឹងធ្វើឱ្យប៉ះពាល់ដល់ទីផ្សាររថយន្តរបស់ថៃ ដែលកំពុងធ្លាក់ចុះស្រាប់ហើយនោះឱ្យធ្លាក់ចុះបន្ថែមទៀត។ បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ ការលក់រថយន្តនៅថៃ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៥ បានធ្លាក់ចុះ៤,៨% មកនៅត្រឹមជាង២០ម៉ឺនគ្រឿងតែប៉ុណ្ណោះ។

ដោយឡែក លោកស្រី កញ្ចនា ឈូកភីសាន់ស៊ីន (Kanjana Chockpisansin) ប្រធានក្រុមអ្នកស្រាវជ្រាវផ្នែកធនាគារ និងហិរញ្ញវត្ថុ នៅមជ្ឈមណ្ឌលស្រាវជ្រាវដ៏ល្បីល្បាញមួយរបស់ថៃ បានវាយតម្លៃថា វិស័យធនាគារ និងហិរញ្ញវត្ថុរបស់ថៃនឹងជួបប្រឈមបញ្ហាកាន់តែខ្លាំងនៅឆ្នាំនេះ និងឆ្នាំខាងមុខៗទៀត។ លោកស្រីបានសង្កត់ធ្ងន់ថា កំណើនសេដ្ឋកិច្ចមានសន្ទុះយឺត និងកំណើនបំណុលគ្រួសារ ត្រូវបានគេរំពឹងថា នឹងកាត់បន្ថយអំណាចទិញរបស់អ្នកប្រើប្រាស់ និងធ្វើឱ្យសមត្ថភាពសងបំណុលរបស់អ្នកខ្ចីសម្រាប់អាជីវកម្មលក់រាយកាន់តែមានហានិភ័យ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើទីផ្សារទិញលក់ខុនដូនៅកម្ពុជា មានស្ថានភាពយ៉ាងណានៅប៉ុន្មានខែកន្លងមកនេះ?

ទីផ្សារខុនដូបានរងផលប៉ះពាល់យ៉ាងដំណំពីវិបត្តិសកលនានា រាប់ចាប់តាំងវិបត្តិកូវីដ-១៩ រហូតដល់វិបត្តិសង្គ្រាម និងជម្លោះពាណិជ្ជកម្មរវាងប្រទេសមហ…

បណ្ដាធនាគារកណ្ដាលទូទាំងពិភពលោកជួបប្រជុំគ្នា ដើម្បីពិភាក្សាពីបញ្ហាប្រឈមថ្មីៗផ្នែកសេដ្ឋកិច្ច

នៅថ្ងៃទី២៧ ខែឧសភា ក្រុមមន្ត្រីកំពូលៗមកពីធនាគារកណ្ដាលនានា ជុំវិញពិភពលោកកំពុងកោះប្រជុំនៅទីក្រុងតូក្យូ ប្រទេសជប៉ុន សម្រាប់រយៈពេល២ថ្ងៃ ដើម្ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ