សេដ្ឋកិច្ចពិភពលោក

តើឥណ្ឌាគ្រងតំណែងជាមហាអំណាចសេដ្ឋកិច្ចទី៤លើពិភពលោកជំនួសជប៉ុន នៅឆ្នាំ២០២៥ បានដែរទេ?


ជប៉ុនដែលទើបជ្រុះបាត់តំណែងជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី៣ មកឈរលំដាប់ទី៤ ដោយសារអាល្លឺម៉ង់ កាលពីពេលថ្មីៗ ត្រូវបានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករថា អាចនឹងបន្តចាញ់ក្រោមថ្វីដៃឥណ្ឌាបន្តទៀតនៅក្នុងឆ្នាំ២០២៥ ខាងមុខ។ បច្ចុប្បន្នសហរដ្ឋអាម៉េរិក កំពុងឈរលំដាប់លេខ១ជាប្រទេសមានសេដ្ឋកិច្ចធំជាងគេលើពិភពលោក បន្ទាប់មកចិន ឈរលេខរៀងទី២ អាល្លឺម៉ង់លេខ៣ ជប៉ុន លេខ៤ និងឥណ្ឌា លេខ៥។ តើឥណ្ឌាគ្រងតំណែងជាមហាអំណាចសេដ្ឋកិច្ចទី៤ លើពិភពលោកជំនួសជប៉ុន នៅឆ្នាំ២០២៥ បានដែរទេ?
សេដ្ឋកិច្ចពិភពលោក
ដោយ

តាមការប៉ាន់ប្រមាណរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសឥណ្ឌា អាចនឹងលើសប្រទេសជប៉ុន នៅត្រឹមឆ្នាំ២០២៥ ហើយក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី៤របស់ពិភពលោក។ តាមការវាយតម្លៃរបស់ស្ថាប័ននេះ GDP របស់ឥណ្ឌាទំនងជានឹងកើនដល់ជាង៤,៣៣ទ្រីលានដុល្លារ ក្នុងឆ្នាំ២០២៥ ខណៈដែលជប៉ុន គឺអាចមានត្រឹមតែជាង៤,៣១ទ្រីលានដុល្លារតែប៉ុណ្ណោះ។ នេះបើយោងការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។

បើតាមការព្យាកររបស់ IMF កាលពីខែតុលា កន្លងទៅ សេដ្ឋកិច្ចឥណ្ឌា អាចវ៉ាដាច់ជប៉ុននៅឆ្នាំ ២០២៦ ឯណោះ ប៉ុន្តែកាលពីពេលថ្មីៗ ស្ថាប័នហិរញ្ញវត្ថុដែលមានមូលដ្ឋាននៅទីក្រុងវ៉់ាស៊ីនតោននេះ បានកែប្រែការព្យាករផលិតផលក្នុងស្រុកសរុបសម្រាប់ប្រទេសទាំងពីរ។ កម្រិតនៃតម្លៃ GDP របស់ជប៉ុនត្រូវបានអាល្លឺម៉ង់ទាញទម្លាក់ចុះកាលពីពេលថ្មីៗនេះ ហើយប្រសិនបើវាត្រូវបានវ៉ាដាច់ដោយឥណ្ឌាទៀតនោះ ជប៉ុននឹងធ្លាក់ចុះមកចំណាត់ថ្នាក់ទី៥។

ចាប់តាំងពីសហរដ្ឋអាម៉េ​រិករិតបន្តឹង និងពង្រឹងការធ្វើពាណិជ្ជកម្មជាមួយនឹងទីក្រុងប៉េកាំង មកដល់ពេលនេះសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា បានកើនឡើងស្រើតៗគួរឱ្យកត់សម្គាល់។ ឥណ្ឌាកាលពីប៉ុន្មានឆ្នាំកន្លងទៅបានផ្តួលអង់គ្លេសឲ្យធ្លាក់ទៅជាមហាអំណាចសេដ្ឋកិច្ចទី៦ បន្ទាប់ពីឥណ្ឌាបានឈរជើងជាមហាអំណាចសេដ្ឋកិច្ចទី១០ នៅក្នុងឆ្នាំ២០១៤។

អ្នកវិភាគបានលើកឡើងថា និន្នាការប្រឆាំងចិន ដោយអាម៉េ​រិក និងសម្ព័ន្ធមិត្តលោកខាងលិច នឹងកាន់តែធ្វើឲ្យឥណ្ឌា ដែលជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក កាន់តែសកម្មឡើងនៅក្នុងចរន្តសេដ្ឋកិច្ចពិភពលោក ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ បើនិយាយអំពីអត្រាផលិតផលក្នុងស្រុកសរុបរបស់ពលរដ្ឋម្នាក់ៗ គឺមានតម្លៃទាបជាងមហាអំណាចផ្សេងៗឆ្ងាយណាស់ ដោយពលរដ្ឋឥណ្ឌាអាចរកចំណូលត្រឹមតែប្រមាណជា២ពាន់ដុល្លារប៉ុណ្ណោះនៅក្នុងមួយឆ្នាំ ពោលគឺប្រហែលមួយភាគប្រាំនៃចំណូលពលរដ្ឋចិន៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម៉ាឡេស៊ី ដាក់គោលដៅប្រែក្លាយជាមជ្ឈមណ្ឌលអេឡិចត្រូនិកធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មាន
រដ្ឋាភិបាលម៉ាឡេស៊ី ដាក់គោលដៅប្រែក្លាយប្រទេសទៅជាសួនឧទ្យាននៃមជ្ឈមណ្ឌលអេឡិចត្រូនិកដ៏ធំបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្រៅពីលើកគម្រោងបង្ក…

ថៃ ដាក់គោលដៅនាំចេញទុរេនឱ្យបាន៣,៥ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤ នេះ

ព័ត៌មាន
ថៃ ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២ នៅអាស៊ាន បន្ទាប់ពីឥណ្ឌូនេស៊ី បានកំណត់គោលដៅនាំចេញទុរេនដែលជាស្ដេចផ្លែឈើ ឱ្យបានប្រមាណ១លានតោន ដែលគិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ