វិស័យទេសចរណ៍

ថៃ កំពុងព្យាយាមទាក់ទាញភ្ញៀវទេសចរចិនមកវិញ ជាមួយការសន្យាលុបចោលច្បាប់សាងសង់កាស៊ីណូដោយស្របច្បាប់


ក្រោយភ្ញៀវទេសចរចិនជាច្រើនបានផ្អាកផែនការធ្វើដំណើរទេសចរណ៍មកកាន់ប្រទេសថៃ បន្ទាប់ពីមានករណីឃាតកម្មលើតារាចិន នៅពេលនេះក្រុមមន្រ្តីថៃ កំពុងខិតខំរកគ្រប់វិធី ដើម្បីទាក់ទាញភ្ញៀវទេសចរចិន ឱ្យមកកម្សាន្តនៅប្រទេសថៃ ឡើងវិញ។ នៅឆមាសទី១ ឆ្នាំ២០២៥ ចំនួនភ្ញៀវទេសចរចិន ទៅលេងកម្សាន្តនៅប្រទេសថៃ បានធ្លាក់ចុះ១ភាគ៣ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈនៅខែកក្កដា និងខែសីហា ចំនួនភ្ញៀវទេសចរចិន ទៅកម្សាន្តនៅថៃ មានការធ្លាក់ចុះក្នុងរង្វង់៤៣%។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
វិស័យទេសចរណ៍
ដោយ

មន្ត្រីថៃ រំពឹងថា ភ្ញៀវទេសចរចិននឹងទៅកម្សាន្តនៅប្រទេសថៃ ឡើងវិញ ខណៈពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីអនុវត្តតាមការប្តេជ្ញាចិត្តរបស់ពួកគេចំពោះរដ្ឋាភិបាលចិន ក្នុងការបញ្ឈប់ផែនការប្រែក្លាយប្រទេសថៃ ជាគោលដៅទេសចរណ៍កាស៊ីណូស្របច្បាប់។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ស៊ីរីពង្ស អង្គកាសាគុលគៀត (Siripong Angkasakulkiat) រំពឹងថា ផែនការបញ្ឈប់ការសាងសង់កាស៊ីណូដោយស្របច្បាប់នេះនឹងបង្ហាញលទ្ធផលវិជ្ជមានក្នុងរយៈពេលមួយ ឬពីរខែខាងមុខ។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីខែកក្កដា បានជំរុញឱ្យរដ្ឋាភិបាលថៃ បោះបង់ចោលផែនការអនុញ្ញាតឱ្យសាងសង់កាស៊ីណូដោយស្របច្បាប់ ដោយបានព្រមានអំពីផលប៉ះពាល់អវិជ្ជមាន ដែលអាចកើតមានលើទេសចរណ៍ និងពាណិជ្ជកម្មទ្វេភាគី ប៉ុន្តែនៅក្នុងជំនួបនៅកូរ៉េខាងត្បូង នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានធានានៅចំពោះមុខលោក ស៊ី ថា ថៃនឹងប្រឆាំងនឹងផែនការធ្វើឱ្យកាស៊ីណូស្របច្បាប់។

នៅឆមាសទី១ ឆ្នាំ២០២៥ ថៃ ទាក់ទាញភ្ញៀវទេសចរចិន បានត្រឹមតែ២,៣លាននាក់ប៉ុណ្ណោះ ពោលគឺធ្លាក់ចុះប្រហែលមួយភាគបី បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បើតាមការវាយតម្លៃរបស់លោក ប៊ុននីយ៉ាកន អាមនសាក់ (Boonyakorn Amornsank) អ្នកវិភាគនៅធនាគារ Maybank ចំនួនភ្ញៀវទេសចរចិន ទៅកម្សាន្តនៅប្រទេសថៃ នាខែកក្កដា និងខែសីហា មានការធ្លាក់ចុះប្រមាណ៤៣% បើធៀបនឹងចំនួនមុនមានការរីករាលដាលនៃជំងឺកូវីដ-១៩។

នៅពេញមួយឆ្នាំ២០២៥ នេះ ថៃ រំពឹងអាចទាក់ទាញភ្ញៀវទេសចរបរទេសបានប្រមាណជាង៣៣លាននាក់ មានការធ្លាក់ចុះប្រមាណ៦% ពីអ្វីដែលពួកគេបានរំពឹងកាលពីពេលកន្លងទៅ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ពលរដ្ឋថៃ កំពុងជួបបញ្ហាប្រាក់ចំណូលនៅទ្រឹង តែចំណាយកើនឡើង

ការសិក្សារបស់មជ្ឈមណ្ឌលសិក្សាអារម្មណ៍អ្នកប្រើប្រាស់អាស៊ាន ASEAN Consumer Sentiment Study បានបង្ហាញថា ពលរដ្ឋថៃ កំពុងជួបបញ្ហាប្រាក់ចំណូលរបស…

ផ្សារភាគហ៊ុនរបស់ថៃ ព្រមានវិនិយោគិនឱ្យប្រុងប្រយ័ត្នចំពោះការវិនិយោគក្លែងក្លាយ

ផ្សារមូលបត្ររបស់ប្រទេសថៃ (SET) បានចេញការព្រមានមួយកាលពីពេលថ្មីៗនេះដោយបានក្រើនរំលឹកដល់អតិថិជនរបស់ពួកគេឱ្យប្រុងប្រយ័ត្នចំពោះអ្នកបោកប្រាស់ ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ