គ្រោងដាក់នុយ៧លានដុល្លាររៀបចំសង្រ្កាន្តឆ្នាំថ្មី

ថៃគ្រោងជះលុយ៧លានដុល្លាររៀបចំសង្រ្កាន្តឆ្នាំថ្មី ដើម្បីកើបលុយ១ពាន់៥រយលានដុល្លារពីអ្នកទេសចរ


ក្រសួងទេសចរណ៍ថៃ ដែលជាអ្នកក្បែរខាងកម្ពុជាកំពុងស្វែងរកកញ្ចប់ថវិកាប្រមាណ៧លានដុល្លារដើម្បីរៀបចំកម្មវិធីមហាសង្រ្កាន្តឆ្នាំថ្មី២០២៥ ដើម្បីស្រូបទាញភ្ញៀវទេសចរអន្តរជាតិជាមួយក្តីរំពឹងទទួលបានចំណូលរហូតដល់ជិត១ពាន់៥រយលាយដុល្លារ។
គ្រោងដាក់នុយ៧លានដុល្លាររៀបចំសង្រ្កាន្តឆ្នាំថ្មី
ដោយ

រៀបចំកម្មវិធីសង្ក្រាន្តរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១១-១៥ ខែមេសា ឆ្នាំ២០២៥ ប្រទេសរំពឹងអាចស្រូបទាញភ្ញៀវទេសចរបរទេសរហូតដល់១,៥លាននាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឲ្យឈានដល់គោលដៅ៣៩លាននាក់ជាមួយចំណូលជាង១០០ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៥ នេះ ក្រសួងទេសចរណ៍ថៃគ្រោងនឹងរៀបចំកម្មវិធីមហាសង្រ្កាន្តឆ្នាំថ្មីដ៏ធំមួយពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥។ តាមរយៈកម្មវិធីសង្ក្រាន្ត ដែលគ្រោងចំណាយថវិកា៧លានដុល្លារអាម៉េរិកនេះ ក្រសួងទេសចរណ៍ថៃរំពឹងអាចស្រូបទាញភ្ញៀវទេសចរបរទេសបាន១,៥លាននាក់ជាមួយចំណូល១ពាន់៥រយលានដុល្លារអាម៉េរិក។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាលោក សុរាវង្ស ធៀនថុង (Sorawong Thienthong )បានអះអាងថា ក្រសួងទេសចរណ៍ថៃកំពុងស្នើសុំកញ្ចប់ថវិកានេះទៅគណៈរដ្ឋមន្ត្រី ដើម្បីធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរបរទេសឲ្យបានដល់១,៥លាននាក់ជាមួយនឹងកំណើនពី១០ទៅ២០% បើធៀបនឹងព្រឹត្តិការណ៍ឆ្នាំមុន។ តាមអ្វីដែលបានគ្រោងទុក ថៃគ្រោងរៀបចំកម្មវិធីសង្រ្កាន្តឆ្នាំថ្មីនេះនៅតាមខេត្តចំនួន១៧ រួមទាំងទីក្រុងបាងកកផងដែរ ដើម្បីធ្វើយ៉ាងណាផ្តល់ភាពរីករាយ និងផ្សព្វផ្សាយនូវវប្បធម៌ថៃ។

ក្រៅពីកម្មវិធីសង្រ្កាន្តនេះ រដ្ឋាភិបាលថៃបានប្រកាសកាលពីថ្ងៃពុធ ថា ខ្លូននឹងរៀបចំព្រឹត្តិការណ៍ផ្សេងៗនៅក្នុងចន្លោះពីខែមីនា ដល់ខែកញ្ញា ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរបរទេស។ កម្មវិធីទាំងនេះរួមមានតំាងពីព្រឹត្តិការណ៍ប្រគុំតន្រ្តីអន្តរជាតិ កម្មវិធីបង្ហោះខ្លែងថ្នាក់ជាតិ កម្មវិធីប្រកួតបាល់ទះស្រ្តីពិភពលោក និងកម្មវិធីប្រណាំងម៉ូតូលំដាប់អន្តរជាតិ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ទុនវិនិយោគក្នុងវិស័យឧស្សាហកម្មមានរហូតដល់ជាង២០ពាន់លានដុល្លារនៅឆ្នាំ២០២៤

វិស័យឧស្សាហកម្មរបស់កម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅប៉ុន្មានចុងក្រោយនេះ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគាំទ្រ និងជំរុញកំណ…

តើកម្ពុជាមានការរំពឹងបែបណាចំពោះរដ្ឋាភិបាលអាម៉េរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ?

ការធ្វើពាណិជ្ជកម្មរវាងកម្ពុជាជាមួយសហរដ្ឋអាម៉េរិកកាលពីឆ្នាំ២០២៤ កន្លងទៅ សម្រេចបានទំហំជាង១០ពាន់លានដុល្លារកើនឡើងប្រមាណ១១% បើធៀបនឹងឆ្នាំ២០២…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ