Advertisement
អត្ថបទពាណិជ្ជកម្ម!

WorldBridge Group បង្កើតកម្មវិធី​ហ្វឹក​ហាត់​ការ​ងារ​​ពិសេសសម្រាប់​និស្សិត​! រៀនឥតបង់ថ្លៃ បានទាំងចំណេះជំនាញ ហើយ​មានប្រាក់ខែទៀត!


ក្រុមហ៊ុនវើលដ៏​ប្រ៊ីដគ្រុប WorldBridge Group ដែលត្រូវ​បានគេស្គាល់ថា ជាក្រុមហ៊ុនធំជាងគេមួយនៅកម្ពុជា​ដែលកំពុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនលើវិស័យ​ដែលមាន​សក្តានុពល ដូចជាវិស័យ​ដឹកជញ្ជូន សំណង់ អចលនទ្រព្យ ហិរញ្ញវត្ថុ ចំណីអាហារ និងភេសជ្ជៈ សេវាបញ្ជាំ សេវា Outsourcing និង e-commerce។ នាពេលថ្មីៗនេះ ក្រុមហ៊ុនវើលដ៏ប្រ៊ីដគ្រុបបានបង្កើត កម្មវិធីហ្វឹកហាត់ការងារពិសេសមួយ ដែលមានរយៈពេល២ឆ្នាំ សម្រាប់សិក្ខាកាមចំនួនតែ ១០នាក់ប៉ុណ្ណោះ ដែលក្នុងនោះ សិក្ខាកាម ទទួលបានចំណេះ ជំនាញ និងបទពិសោធន៍ ព្រមទាំងប្រាក់បៀវត្សរ៍ ទៀតផង។
អគារ​ The Bridge របស់ក្រុមហ៊ុន WorldBridge Group
ដោយ
Advertisement

កញ្ញា ហឿ ចាន់ស្រីពេជ្រ បុគ្គលិកជាន់ខ្ពស់​ផ្នែកបណ្តុះបណ្តាលនិងអភិវឌ្ឍន៍នៅក្រុមហ៊ុនវើលដ៏ប្រ៊ីដគ្រុប បានប្រាប់ឲ្យដឹងថា កម្មវិធីហ្វឹកហាត់ការងារ (Management TraineeProgram) ត្រូវបានបង្កើតឡើង ក្នុងគោលបំណង ផ្តល់ឱកាសឲ្យ​ប្អូនៗនិស្សិត យុវជន ដែលមានសមត្ថភាព ​ហើយមាន​អាយុមិន​លើសពី ២៨ឆ្នាំ មានឱកាស អភិវឌ្ឍ ចំណេះដឹង ជំនាញរបស់​ខ្លួនតាមរយៈ​ការហ្វឹកហាត់​ការងារពេញ​ម៉ោងរយៈពេល២ឆ្នាំ ដើម្បី​ក្លាយជាអនាគត​អ្នកដឹកនាំនៅ​វើលដ៏ប្រ៊ីដគ្រុប។ 

គួរបញ្ជាក់​ផងដែរថា កម្មវិធីនេះក៏ត្រូវបានរៀប​ចំឡើង​សម្រាប់​បុគ្គលិក ដែលកំពុង​បម្រើការ​នៅវើលដ៏ប្រ៊ីដគ្រុប ដើម្បីឲ្យ​ពួកគាត់​បានអភិវឌ្ឍ សមត្ថភាព ជំនាញវិជ្ជាជីវៈ និងភាពជា​អ្នកដឹកនាំ ហើយត្រៀម​ខ្លួនរួចជា​ស្រេច សម្រាប់​ទៅកាន់តំណែង​ជាអ្នកគ្រប់គ្រង​នៅតាមផ្នែក ដែលក្រុមហ៊ុន​បានរៀបចំ។

កញ្ញាឲ្យដឹងបន្តថា នៅពេល​ដែលក្រុមហ៊ុន បានបង្ហោះ​នូវការផ្សព្វផ្សាយនេះនៅលើវេបសាយ​និងបណ្តាញ​សង្គមផ្លូវការរបស់ក្រុមហ៊ុន ឃើញថា ហាក់មានការយល់ច្រលំចំពោះកម្មវិធីហ្វឹកហាត់ការងារនេះ ថាជា ប្រភេទកម្មវិធីបណ្ដុះបណ្តាលទូទៅ ដែលតម្រូវឲ្យមានការបង់ប្រាក់ តែការពិតមិនដូច្នោះទេ។

អ្នកគ្រប់គ្រងកម្មវិធីរូបនេះ បានរៀបរាប់ថាកម្មវិធីហ្វឹកហាត់ការងារ ឬ Management Trainee Program(MTP) នេះ ស្រដៀងទៅនឹង Internship Program គ្រាន់តែថា កម្មវិធី Management Trainee Program ត្រូវចំណាយ​ពេល​២ឆ្នាំ រីឯកម្មវិធី Internship ជាទូទៅ មានរយៈពេល​តែ បីឬប្រាំ​មួយខែ ហើយការហាត់​ការងារ​ទៀតសោត គឺផ្តោត​តែមួយមុខ​ជំនាញប៉ុណ្ណោះ។ ប៉ុន្តែ Management Trainee Program ដែលក្រុមហ៊ុន​បាន​រៀបចំ គឺផ្តល់ ឱកាសឲ្យ​សិកា្ខកាម​ទាំងអស់​បានហ្វឹកហាត់​ការងារ ច្រើនជំនាញនៅក្នុង​កំឡុង​ពេលមួយ​ឆ្នាំដំបូង​ ហើយនិងហ្វឹកហ្វាត់ ជំនាញស្នូលបន្ថែម​នៅឆ្នាំទីពីរ ដើម្បីត្រៀម​ខ្លួនទៅកាន់​តួនាទីជាអ្នកគ្រប់គ្រង​ផ្នែកណាមួយ ដែលក្រុមហ៊ុន​កំពុងមាន​តម្រូវការ។ បន្ថែមលើសពីនេះ សិក្ខាកាម​ទាំងអស់តម្រូវ​ឲ្យមាន​ការធ្វើតេស្ត​យ៉ាង​ម៉ត់ចត់ ចំនួន២ ដំណាក់កាល​សិន ទើបអាច​ចូលរួម​ក្នុងកម្មវិធី​នេះបាន។ 

នៅអំឡុងពេលហ្វឹកហាត់​ការងារ​សិក្ខាកាម​នឹងទទួល​បានអត្ថប្រយោជន៍ជាច្រើន ពីក្រុមហ៊ុនដូចជា ការបណ្តុះបណ្តាល​ទាំងជំនាញទន់ និងរឹង បទពិសោធន៍​ការងារ​ក្នុងអាជីវកម្ម​ផ្សេងៗ​របស់ក្រុមហ៊ុន ទទួលបាន​ប្រាក់បៀវត្សរ៍​ប្រចាំខែ​សមរម្យ ជាពិសេសមាន មានឱកាស​កាន់តំណែង​ខ្ពស់ នៅតាមបណ្តា​ក្រុមហ៊ុន​នៃវើលដ៍ប្រ៊ីដ​គ្រុប ផងដែរ។

បើសិនជា​បេក្ខជន បេក្ខនារី មានចំណាប់​អារម្មណ៍​ជាដំបូងសូម​ដាក់ពាក្យ​តាមប្រព័ន្ធ​អនឡាញ​ជាមុនសិន ដោយ​អាចចូល​ទៅកាន់​គេហទំព័រ​របស់ក្រុមហ៊ុន​វើលដ៏ប្រ៊ីដគ្រុប មានអាសយដ្ឋាន careers.worldbridge.com.kh

នោះអ្នកនឹងឃើញ​ការពន្យល់​ពីកម្មវិធី Management Trainee Program  បន្ទាប់មក​សូមចុចពាក្យ Apply Now ហើយសូ​មធ្វើតាមការណែនាំ។

សូមជម្រាបថា បេក្ខជនតែ ១០រូបប៉ុណ្ណោះ ដែលនឹង​ត្រូវបាន​ជ្រើសរើស​ឲ្យចូលរួម​ក្នុងកម្មវិធី Management Trainee Programនេះ៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជីប ម៉ុង បោះទុន ១៥០លានដុល្លារ វិនិយោគសង់អគារពាណិជ្ជកម្មចម្រុះអន្តរជាតិកម្ពស់ ៤៥ជាន់

ព័ត៌មាន
អគារពាណិជ្ជកម្មចម្រុះលំដាប់អន្តរជាតិថ្មីមួយ កម្ពស់ ៤៥ជាន់ បានបោះទុនវិនិយោគប្រមាណ ១៥០លានដុល្លារអាមេរិករបស់ ក្រុមហ៊ុន រ៉ូយ៉ាល់ ហ្វៀល ឌ...

ឆ្នាំ​២០១៨​ ថៃ​សល់​ផ្ទះ​ជិត​កន្លះ​លាន​ផ្ទះ តម្លៃ​សរុប ៤១ពាន់​លានដុល្លារ ដែល​លក់​មិន​ដាច់

ព័ត៌មាន
ប្រទេស​ថៃ​មាន​លំនៅដ្ឋាន​សរុប ៤៥៤.៨១៤​ខ្នង (ឬយូនីត) ដែល​គិត​ជាតម្លៃ​ទឹក​ប្រាក់សរុប ៤១​ពាន់​លានដុល្លារ​អាមេរិក ដែល​នៅ​សល់​លក់​មិន​...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ