រដ្ឋាភិបាលបង្កើតក្រុងបូកគោ

រដ្ឋាភិបាលសម្រេចបង្កើតក្រុង «បូកគោ» ដោយកាត់ឃុំចំនួន៣ពីស្រុកទឹកឈូ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចបង្កើតក្រុង«បូកគោ»មួយបន្ថែមទៀត ដោយកាត់ឃុំចំនួន៣ចេញពីស្រុកទឹកឈូ។ នេះបើយោងតាមអនុក្រឹត្យ ដែល សម្តេច បានចុះហត្ថលេខាកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ហើយត្រូវបានចែកចាយនៅថ្ងៃទី៣០ ខែមីនា។
រូបថតពីលើអាកាសភ្នំបូកគោ
ដោយ

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​នៅ​ក្នុង​អនុក្រឹត្យ​យ៉ាង​ដូច្នេះ​ថា​៖ «​ត្រូវ​បាន​បង្កើត​ក្រុង​បូកគោ នៃ​ខេត្តកំពត ដោយ​កាត់​ឃុំ​ចំនួន​៣ ចេញពី​ស្រុក​ទឹកឈូ រួម​មាន​ឃុំ​បឹង​ទូក ឃុំ​កោះ​តូច និង​ឃុំ​ព្រែក​ត្នោត​»​។

ក្នុង​អនុក្រឹត្យ​នោះ ក៏​បាន​បញ្ជាក់​ទៀត​ថា ក្រុង​បូកគោ​មាន​សង្កាត់​ចំនួន​បី គឺ​សង្កាត់​កោះ​តូច សង្កាត់​បឹង​ទូក និង​សង្កាត់​ព្រែក​ត្នោត​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កំពង់ផែដងទង់ថ្មីនៅកោះកុងនឹងត្រូវចំណាយ១,៥លានដើម្បីស្ថាបនាឡើងវិញ

ព័ត៌មាន
រដ្ឋាភិបាលបានចំណាយថវិកាជាង ១,៥លានដុល្លារ ស្ថាបនាសាងសង់កំពង់ផែដងទង់នៅក្នុងខេត្តកោះកុង ខណៈដែលកំពង់ផែនេះ មានសភាពចាស់ទ្រុឌទ្រោមខ្លាំង ដែ…

កម្ពុជានាំចេញទៅវៀតណាមកើនជាង ៣០០% នៅ២ខែដំបូងឆ្នាំ២០២១

ព័ត៌មាន
ការនាំចេញផលិតផលរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាមក្នុងរយៈពេលពីរខែនៃដើមឆ្នាំ២០២១មានការកើនឡើងជាង ៣០០% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ