សេដ្ឋកិច្ចថៃ

ក្រសួងហិរញ្ញវត្ថុថៃ កំពុងដុតដៃដុតជើងរកវិធីកាត់បន្ថយការធ្លាក់ចុះប្រាក់ចំណូលរដ្ឋ ខណៈសេដ្ឋកិច្ចថៃ ដាំក្បាលចុះលឿនជាងការរំពឹងទុក


ប្រទេសថៃ កំពុងធ្លាក់ចូលក្នុងស្ថានភាពមិនប្រាកដប្រជាកាន់តែខ្លាំង ពោលគឺហ៊ុមព័ទ្ធដោយបញ្ហាចាក់ស្រេះពិបាកដោះស្រាយរួមមានជម្លោះព្រំដែនជាមួយបណ្ដាប្រទេសជិតខាងជុំទិសរួមទាំងមីយ៉ាន់ម៉ា និងកម្ពុជា ការបះបោរនៅភាគខាងត្បូងនៃប្រទេស ភាពចលាចលនយោបាយក្នុងប្រទេស ហើយពេលនេះ ក៏ជួបបញ្ហាសេដ្ឋកិច្ចកាន់តែដុនដាបជាងការរំពឹងទុក ដែលក្រសួងហិរញ្ញវត្ថុថៃកំពុងដុតដៃដុតជើងរកវិធីទប់ទល់នឹងការធ្លាក់ចុះប្រាក់ចំណូលរដ្ឋ។ នេះបើយោងតាមការចុំផ្សាយរបស់កាសែតថៃ The Nation។
សេដ្ឋកិច្ចថៃ
ដោយ

ក្រសួងហិរញ្ញវត្ថុថៃ ពេលនេះកំពុងដុតដៃដុតជើងរកវិធីទប់ទល់នឹងការធ្លាក់ចុះនៃប្រាក់ចំណូលរដ្ឋសម្រាប់ឆ្នាំសារពើពន្ធ២០២៥ ខណៈដែលការធ្លាក់ចុះនៃកំណើនផលិតផលក្នុងស្រុកសរុប (GDP) លឿនជាងការរំពឹងទុកធ្វើឱ្យរដ្ឋាភិបាលថៃ កាន់តែពិបាកប្រមូលពន្ធឱ្យគ្រប់តាមគោលដៅដែលបានកំណត់។

លោក ឡាវ៉ារ៉ុន សាងស្នីត (Lavaron Sangsnit) លេខាធិការអចិន្ត្រៃយ៍នៃក្រសួងសេដ្ឋកិច្ចថៃ បាននិយាយថា រដ្ឋាភិបាលថៃ ប្រហែលជាមិនអាចប្រមូលចំណូលរដ្ឋបានតាមគោលដៅ ដែលបានកំណត់នោះទេ ដោយសារតែកំណើនផលិតផលក្នុងស្រុកសរុប (GDP) អាចនឹងធ្លាក់ចុះមកនៅក្រោម២% បើធៀបនឹងការប៉ាន់ប្រមាណមុននេះ ចន្លោះពី៤,៥% ដល់៥%។ នៅពេលនេះបណ្ដាទីភ្នាក់ងារពន្ធដារកំពុងខិតខំប្រមូលពន្ធឱ្យបានច្រើនតាមតែអាចធ្វើទៅបាន ហើយក្រសួងសេដ្ឋកិច្ចថៃ កំពុងស្នើសុំឱ្យបណ្ដាសហគ្រាសរដ្ឋ ដែលស្វែងរកប្រាក់ចំណេញ (SOEs) ចូលរួមចំណែកបន្ថែមទៀតនៅក្នុងការបង់ពន្ធដើម្បីជួយដល់រដ្ឋ។

តែទោះជាយ៉ាងណាក៏ដោយមន្ត្រីជាន់ខ្ពស់រូបនេះ បានវាយតម្លៃថា ទោះបីជាបណ្ដាសហគ្រាសរដ្ឋនឹងរួមចំណែកបង់ពន្ធបន្ថែមទៀតយ៉ាងណាក្ដី ក៏ប្រាក់ចំណូលរដ្ឋនឹងកើនឡើងតែប្រមាណ៣,១ពាន់លានដុល្លារអាម៉េរិកប៉ុណ្ណោះ ពោលគឺនៅខ្វះច្រើន។

ទិន្នន័យបង្ហាញថា នៅក្នុងរយៈពេល៥ខែដំបូងដើមឆ្នាំសារពើពន្ធ២០២៥ ប្រទេសថៃ ប្រមូលចំណូលបាន៥២,៦ពាន់លានដុល្លារអាម៉េរិក គឺក្រោមគោលដៅដែលបានកំណត់០,៧% ទោះជាយ៉ាងណា វានៅតែខ្ពស់ជាង១,៧% បើធៀបនឹងឆ្នាំ២០២៤។ ក្រសួងសេដ្ឋកិច្ចថៃ បានបញ្ជាក់ថា ខ្លួននឹងនៅតែអាចរក្សាតុល្យភាពថវិកាឆ្នាំ២០២៥ តាមរយៈការប្រើទុនបម្រុងរតនាគារ ដោយមិនចាំបាច់ខ្ចីបុលបន្ថែមដើម្បីបង្គ្រប់នោះទេ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីអូស្ត្រាលី ទៅបំពេញទស្សនកិច្ចនៅចិន ក្រោយអាម៉េរិក ឱ្យបញ្ជាក់ពីជំហក្នុងករណីខ្លួនផ្ទុះសង្គ្រាមជាមួយចិន នៅកោះតៃវ៉ាន់

នៅចំពោះមុខប្រធានាធិបតីចិនលោក ស៊ី ជីនពីង នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អេនថូនី អាល់បានីស (Anthony Albanese) បានលើកឡើងថា កិច្ចសន្ទនាគ្ន…

មិត្តហ្វូនបើកដំណើរការ Wi-Fi ឥតគិតថ្លៃនៅតាមគោលដៅទេសចរណ៍ក្នុងខេត្តកំពត និងកែប

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនបទពិសោធន៍ភ្ញៀវទេសចរណ៍ លើកកម្ពស់ទេសចរណ៍ឆ្លាតវៃ និងគាំទ្រការផ្លាស់ប្តូរឌីជីថលនៅមូលដ្ឋាន មិត្តហ្វូនបានចាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ