វិស័យការពារជាតិ

ថៃ បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តដោះស្រាយជម្លោះដោយសន្តិវិធី តែយោធាថៃ នៅតែរុកកួនកម្ពុជា


ក្រសួងការបរទេសថៃ នៅថ្ងៃពុធ ទី១៨ ខែកុម្ភៈ បានចេញសេចក្តីថ្លែងការណ៍ ស្ដីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយអះអាងថា ស្ថានការណ៍តាមបណ្ដោយព្រំដែន នៃប្រទេសទាំងពីរបានរក្សាភាពស្ងប់ស្ងាត់ជិត២ខែមកហើយ បន្ទាប់ពីមានសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ តែយ៉ាងណាការអះអាងរបស់ភាគីថៃនេះ វាហាក់ផ្ទុយពីសកម្មភាពរបស់យោធាថៃ ដែលបានយកទូរកុងតឺន័រ និងរាយលួសបន្លាបិទផ្លូវ និងព័ទ្ធយកទឹកដីកម្ពុជា។
វិស័យការពារជាតិ
ដោយ

លោក ផានីឌន ប៉ាត់ឈីមសាវ៉ាត (Panidone Pachimsawat) អគ្គនាយកស្ដីទីនៃនាយកដ្ឋានព័ត៌មាន និងជាអ្នកនាំពាក្យរងក្រសួងការបរទេសថៃ បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានថា បច្ចុប្បន្នប្រជាជនដែលរស់នៅតាមតំបន់ព្រំដែនអាចបន្តសកម្មភាពរស់នៅជាធម្មតាឡើងវិញ​។ ជាមួយគ្នានេះ សម្ពន្ធមិត្តអន្តរជាតិ ក៏បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះយន្តការឈប់បាញ់ប្រកបដោយចីរភាព និងការត្រៀមលក្ខណៈវិលត្រឡប់ទៅកាន់តុចរចា ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី។

ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរងរូបនេះបានទទួលស្គាល់ថា រហូតមកទល់ពេលនេះ មិនទាន់មានការឯកភាពគ្នាចុងក្រោយពាក់ព័ន្ធនឹងការគ្រប់គ្រងទីតាំងជម្លោះនៅឡើយទេ។ ការកត់សម្គាល់បែបនេះ កើតឡើងស្របពេលមានការចោទប្រកាន់ពីភាគីកម្ពុជា ថា ថៃ បានដាក់ទូកុងតឺន័រ និងរាយលួសបន្លានៅក្នុងតំបន់សេសសល់ ឬតំបន់ជម្លោះ ប៉ុន្តែភាគីថៃ បានបដិសេធចំពោះការចោទប្រកាន់ទាំងនេះ។

លោកបានសង្កត់ធ្ងន់ថា ការចរចាព្រំដែនគោកជាផ្លូវការតាមរយៈយន្តការគណៈកម្មការព្រំដែនរួម (JBC) អាចនឹងដំណើរការឡើងវិញបាន លុះត្រាតែប្រទេសថៃ បញ្ចប់ដំណើរការរៀបចំរដ្ឋាភិបាលថ្មីឱ្យបានរួចរាល់ជាមុនសិន៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


រកឃើញហើយ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង 3 រូបដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!

អតិថិជនប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាកា…

សិង្ហបុរី ដាក់ចេញគោលនយោបាយផ្តល់លុយ ដើម្បីជំរុញឱ្យពលរដ្ឋយកកូន

បញ្ហាប្រជាសាស្ត្របានក្លាយជាកង្វល់សកល ដែលសូម្បីតែប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង និងសម្បូរធនធានដូចជាសិង្ហបុរី ក៏កំពុងប្រឈមមុខនឹងវិបត្តិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ