ដំណាំទុរេន

ថៃ ដាក់គោលដៅនាំចេញទុរេនឱ្យបាន៣,៥ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤ នេះ


ថៃ ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២ នៅអាស៊ាន បន្ទាប់ពីឥណ្ឌូនេស៊ី បានកំណត់គោលដៅនាំចេញទុរេនដែលជាស្ដេចផ្លែឈើ ឱ្យបានប្រមាណ១លានតោន ដែលគិតជាទឹកប្រាក់រហូតដល់ទៅ៣,៥ពាន់លានដុល្លារអាម៉េរិក សម្រាប់ឆ្នាំ២០២៤ នេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក Thai PBS World។
ដំណាំទុរេន
ដោយ

ស្របតាមការណែនាំរបស់នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន ក្រសួងកសិកម្ម និងសហករណ៍នៃប្រទេសថៃ មានភារកិច្ចរៀបចំសេចក្តីព្រាងបទប្បញ្ញត្តិនានា ដើម្បីទប់ស្កាត់ការលក់ទុរេនមិនទាន់ទុំ ឬទុរេនគុណភាពអន់។

លោក ឆៃ វ៉ាឆារ៉ុនកេ (Chai Wacharonke) អ្នកនាំពាក្យនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន បានលើកឡើងថា គំនិតផ្តួចផ្តើមរៀបចំសេចក្តីព្រាងបទប្បញ្ញត្តិនានាខាងលើនេះ មានគោលបំណងរារាំងការប្រមូលផល និងការលក់ផ្លែទុរេនមិនគ្រប់អាយុ ហើយវិធានការនេះនឹងជួយពង្រឹងគុណភាពផ្លែឈើ និងការប្រកួតប្រជែងក្នុងការនាំចេញ។

បន្ថែមពីលើការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគុណភាព និងស្ថិរភាពទីផ្សារ ប្រទេសថៃ កាលពីពេលថ្មីៗនេះបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយប្រទេសចិន ដើម្បីលើកកម្ពស់ និងធានាស្ថិរភាពតម្លៃសម្រាប់ការនាំចេញផ្លែឈើត្រូពិចពីប្រទេសថៃ ទៅកាន់ប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន China News Service។

អនុស្សរណៈនៃការយោគយល់គ្នា (MoU) នេះនឹងជួយសម្រួលដល់ការនាំចូលទុរេន និងផ្លែមង្ឃុតប្រមាណ២ម៉ឺនតោន ដែលគិតជាទឹកប្រាក់ជាង៨២លានដុល្លារអាម៉រិក ពីប្រទេសថៃ ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំនេះ។ បើយោងតាមកាសែតបាងកកប៉ុស្តិ៍ ការនាំចេញទុរេនដែលអាចរកប្រាក់ចំណូលបាន៣,២៤ពាន់លានដុល្លារអាម៉េរិក កាលពីឆ្នាំមុន ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិរបស់ប្រទេសថៃ។ ប្រទេសថៃ ដែលផលិតទុរេនបានប្រមាណ៩សែនតោនក្នុងមួយឆ្នាំៗនាំចេញជិត២ភាគ៣នៃទិន្នផលនេះជាចម្បងទៅកាន់ប្រទេសចិន៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


តើឥណ្ឌាគ្រងតំណែងជាមហាអំណាចសេដ្ឋកិច្ចទី៤លើពិភពលោកជំនួសជប៉ុន នៅឆ្នាំ២០២៥ បានដែរទេ?

ជប៉ុនដែលទើបជ្រុះបាត់តំណែងជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី៣ មកឈរលំដាប់ទី៤ ដោយសារអាល្លឺម៉ង់ កាលពីពេលថ្មីៗ ត្រូវបានមូលនិធិរូបិយវត្ថុអន្តរជា…

វៀតណាម វ៉ាដាច់ឥណ្ឌា និងថៃ ក្លាយជាអ្នកផ្គត់ផ្គង់អង្ករធំបំផុតរបស់សិង្ហបុរី

ការិយាល័យពាណិជ្ជកម្មវៀតណាម ប្រចាំនៅសិង្ហបុរី បាននិយាយថា វៀតណាម បានវ៉ាដាច់ឥណ្ឌា និងថៃ ជាលើកដំបូង ក្លាយជាប្រទេសនាំចេញអង្ករធំជាងគេទៅកាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ