វិស័យពាណិជ្ជកម្ម

ថៃ កំពុងងាកទៅពង្រឹងពាណិជ្ជកម្មជាមួយចិន ក្រោយរងសម្ពាធពន្ធពីអាម៉េរិក


ចាប់តាំងពីបង្កើតរដ្ឋាភិបាលថ្មីមក នាយករដ្ឋមន្ត្រីថៃ លោក អនុទិន ឆានវីរៈគុល និងគណៈរដ្ឋមន្ត្រីរបស់លោក បានបង្ហាញពីការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដើម្បីពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រទេសចិន ដែលបានង្កើនការព្រួយបារម្ភអំពីអនាគតនៃទំនាក់ទំនងពាណិជ្ជកម្មរបស់ទីក្រុងបាងកក ជាមួយសហរដ្ឋអាម៉េរិក។
វិស័យពាណិជ្ជកម្ម
ដោយ

យ៉ាងណាមិញរដ្ឋាភិបាលថ្មីរបស់ថៃ កំពុងជំរុញឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រទេសចិន តាមរយៈកិច្ចព្រមព្រៀងអង្ករ គំនិតផ្តួចផ្តើមទេសចរណ៍ និងកិច្ចពិភាក្សាពាណិជ្ជកម្ម ដែលជាការស្វែងរកតុល្យភាពភូមិសាស្ត្រនយោបាយដ៏ប្រថុយប្រថានរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។

ចាប់តាំងពីឡើងកាន់តំណែងកាលពីសប្តាហ៍មុននាយករដ្ឋមន្ត្រីថ្មីរបស់ថៃ លោក អនុទីន ឆានវីរៈគុល បានបង្ហាញពីភាពខ្នះខ្នែងក្នុងការពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រទេសចិន​។ ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី សុផាជី សុធុមពុន (Suphajee Suthumpun) កាលពីថ្ងៃអាទិត្យ បានជំរុញឱ្យបិទបញ្ចប់នូវកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលសម្រាប់ជំនួញអង្ករថៃ ចំនួន២៨ម៉ឺនតោន ខណៈដែលរដ្ឋមន្ត្រីកំពូលៗរបស់ថៃ ផ្សេងទៀត បានជួបជាមួយឯកអគ្គរដ្ឋទូតចិន លោក ចាង ចៀនវៃ (Zhang Jiangwei) ដើម្បីជំរុញវិស័យទេសចរណ៍ និងការនាំចេញកសិកម្ម។

នៅថ្ងៃដដែលនោះ លោក អនុទិន បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ប្រទេសថៃ ក្នុងការធ្វើសមាហរណកម្មកាន់តែជិតស្និទ្ធជាមួយប្រទេសចិន នៅក្នុងព្រឹត្តិការណ៍ដ៏ល្បីមួយនៅទីក្រុងរណប Muang Thong Thani ជាយក្រុងបាងកក។ នាឱកាសនោះ លោក បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែង ដើម្បីពន្លឿនការតភ្ជាប់ផ្លូវដែកនៅទូទាំងអាស៊ីអាគ្នេយ៍។ លើសពីនេះ លោក បានពណ៌នាពីប្រទេសថៃថា ជាមជ្ឈមណ្ឌលដឹកជញ្ជូននៅអាស៊ាន ផងដែរ។

នៅក្នុងរយៈពេល៨ខែនៃឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងប្រទេសថៃ និងចិន បានឈានដល់ជាង៩៦ ពាន់លានដុល្លារ កើនឡើងប្រមាណ២៨% បើធៀបនឹងរយៈពេលដូចគ្នាកាល់ពីឆ្នាំមុន​។ បន្ថែមលើនេះថៃ កំពុងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយចិន ដោយផ្តោតលើការតភ្ជាប់ផ្លូវដែកល្បឿនលឿនរវាងអាស៊ានជាមួយចិន សេដ្ឋកិច្ចបៃតង និងវិស័យថាមពលស្អាត រួមទាំងរថយន្តអគ្គិសនី បច្ចេកវិទ្យាឌីជីថល និងការច្នៃប្រឌិត រួមទាំងការស្រាវជ្រាវ AI ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ប្រធានគណបក្សប្រជាជនថៃ ជំរុញឱ្យនាយករដ្ឋមន្ត្រីធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញថៃ

លោក ណាថាពុង រឿងផានីយ៉ាវុត (Natthaphong Rueangpanyawut) មេដឹកនាំគណបក្សប្រជាជនថៃ ដែលជាបក្សប្រឆាំងដ៏ធំនៅប្រទេសថៃ បានប្តេជ្ញាថា នឹងត្រួត…

ថៃ កាន់តែគឃ្លើនដោយព្រមានចាប់ពលរដ្ឋខ្មែរដាក់ពន្ធនាគារ តែកម្ពុជា ប្រាប់ថៃថា កុំប្រើច្បាប់ព្រៃ

ប្រទេសថៃ កាន់តែគឃ្លើនដោយព្រមានចាប់ពលរដ្ឋខ្មែរដាក់ពន្ធនាគារ រួមទាំងប្រើច្បាប់ក្នុងស្រុករបស់ខ្លួនអនុវត្តលើពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងភូមិជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ