វិស័យធនាគារ

ធនាគារពិភពលោកអះអាងថា ថៃ ជាប់ចំណាត់ថ្នាក់ទាបជាងគេក្នុងចំណោមដៃគូប្រជែងនៅអាស៊ានលើការច្នៃប្រឌិតពាណិជ្ជកម្ម


របាយការណ៍របស់ធនាគារពិភពលោកបានបង្ហាញថា ក្រុមហ៊ុនថៃ បានជាប់ចំណាត់ថ្នាក់ទី៥ ដែលទាបជាងប្រទេសដៃគូនៅក្នុងតំបន់អាស៊ាន ពាក់ព័ន្ធនឹងការច្នៃប្រឌិត និងការស្រាវជ្រាវ និងអភិវឌ្ឍន៍ ដែលបញ្ហានេះកំពុងក្លាយជាបញ្ហាប្រឈមមួយសម្រាប់ការប្រកួតប្រជែងការងារ និងជំរុញកំណើនសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
វិស័យធនាគារ
ដោយ

ទីផ្សារការងារនៅក្នុងប្រទេសថៃ ជាពិសេសនៅក្នុងសហគ្រាសធុនតូច និងមធ្យម (SMEs) នៅតែបន្តប្រឈមមុខនឹងហានិភ័យបណ្ដាលមកពីកត្តាក្នុងស្រុក និង អន្តរជាតិ ជាពិសេសផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មពិភពលោកដែលកំពុងរំខានដល់ការលក់ និង ខ្សែច្រវាក់ផលិតកម្ម​។ វិស័យផលិតកម្មរបស់ថៃ មិនទាន់មានការរីកចម្រើនលើការច្នៃប្រឌិតខ្ពស់នៅឡើយទេ ដែលជាហេតុធ្វើឱ្យការផលិតមិនអាចឆ្លើយតបតាមតម្រូវការរបស់អតិថិជន ដែលធ្វើឱ្យការលក់មានការធ្លាក់ចុះ មានការកាត់បន្ថយទិន្នផលផលិតកម្ម និង ទីផ្សារការងារធ្លាក់ចុះ ដែលបណ្តាលឱ្យមានការបិទអាជីវកម្មយ៉ាងទូលំទូលាយកាលពីឆ្នាំមុន បន្តដល់ដើមឆ្នាំ២០២៥នេះ។

បើតាមរបាយការណ៍របស់ធនាគារពិភពលោកបានបង្ហាញថា ក្រុមហ៊ុនអាជីវកម្មថៃ មានការច្នៃប្រឌិតក្នុងប្រតិបត្តិការទាបជាងដៃគូដទៃទៀតនៅក្នុងតំបន់ ដោយមានក្រុមហ៊ុនថៃ ​ជិត១២% ប៉ុណ្ណោះ ដែលបានបង្កើនការច្នៃប្រឌិតនៅក្នុងដំណើរការផលិត ខណៈប្រទេសហ្វីលីពីន​មានការច្នៃប្រឌិត ៤០,៩% វៀតណាមមាន ៣៧,៩% និង ម៉ាឡេស៊ីមាន ៣៧,៣%។

របាយការណ៍ធនាគារពិភពលោកនេះ ក៏បានបង្ហាញពីការវិនិយោគទាបរបស់ប្រទេសថៃ លើការស្រាវជ្រាវ និងការអភិវឌ្ឍដែលបង្កជាឧបសគ្គដល់ការប្រកួតប្រជែងនៅក្នុងអាជីវកម្មផងដែរ​។ គម្លាតនៃការបង្កើតថ្មី នេះ អាចរួមចំណែកយ៉ាងសំខាន់ដល់រលកនៃការបិទអាជីវកម្មកាលពីឆ្នាំ២០២៤ ដែលមានសហគ្រាសធុនតូច និងមធ្យមជិត២ម៉ឺន៤ពាន់កន្លែងត្រូវបានលុបឈ្មោះចេញ ខណៈរោងចក្រជាង១ពាន់កន្លែងភាគច្រើនជាខ្នាតតូច និងមធ្យមត្រូវបានបិទ។ ការបិទទាំងអស់នេះ បានប៉ះពាល់ដល់កម្មករជាង ៣ម៉ឺន៥ពាន់នាក់ ដោយរោងចក្របិទទ្វារភាគច្រើនស្ថិតនៅក្នុងវិស័យផលិតកម្ម៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ហេតុអ្វីទីផ្សារអាម៉េរិក លែងជាអាទិភាពកំពូលសម្រាប់ក្រុមហ៊ុនចិន នៅក្រៅប្រទេស?

នៅមុនពេលផ្ទុះសង្គ្រាមពាណិជ្ជកម្មរវាងអាម៉េរិក និងចិន បណ្ដាក្រុមហ៊ុនចិន បានសម្លឹងមើលទីផ្សារអាម៉េរិក ជាគោលដៅកំពូលសម្រាប់ការសាងសង់រោងចក្ររប…

តើតម្លៃប្រេង ផ្សារភាគហ៊ុន មាស និងប្រាក់ដុល្លារអាម៉េរិក មានស្ថានភាពបែបណា ក្រោយជម្លោះរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល កាន់តែឡើងកម្ដៅ?

ភាពតានតឹងដែលកំពុងកើនឡើងកម្ដៅរវាងប្រទេសអ៊ីស្រាអែល និងប្រទេសអ៊ីរ៉ង់ កំពុងធ្វើឱ្យកក្រើកទីផ្សារពិភពលោក ដោយជំរុញឱ្យប្រេងឆៅ មាស និងប្រាក់ដុល្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ