Advertisement
Advertisement
Advertisement
វៀតណាមត្រៀមថវិកាដើម្បីស្តារសេដ្ឋកិច្ចខ្លួន

វៀតណាម ត្រៀមបញ្ចេញកញ្ចប់ថវិកាជាង២,៦ពាន់លានដុល្លារដើម្បីស្តារសេដ្ឋកិច្ចដោយសារមេរោគកូវីដ១៩


រដ្ឋាភិបាលវៀតណាម បាននិងកំពុងពិចារណាបញ្ចេញនូវ កញ្ចប់ថវិកាគាំទ្រប្រមាណ ២,៦ពាន់ លានដុល្លារអាមេរិក សម្រាប់ត្រីមាសទី២នេះ ដើម្បីជួយដល់ ប្រជាជនក្រីក្រ និងសហគ្រាសអាជីវកម្ម ដែលរងគ្រោះដោយមេរោគកូវីដ១៩ ក្នុងន័យចូលរួមកាត់បន្ថយ ឱនភាពសេដ្ឋកិច្ចវៀតណាម។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Vietnam Express។
វៀតណាម ត្រៀមបញ្ចេញកញ្ចប់ថវិកាជាង២,៦ពាន់លានដុល្លារដើម្បីស្ថារសេដ្ឋកិច្ចដោយសារមេរោគកូវីដ១៩
ដោយ
Advertisement

ក្រសួងផែនការ និង​វិនិយោគ​វៀតណាម បាន​គូសបញ្ជាក់​ថា កញ្ចប់​គោលនយោបាយ​សន្តិសុខ​សង្គម ត្រូវ​បាន​បែងចែក​ប្រមាណ ២,២​ពាន់​លាន​ដុល្លារ​        អា​មេ​រិ​ក សម្រាប់​ជួយ​ដល់ បុគ្គល និង​អាជីវកម្ម​ចំនួន ៦​ប្រភេទ​ផ្សេង​ៗ​គ្នា រួម​មាន ប្រជាជន​ដែល​បម្រើសេវា​នានា ពាក់ព័ន្ធ​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​មេរោគ​កូ​វី​ដ​១៩ ប្រជាជន​ក្រីក្រ និង​កម្មករ​រង​គ្រោះ ដោយឡែក ទឺ​ក​ប្រាក់​នៅ​សល់​ប្រមាណ ៤០០​លាន​ដុល្លារ​អា​មេ​រិ​ក​ទៀត សម្រាប់​ជួយ​ដល់ អាជីវកម្ម ដែល​កំពុង​រង​គ្រោះ ជួបនឹង​ផល​លំបាក​។

នៅ​ក្នុង​កញ្ចប់​គាំទ្រ​របស់​វៀតណាម​នេះ ទឹកប្រាក់​ជាង ១,៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក គឺ​បាន​មក​ពី រដ្ឋាភិបាល​វៀតណាម ហើយ​ទឹកប្រាក់​ប្រមាណ ៧០០​លាន​ដុល្លារ​អា​មេ​រិ​ក​ទៀត គឺ​បាន​មក​ពី ធនាគារកណ្តាល​វៀតណាម​សម្រាប់​គោលនយោបាយ​សង្គម​។

អាជីវកម្ម​ណាមួយ ដែល​មាន​បុគ្គលិក​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ត្រូវ​បាន​អនុញ្ញាត​ឲ្យ ខ្ចីប្រាក់​ពី ធនាគារកណ្តាល​វៀតណាម​សម្រាប់​គោលនយោបាយ​សង្គម ក្នុង​អត្រា​ការ​ប្រាក់ សូន្យ សម្រាប់​ការ​បើក​ប្រាក់ខែ​បុគ្គលិក រយៈពេល ៣​ខែ ក៏​ប៉ុន្តែ​កម្ចី​នេះ គឺ​ផ្តល់​ក្នុង​កម្រិត​អតិបរមា ៥០% នៃ​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុងស្រុក ហើយ​នៅ​ខ្វះខាត​ប៉ុនណា ខាង​ម្ចាស់​អាជីវកម្ម​ជា​អ្នក​បំពេញបន្ថែម​។

គួរ​ជម្រាប​ដែរ​ថា ក្នុង​ត្រីមាស​ទី ១ ឆ្នាំ ២០២០​នេះ GDP របស់​ប្រទេស​វៀតណាម បាន​សម្រេច​នូវ កំណើន ៣,៨% ដែល​ស្ថិត​ក្នុង​កម្រិត​ទាប មិន​ធ្លាប់​មាន​តាំងពី​ឆ្នាំ ២០១០​មក​ម្ល៉េះ ហើយ​រដ្ឋាភិបាល​វៀតណាម តាម​រយៈ​ក្រសួងផែនការ និង​វិនិយោគ​វៀតណាម បាន​ធ្វើការ​ព្យាករណ៍​ថា វីរុស​កូ​វី​ដ​១៩ នឹង​ទាញ​ទម្លាក់​កំណើន​សេដ្ឋកិច្ចជាតិ ឲ្យ​មក​នៅ​ត្រឹម ៥,៩៦% ក្នុង​ឆ្នាំ​២០២០​នេះ ខណៈ ឆ្នាំ​២០១៩​កន្លង​ទៅ វៀតណាម​សម្រេច​បាន​កំណើន ៧,០២%៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន នាំចេញបរិក្ខារពេទ្យ តម្លៃជាង ១,៤ ពាន់លានដុល្លារ ដើម្បីប្រយុទ្ធនឹងមេរោគកូវីដ១៩

ព័ត៌មាន
ទោះបីជា ប្រទេសចិន ជាកន្លែងដែលប្រឈមនឹងបញ្ហាមេរោគកូវីដ១៩ ខ្លាំងជាងគេក៏ដោយ នៅពេលនេះ ស្ថានការណ៍នៅក្នុងប្រទេសចិន បានធូរស្បើយហើយ មិនត្រឹមត...

ប្តីប្រពន្ធជនជាតិខ្មែរ០២នាក់ឆ្លងមេរោគកូវីដ១៩ សរុបករណីឆ្លងទូទាំងប្រទេសមាន១១៧ករណីហើយ

ព័ត៌មាន
រកឃើញករណីឆ្លងថ្មី០២ករណីបន្ថែមទៀត ដែលត្រូវជាប្តីប្រពន្ធនឹងគ្នាកាលពីថ្ងៃទី០៧ ខែមេសានេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបទាំងអស់មាន ១១៧នាក់ ខណៈដ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ