ធនាគារ និង SME

វេទិកាហិរញ្ញវត្ថុ SME សាកល ទស្សនកិច្ចស្វែងយល់អំពីការអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យមនៃវិស័យធនាគារនៅកម្ពុជា


វេទិកាហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យមសាកលលោក ឬហៅថា the Global SME Finance នៅថ្ងៃទី ១៩ ខែកញ្ញា បានធ្វើដំណើរទស្សនកិច្ចស្វែងយល់អំពីការអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យមវិស័យធនាគារនៅកម្ពុជា ដោយក្នុងនោះ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយនេះ បានជ្រើសរើសយកធនាគារអេស៊ីលីដា សម្រាប់ដំណើរទស្សនកិច្ចសិក្សានេះ។
វេទិកាហិរញ្ញវត្ថុ SME សាកល ទស្សនកិច្ចស្វែងយល់អំពីការអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យមនៃវិស័យធនាគារនៅកម្ពុជា
ដោយ

មូលហេតុ​ ដែល​វេទិកា​ហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យម​សាកល សម្រេចជ្រើសរើស​យក​កម្ពុជា សម្រាប់​ដំណើរទស្សនកិច្ចសិក្សានេះ ក៏ដោយសារតែស្ថាប័ននេះ​​មើលឃើញថា វិស័យ​​​សហគ្រាសខ្នាតតូច និងមធ្យមកម្ពុជា​​នៅប៉ុន្មានទសវត្សរ៍កន្លងមកនេះ មានការរីកលូតលាស់យ៉ាងខ្លាំង តាមរយៈការជំរុញគាំទ្រ​​ដោយ​វិស័យធនាគារ និង​ហរិញ្ញវត្ថុ។ កត្តានេះហើយ ជា​គំរូជោគជ័យមួយ ដែលស្ថាប័នអន្តរជាតិ​មួយនេះ ចង់មកសិក្សាស្វែងយល់​នៅកម្ពុជា។ នេះបើតាម​ការគូសបញ្ជាក់​របស់​លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ​ធនាគារអេស៊ីលីដា។

វេទិកា​ហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យម​សាកលលោក ឬហៅថា the Global SME Finance ដែលមានសមាជិកមកពី៦០ប្រទេស និងមានអ្នកចូលរួមជាបុគ្គលសរុបប្រហែល៤០០នាក់។

បណ្ឌិត អ៊ិន ចាន់នី បានលើកឡើងថា គោលបំណងនៃទស្សនកិច្ចនេះ គឺដើម្បីសិក្សាស្វែងយល់អំពីការអភិវឌ្ឍសហគ្រាសខ្នាតតូច និងខ្នាតមធ្យម វិស័យធនាគារនៅកម្ពុជា ជាពិសេស ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលបានចូលរួមចំណែកក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តរភាព។ លោកបន្ថែមថា ដំណើរទស្សនកិច្ចនេះ ក៏ជាឱកាស​សម្រាប់​វិស័យធនាគារ​នៅកម្ពុជានិយាយជារួម ក៏ដូចជា​ធនាគារអេស៊ីលីដាផ្ទាល់និយាយដោយឡែក អាច​ធ្វើការចែករំលែក និងទទួលបាន​បទពិសោធទៅវិញទៅមក ជាមួយនឹង​វេទិកា​ហិរញ្ញវត្ថុ​សហគ្រាសខ្នាតតូច និងមធ្យមសាកលលោកនេះផងដែរ។

លោក Matthew Gamser នាយកប្រតិបត្តិ​​វេទិកាហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យម​សាកល ដែលបានដឹកនាំគណៈប្រតិភូមមកពីជាង​៦០ប្រទេស​ទស្សនកិច្ច​សិក្សា​នៅ​ធនាគារអេស៊ីលីដា បានលើកឡើងថា ជារៀងរាល់ឆ្នាំ វេទិកានេះ តែងតែមានរៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ រៀងរាល់ឆ្នាំ ដើម្បីចែករំលែក​រៀនសូត្រ​ពីគ្នាទៅវិញទៅមក ហើយឆ្នាំនេះ វេទិកាហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យម​សាកលបានជ្រើសរើស​យក​ការជួបជុំ​នៅកម្ពុជា ដែលជាប្រទេស​មាន​ការរីកចម្រើន​ផ្នែក​វិស័យសហគ្រាស​ខ្នាតតូច​ និងមធ្យម ក្រោមការជួយគាំទ្រ​ពីវិស័យធនាគារ និងហិរញ្ញវត្ថុ។

លោក Matthew Gamser នាយកប្រតិបត្តិ​​វេទិកាហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យម​សាកលគូសបញ្ជាក់ថា «ជារៀងរាល់ឆ្នាំ យើងមានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ និងបានប្រមូលផ្ដុំ​មនុស្ស​មកពីទីក្រុង​ជាច្រើនជុំវិញពិភពលោក ដើម្បី​ធ្វើការចែករំលែក និងរៀនសូត្រពីគ្នាទៅវិញទៅមក។ ហើយឆ្នាំនេះ យើង​ជ្រើសរើស​មកជួបជុំគ្នា​នៅ​ទីក្រុងភ្នំពេញ ព្រោះនៅទីនេះ គឺមាន​កន្លែង ក៏ដូចជា​ស្ថាប័ន​គួរឲ្យ​ចាប់អារម្មណ៍ជាច្រើន ពិសេស​ធនាគារអេស៊ីលីដា ដែលបានជំរុញយ៉ាងខ្លាំងលើការផ្ដល់មូលនិធិនៅកម្ពុជា និងរបៀបដែលគេអាចបម្រើ​ដល់អាជីវកម្មខ្នាតតូច សហគ្រាសតូចៗ​ និងអតិថិជន ទៅតាម​មធ្យោបាយ​ផ្សេងៗគ្នា ដែលមានប្រសិទ្ធភាពកាន់តែខ្ពស់»។

គិតត្រឹម​ខែមិថុនា​ឆ្នាំ២០២២ សមតុល្យឥណទាន​សរុប​របស់ធនាគារអេស៊ីលីដា​មានប្រមាណ ៦ពាន់លានដុល្លារអាមេរិក ក្នុងនោះ មានប្រហែល​៨០% បានផ្ដល់ទៅឲ្យវិស័យសហគ្រាសខ្នាតតូច និងមធ្យម។ រីឯ​ប្រាក់បញ្ញើសន្សំវិញមានជាង​៦ពាន់លានដុល្លារ និងមានចំនួន​អតិថិជន​សរុប​ជិត​៣លាន​៦សែននាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អេ អឹម ខេ លាភសំណាង ឈ្នះរង្វាន់រហូតដល់៤០ម៉ឺនរៀល

ព័ត៌មាន
ការផ្ដល់ជូនពិសេសពី អេ អឹម ខេ ដើម្បីអបអរសាទរពិធីបុណ្យភ្ជំបិណ្ឌប្រពីណៃជាតិខ្មែរ អតិថិជនថ្មីទាំងអស់អាចលេងហ្គេមសប្បាយៗលើកម្មវិធីទូរស័ព្ទ AMK…

ការទូទាត់តាមឌីជីថល​រំពឹងកើនឡើង ខណៈពលរដ្ឋ​ត្រៀមចំណាយច្រើន​អំឡុងភ្ជុំបិណ្ឌ

ព័ត៌មាន
នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ប្រជាពលរដ្ឋបានត្រៀមថវិកាសម្រាប់ការចំណាយទៅតាមលទ្ធភាព ដូចជាការចំណាយលើដំណើរកម្សាន្ដ ជួបជុំក្រុមគ្រួសារ និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ