អង់គ្លេសរុះរើគណៈរដ្ឋមន្ត្រីដើម្បីជំរុញសន្ទុះសេដ្ឋកិច្ច

នាយករដ្ឋមន្ត្រីអង់គ្លេស រុះរើគណៈរដ្ឋមន្ត្រី ដើម្បីជំរុញសម្ទុះសេដ្ឋកិច្ចតាមការសន្យា មុនការបោះឆ្នោតមកដល់


នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានរុះរើរៀបចំឡើងវិញនូវគណៈរដ្ឋមន្ត្រីរបស់លោក ដោយបានបំបែកនាយកដ្ឋានចំនួនពីរ ដើម្បីឲ្យសមស្របទៅនឹងការសន្យារបស់លោកក្នុងការជំរុញសេដ្ឋកិច្ច និងកាត់បន្ថយតម្លៃថាមពល មុនពេលការបោះឆ្នោតនៅឆ្នាំក្រោយមកដល់។ ជំនួសមកវិញ លោក Sunak បានបង្កើតនាយកដ្ឋានសន្តិសុខថាមពលថ្មីមួយ ដែលដឹកនាំដោយអតីតរដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Grant Shapps និងបង្កើតនាយកដ្ឋានថ្មីចំនួនបីផ្សេងទៀត ដោយនាយកដ្ឋានមួយក្នុងចំណោមនាយកដ្ឋានទាំងបី គឺផ្តោតលើវិទ្យាសាស្រ្ត និងការច្នៃប្រឌិត។
នាយករដ្ឋមន្ត្រីអង់គ្លេសរុះរើគណៈរដ្ឋមន្ត្រីដើម្បីជំរុញសន្ទុះសេដ្ឋកិច្ច

នេះបើយោងតាមការចុះផ្សាយរបស់សារបព័ត៌មាន រ៉យទ័រ។ លោក Rishi Sunak នាយករដ្ឋមន្ត្រីអង់គ្លេស កំពុងព្យាយាមគ្រប់គ្រងសេដ្ឋកិច្ចអង់គ្លេស ដែលកំពុងជាប់គាំង ដោយសារតម្លៃថាមពលកើនឡើង ឲ្យងើបរឹងមាំឡើងវិញ ហើយលោកក៏កំពុងស្ថិតនៅក្រោមសម្ពាធ ក្នុងការព្យាយាមបង្ហាញជំនឿរបស់ខ្លួនថា ចក្រភពអង់គ្លេសនឹងអាចទទួលបានអត្ថប្រយោជន៍ ពីការចាកចេញពីសហភាពអឺរ៉ុប ដោយការបង្កើតទំនាក់ទំនងពាណិជ្ជកម្មថ្មីជាមួយដៃគូអន្តរជាតិ ក្នុងក្របខណ្ឌទ្វេភាគីផងដែរ។

លោក Sunak បាននិយាយនៅលើគណនី Twitter របស់លោកថា រដ្ឋាភិបាលទីក្រុងឡុងដ៍ ចាំបាច់ត្រូវឆ្លុះបញ្ចាំងពីអាទិភាពរបស់ប្រជាជនអង់គ្លេស ហើយត្រូវរៀបចំគោលនយោបាយមួយ ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ពួកគេ។

លោកជឿជាក់ថា នាយកដ្ឋានថាមពលថ្មីដែលទើបបង្កើតឡើងនេះ នឹងជួយឲ្យចក្រភពអង់គ្លេសទទួលបានសន្តិសុខថាមពលកាន់តែប្រសើរ ដោយចាប់ផ្តើមផលិតថាមពលស្អាតជាងមុន និងមានតម្លៃថោកជាងមុន បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។

អ្នកនាំពាក្យរបស់ លោក Sunak បាននិយាយថា ការផ្លាស់ប្តូរថ្មីនេះទទួលបានការស្វាគមន៍ និងរិះគន់ស្មើៗគ្នាពីសំណាក់ក្រុមអាជីវករ និងក្រុមអ្នកគាំទ្រថាមពលបៃតង។ ទោះជាយ៉ាងណា គេគិតថានេះប្រហែលមិនមែនជាវិធីសាស្រ្ត ដែលអាចជួយស្ដារសេដ្ឋកិច្ចអង់គ្លេសបានឡើងវិញ ក្នុងពេលឆាប់ៗនេះទេ។

សូមជម្រាបថា នៅក្នុងការរុះរើក្បាលម៉ាស៊ីនគណៈរដ្ឋមន្ត្រីមួយចំនួនឡើងវិញនេះដែរ លេខាធិការពាណិជ្ជកម្ម អ្នកស្រី Kemi Badenoch ត្រូវបានផ្តល់តួនាទីពិសេសក្នុងតំបន់អាជីវកម្ម និងពាណិជ្ជកម្ម។ ដោយឡែកអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ អ្នកស្រី Michelle Donelan ត្រូវបានតែងតាំងឱ្យគ្រប់គ្រងនាយកដ្ឋានវិទ្យាសាស្ត្រ នវានុវត្តន៍ និងបច្ចេកវិទ្យា ខណៈដែលអតីតរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី អ្នកស្រី Lucy Frazer បានចូលកាន់តួនាទីថ្មីសម្រាប់នាយកដ្ឋាន វប្បធម៌ ប្រព័ន្ធផ្សព្វផ្សាយ និងកីឡា៕




អត្ថបទបន្ទាប់


តើមានប្រទេសណាខ្លះចេញមុខជួយប្រទេសតួកគី និងស៊ីរីភ្លាមៗ ក្រោយគ្រោះរញ្ជួយដីមហាប្រល័យវាយប្រហារប្រទេសទាំងពីរ?

ព័ត៌មាន
ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅភាគខាងត្បូងប្រទេសទួរគី និងស៊ីរីបានកើនឡើងដល់ជាង ១២ ០០០ នាក់ហើយ នេះបើតាមការរាយការណ៍ពីភ្នាក់ព័ត៌មា…

ឥណ្ឌូនេស៊ីចាប់ផ្ដើមរឹតត្បិតការនាំចេញដូងប្រេងជាថ្មី ដើម្បីបង្កើនការផ្គត់ផ្គង់ក្នុងស្រុក

ព័ត៌មាន
ឥណ្ឌូនេស៊ី កំពុងធ្វើឱ្យទីផ្សារដូងប្រេងចាប់ផ្ដើមរង្គោះរង្គើជាថ្មីទៀត បន្ទាប់ពីបង្ហើបថា ខ្លួនចង់ផ្តោតលើការផ្គត់ផ្គង់ ក្នុងស្រុកឱ្យបានច្រើនជាងការន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ