ក្រុមហ៊ុនAmazon

ស្ថាបនិកក្រុមហ៊ុនយក្ស Amazon រិះគន់លោកចូ បៃឌិន ដែលអំពាវនាវឱ្យស្ថានីយប្រេងឥន្ធនៈលក់បញ្ចុះតម្លៃ


ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានបន្តបោះពាក្យបោះសម្តីទៅកាន់នឹងសេតវិមានអាមេរិកកាលពីចុងសប្តាហ៍នេះ ដោយមហាសេដ្ឋីមានប្រាក់ច្រើនបំផុតលំដាប់ទី៣របស់ពិភពលោកមួយនេះ បានរិះគន់ចំៗលើប្រធានាធិបតីអាមេរិក លោកចូ បៃឌិន ចំពោះការអំពាវនាវឱ្យក្រុមហ៊ុនដែលកំពុងដំណើរការស្ថានីយ៍ប្រេងឥន្ធនៈ ឱ្យលក់ប្រេងរបស់ពួកគេបញ្ចុះតម្លៃទាបជាងមុនសម្រាប់អ្នកប្រើប្រាស់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
Jeff Bezos រិះគន់ចូបៃឌិនខ្លាំងៗ!
ដោយ

មហាសេដ្ឋី​អា​មេ​រិ​ក​រូប​នេះ បាន​ចាត់​ទុក​ការ​អំពាវនាវ​របស់​ប្រធានាធិបតី​អា​មេ​រិ​កថា វា​ជា​រឿង​ខុសឆ្គង​ខ្លាំង​ណាស់ ឬ​ជា​ការ​យល់​ខុស​ទាំងស្រុង​តែ​ម្តង​អំពី​មូលដ្ឋាន​នៃ​ទីផ្សារ​។

នៅ​ក្នុង​សារ tweeter នា​ចុង​ស​ប្ដា​ហ៍​មុន​នេះ លោក​ចូ បៃ​ឌិន​ប្រធានាធិបតី​អា​មេ​រិ​ក បាន​សរសេរ​ថា​៖ «​នេះ​គឺជា​ពេលវេលា​នៃ​សង្គ្រាម និង​គ្រោះថ្នាក់​ជាស​កល លោក​បាន​បាន​ទាមទារ​ឱ្យ​ក្រុមហ៊ុន​លក់​ប្រេងសាំង​បញ្ចុះតម្លៃ​ជា​បន្ទាន់ ដែល​បច្ចុប្បន្ន​បាន​ឡើង​ដល់​ប្រហែល ៥​ដុល្លារ​ទៅ​ហើយ​ក្នុង​មួយ​ហ្គា​ឡុ​ង ឬ​ស្មើនឹង​ចំណុះ​៤​លី​ត្រ​កន្លះ នៅ​ក្នុង​តំបន់​ជា​ច្រើន​ពាសពេញ​សហរដ្ឋអាមេរិក​។​»

ភ្លាម​ៗ​ក្រោយ​ឃើញ​សារ Twitter របស់​លោក​បៃ​ឌិន សេដ្ឋី​អា​មេ​រិ​ក​កាំ​ង Jeff Bezos បាន​សរសេរ​នៅ​លើ Twitter របស់​លោក​ថា​៖ «​អតិផរណា​ជា​បញ្ហា​សំខាន់​ពេក​ហើយ​មើលទៅ​សម្រាប់​សេត​វិមាន ដែល​ធ្វើ​ឱ្យ​គេ​បញ្ចេញ​សេចក្តីថ្លែងការណ៍​បែប​នេះ​ចេញ​មក​។ វា​ជា​រឿង​ខុសឆ្គង​ខ្លាំង​ណាស់ ឬ​ជា​ការ​យល់​ខុស​ទាំងស្រុង​តែ​ម្តង​អំពី​មូលដ្ឋាន​នៃ​ទីផ្សារ​។​»

កាលពី​ថ្ងៃអាទិត្យ មន្ត្រី​ផ្នែក​ព័ត៌មាន​របស់​សេត​វិមាន​លោកស្រី ការី​ន ជី​ន​(Karine Jean) បាន​ចេញ​មក​ច្រាន​ចោលការ​រិះគន់​ក្នុង​សារ Twitter ពី​លោក Bezos ដោយ​លើក​ហេតុផល​ថា តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​ប្រហែល​១៥​ដុល្លារ​ដែរ ក្នុង​មួយ​បារ៉ែល​កាលពី​ខែ​មុន ប៉ុន្តែ​គេ​មិនឃើញ​តាម​ស្ថានីយ៍​ប្រេង​លក់​បញ្ចុះតម្លៃ​នោះ​ទេ ដូច្នេះ​សារ​របស់​លោក​បៃ​ឌិន គឺ​ចង់​ជំរុញ​ឱ្យ​ស្ថាន​នី​យ៍​ប្រេង​លក់​បញ្ចុះតម្លៃ​ទៅ​តាម​ទីផ្សារ​ប្រេង​ឆៅ​។ លោក បៃ​ឌិន មិន​បាន​បង្ខំ ឬ​ដាក់​កំហិត​ឱ្យ​ក្រុមហ៊ុន​ត្រូវ​តែ​លក់​តម្លៃ​ថោក អំឡុង​ពេល​មាន​អតិផរណា​នោះ​ឡើយ​។

គួរ​រំឭក​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ឡើយ​ដែល​មហាសេដ្ឋី​ស្ថា​បិ​ក Amazon រូប​នេះ​បង្ហាញ​ការ​រិះគន់​លើ​រដ្ឋបាល​របស់​លោក ចូ បៃ​ឌិន​។ កាលពី​ខែឧសភា លោក​បាន​ចោទប្រកាន់​លោក Biden ពី​ការ​បំភាន់​សាធារណជន​ពី​រឿង​សេដ្ឋកិច្ច និង​បាន​ស្តីបន្ទោស​រដ្ឋបាល​របស់​លោក​ចំពោះ​ការ​កើនឡើង​នៃ​អតិផរណា​ផង​ដែរ​។ អតិផរណា នៅ​សហរដ្ឋអាមេរិក កំពុង​មានការ​កើន​ខ្ពស់​យ៉ាង​ខ្លាំង ដោយ​កាលពី​ខែឧសភា​កន្លង​ទៅ ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​លេខ​១​នៅ​ក្នុង​ពិភពលោក​មួយ​នេះ បាន​កត់ត្រា​ពី​អត្រា​អតិផរណា​ដល់​ទៅ​៨,៦% ជា​កម្រិត​មួយ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​៤០​ឆ្នាំ​មកនេះ​។ បញ្ហា​អតិផរណា តម្លៃ​ប្រេង​កើន​ខ្ពស់ វិបត្តិ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន និង​បញ្ហា​ផ្សេង​ៗ​ទៀត កំពុង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អា​មេ​រិ​ក​ស្ថិត​ក្នុង​ហានិភ័យ​នៃ​លទ្ធភាព​ក្នុង​ការ​ធ្លាក់​ចុះ​ទៅ​ក្នុង​វិបត្តិ​ផង​ដែរ​។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ៊ុយក្រែនបាត់បង់ក្រុងមួយទៀតទៅក្នុងដៃរុស្ស៊ី ប៉ុន្ដែលោកហ្សេលេនស្គីថា នឹងវាយយកមកវិញឱ្យបាន

ព័ត៌មាន
ទាំងភាគីអ៊ុយក្រែន និងទាំងភាគីរុស្ស៊ីសុទ្ធតែបានទទួលស្គាល់រៀងៗខ្លួនថា ទីក្រុងលីស៊ីឆាន់ (Lysychansk) ក្នុងតំបន់ដុនបាសភាគខាងកើតរបស់អ៊ុយ…

អតីតនាយករដ្ឋមន្ត្រីជប៉ុនជំរុញឱ្យទីក្រុងតូក្យូពិភាក្សាជាមួយក្រុងប៉េកាំង និងឈប់រួមដៃជាមួយអាមេរិក «ហ៊ុមព័ទ្ធ»ចិន

ព័ត៌មាន
អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក យូគីអូ ហាតូយ៉ាម៉ា (Yukio Hatoyama) បានអំពាវនាវឱ្យមានកិច្ចសន្ទនានយោបាយបន្ថែមទៀតរវាងចិន និងជប៉ុន ហើយបានចោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ