ទីផ្សាររថយន្ត

នៅឆ្នាំ២០២៣ កូរ៉េលក់រថយន្តបានលើស៨លានគ្រឿងជាលើកដំបូងមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៨


ទិន្នន័យឧស្សាហកម្មយានយន្តរបស់កូរ៉េខាងត្បូងបានបង្ហាញកាលពីថ្ងៃពុធ ទី៣ ខែមករា ថា ការលក់ចេញរថយន្តសរុបបញ្ចូលគ្នារបស់បណ្ដាក្រុមហ៊ុនផលិតរថយន្តក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងឆ្នាំ២០២៣ បានកើនឡើងលើស៨លានគ្រឿងជាលើកដំបូងមិនធ្លាប់មានក្នុងរយៈពេល៥ឆ្នាំមកនេះ។
ទីផ្សាររថយន្ត
ដោយ

សារព័ត៌មាន Korea Times បានចុះផ្សាយថា នៅក្នុងឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ការលក់ចេញរថយន្តសរុបបញ្ចូលគ្នារបស់បណ្ដាក្រុមហ៊ុនផលិតរថយន្តក្នុងប្រទេសកូរ៉េខាងត្បូង បានកើនលើស៨លានគ្រឿងជាលើកដំបូងមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៨។ ចំនួននេះមានការកើនឡើង៧,៥%បើធៀបនឹងឆ្នាំ២០២២។

ក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តធំៗទាំង៥របស់កូរ៉េ ក្នុងនោះក្រុមហ៊ុន Hyundai និងក្រុមហ៊ុន Kia បានក្លាយជាអ្នកឈានមុខគេក្នុងឧស្សាហកម្មរថយន្ត ដោយ Hyundai លក់រថយន្តបានជាង៤លានគ្រឿងកើនឡើង៦,៩% ខណៈក្រុមហ៊ុន Kia លក់បានជាង៣លានគ្រឿង កើនឡើង៦,៣%។

ចំណែកឯការលក់របស់ក្រុមហ៊ុន GM Korea ដែលជាបុត្រសម្ព័ន្ធនៅកូរ៉េខាងត្បូង នៃក្រុមហ៊ុនអាមេរិក ជិនណឺរ៉ល ម៉ូទ័រ (General Motors) បានកើនឡើង៣០.៣% ខណៈការលក់របស់ក្រុមហ៊ុន KG Mobility ដែលពីមុនគេស្គាលថា សាំងយ៉ុង ម៉ូទ័រ (Ssangyong Motor) បានកើនឡើង២,២%។

ទោះជាយ៉ាងណា ការលក់របស់ក្រុមហ៊ុន Renault Korea ដែលជាបុត្រសម្ព័ន្ធនៅកូរ៉េខាងត្បូង នៃក្រុមហ៊ុនបារាំង Renault Group បានធ្លាក់ចុះ៣៨,៥%មកនៅត្រឹមជាង១០ម៉ឺន៤ពាន់គ្រឿងដោយសារតម្រូវការធ្លាក់ចុះទាំងក្នុង និងក្រៅប្រទេស។

សូមបញ្ជាក់ថា ម៉ូដែលរថយន្តដែលពេញនិយមបំផុតកាលពីឆ្នាំមុននៅក្នុងប្រទេសកូរ៉េខាងត្បូង គឺរថយន្តប្រភេទស៊ីដាន់ម៉ូឌែល ហ្គ្រែនដឺ (Grandeur) របស់ក្រុមហ៊ុន Hyundai ជាម៉ូឌែលតែមួយគត់ដែលលក់បានលើស១០ម៉ឺនគ្រឿងក្នុងឆ្នាំ២០២៣៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ថា គ្រោះថ្នាក់យន្តហោះបុកគ្នាថ្មីៗនេះអាចបង្កការខាតបង់ជាង១០០លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បានប៉ាន់ប្រមាណនៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា នេះថា គ្រោះថ្នាក់បុកគ្នារវាងជើងហោះហើរ JL516 របស់ខ្លួនជាមួ…

សម្ដេច ហ៊ុន ម៉ាណែត ផ្ញើសាររំលែកទុក្ខជាមួយរដ្ឋាភិបាលជប៉ុន ដែលរងគ្រោះដោយសាររញ្ជួយដី

ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសាររំលែកទុក្ខជូនចំពោះឯកឧត្តម ហ្វូមីអូ គីស៊ីដា (Kishida Fumio) នាយករដ្ឋមន្ត្រីជប៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ