វៀតណាម-បច្ចេកវិទ្យា-ទូរគមនាគមន៍

វៀតណាម​នាំ​ចេញ​ទូរស័ព្ទ​ស្មាតហ្វូន ទៅលក់​នៅ​ប្រទេស​រុស្ស៊ី


ក្រុមហ៊ុន​ឯកជន​ធំ​ជាង​គេ​បំផុត​របស់​វៀតណាម Vingroup បាន​ចាប់​ផ្តើម​លក់​ទូរស័ព្ទ​ស្មាតហ្វូន​ចំនួន ៤ ម៉ូដែល​ របស់​ខ្លួន នៅ​ក្នុង​ប្រទេស​រុស្ស៊ី។
វៀតណាម​នាំ​ចេញ​ទូរស័ព្ទ​ស្មាតហ្វូន​របស់ខ្លួនទៅលក់​នៅ​ប្រទេស​រុស្ស៊ី។
ដោយ

ទូរស័ព្ទ​ស្មាតហ្វូន ម៉ូដែល Vsmart នឹងត្រូវចែកចាយ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ដោយក្រុមហ៊ុន TFN Trading ដែល​ជា​អ្នក​ចែកចាយ​លក់​ដុំ​ឧបករណ៍​ចល័ត​នៅ​អឺរ៉ុប​កណ្តាល​និង​ខាង​កើត ដែល​មាន​ទីស្នាក់ការ​នៅ​ប្រទេស​ឡាត់វី។

ម៉ូដែ​លទូរស័ព្ទ​ទាំង​នោះ គឺ Vsmart Bee, Vsmart Star, Vsmart Joy2 + និង Vsmart Live ដែល​សុទ្ធសឹង​តែ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android ជំនាន់​ថ្មី។

លោក Sergey Sadkov ប្រធាន​ផ្នែកលក់​នៅ​ក្រុមហ៊ុន VinSmart ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Vingroup មាន​ប្រសាសន៍​ថា ៖ “ការដាក់​លក់​ទូរស័ព្ទ Vsmart ថ្មី​នេះ គ្រាន់តែ​ជា​ការចាប់​ផ្តើម​នៃ​ផែនការ​របស់​ក្រុមហ៊ុន​ដើម្បី​​នាំ​ចេញ​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប​និង​ឧបករណ៍​ប្រើប្រាស់​ក្នុង​ផ្ទះ​ជាច្រើន​ទៀត​ ទៅលក់​និង​ចែកចាយ​នៅក្នុង​ទីផ្សារ​រុស្ស៊ី"។

លោក Yulia Klebanova អនុប្រធាន​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម​របស់​ក្រុមហ៊ុន Qualcomm ប្រចាំ​អឺរ៉ុប បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន VinSmart ក៏គ្រោង​នឹង​ដាក់​ចេញ​នូវ​ឧបករណ៍​ជាច្រើន​ដែល​គាំទ្រ​​បណ្ដាញ 5G ដែល​ត្រូវ​បាន​កំណត់​ដោយ​និយ័តករ​រុស្ស៊ី នា​ពេល​អនាគត ផង​ដែរ។

ក្រុមហ៊ុន Qualcomm អឺរ៉ុប ​គឺ​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ក្នុង​តំបន់​របស់​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ទូរគមនាគមន៍​ពហុជាតិ​របស់​អាមេរិក គឺ​ក្រុមហ៊ុន Qualcomm Incorporated ហើយ​កំពុង​ធ្វើការ​ជាមួយ VinSmart ដើម្បី​អភិវឌ្ឍ​ស្មាតហ្វូន ដែល​ប្រើជាមួយ​បណ្ដាញ 5G។

ប្រទេស​រុស្ស៊ី គឺ​ជា​ប្រទេស​ទីបី​បន្ទាប់​ពី​ប្រទេស​អេស្ប៉ាញ និង​មីយ៉ាន់ម៉ា ដែល​ទូរស័ព្ទ VinSmart ត្រូវ​បាន​នាំចេញ​ទៅ​លក់។ ក្រុមហ៊ុន​បាន​ប្រកាស​កាលពី​ខែ​ឧសភា ថា ខ្លួន​មាន​ផែនការ​នាំ​ចេញ​ទូរស័ព្ទ​ស្មាត​ហ្វូត ទៅ​លក់​ដល់​ប្រទេស​​ឥណ្ឌា ថៃ ឡាវ និង​កម្ពុជា នៅឆ្នាំនេះ។

VinSmart ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Vingroup កាលពី​ខែមិថុនា ហើយ​បាន​ផលិត​ស្មាតហ្វូន​ដំបូង​របស់​ខ្លួន​ត្រឹម​តែ​៦​ខែ​ប៉ុណ្ណោះ។ រហូតមក​ដល់​ពេលនេះ ក្រុមហ៊ុន​នេះ​បាន​ផលិត​ទូរស័ព្ទ​ស្មាតហ្វូន បាន​ចំនួន ៨​ ម៉ូដែលហើយ៕




អត្ថបទបន្ទាប់


មហាសេដ្ឋីអចលនទ្រព្យ ឧកញ៉ា សៀ ឫទ្ធី បង្ហើប គន្លឹះ៣ យ៉ាង ដើម្បីទិញដីចំណេញប្រាក់

ព័ត៌មាន
ការវិនិយោគទិញលក់អចលនទ្រព្យ ដូចជា ដីធ្លី ផ្ទះសម្បែង នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់មានភាពពេញនិយមខ្លាំង ខណៈដែលមួយរយៈចុងក្រោយនេះ គម្រោងពុះ…

នាយករដ្ឋមន្រ្តីបញ្ជាឲ្យពង្រាយទ័ពបង្រ្កាបការវិលត្រលប់របស់ក្រុមអតីតបក្សប្រឆាំង

ព័ត៌មាន
នាយករដ្ឋមន្រ្តី សម្តេចហ៊ុន សែន បានចេញបញ្ជានៅថ្ងៃច័ន្ទ ទី៧ ខែតុលានេះ ឲ្យដាក់ពង្រាយកងទ័ព ដើម្បីបង្រ្កាបការវិលត្រលប់ចូលប្រទេសវិញ របស់អតីតមេបក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ